បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • របៀបពួកអ្នកត្រួតពិនិត្យក្រុមសិក្សាក្នុងក្រុមជំនុំបង្ហាញនូវការយកចិត្ដទុកដាក់
    ២០០២ កិច្ចបម្រើព្រះ | តុលា
    • របៀប​ពួក​អ្នក​ត្រួត​ពិនិត្យ​ក្រុម​សិក្សា​ក្នុង​ក្រុមជំនុំ​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​

      ១ ការ​សិក្សា​សៀវភៅ​តាម​ក្រុមជំនុំ​បាន​ត្រូវ​រៀបចំ​ដើម្បី​«មាន​លទ្ធភាព​យក​ចិត្ត​ទុក​ដាក់​ច្រើន​ជាង​ ទៅ​លើ​ការ​លូត​លាស់​ខាង​វិញ្ញាណ​នៃ​បុគ្គល​ម្នាក់ៗ។ . . . នេះ​ក៏​បង្ហាញ​នូវ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ និង​ការ​យក​ព្រះទ័យ​ទុក​ដាក់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រាស្ត្រ​ទ្រង់»។ (omE ទំព័រ​ទី៧​៥; អេសា. ៤០:១១) អ្នក​ត្រួត​ពិនិត្យ​ក្រុម​សិក្សា​ក្នុង​ក្រុមជំនុំ គាត់​បំពេញ​តាម​មុខ​នាទី​ដ៏​សំខាន់​ក្នុង​ការ​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​បែប​នោះ។

      ២ នៅ​ការ​សិក្សា​សៀវភៅ​តាម​ក្រុម: អ្នក​ត្រួត​ពិនិត្យ​ក្រុម​សិក្សា​សៀវភៅ​អាច​ស្គាល់​សមាជិក​ម្នាក់ៗ ក្នុង​ក្រុម​គាត់​យ៉ាង​ច្បាស់ ដោយសារ​ក្រុម​សិក្សា​បាន​ត្រូវ​កំណត់​មិន​ឲ្យ​មាន​សមាជិក​ច្រើន​ពេក។ (សុ. ២៧:២៣) តាម​ធម្មតា យើង​មាន​ឱកាស​សំណេះសំណាល​គ្នា​មុន និង​ក្រោយ​កម្មវិធី​សិក្សា​ប្រចាំ​សប្ដាហ៍។ ក្នុង​កំឡុង​មួយ​ខែ អ្នក​ត្រួត​ពិនិត្យ​អាច​ឆ្លៀត​ពិភាក្សា​ជា​មួយ​បុគ្គល​ម្នាក់ៗក្នុង​ក្រុម​គាត់​បាន។ នេះ​អាច​ជួយ​ឲ្យ​សមាជិក​និ​មួយៗក្នុង​ក្រុម​សិក្សា​មាន​អារម្មណ៍​មិន​ខ្លាច​ទាក់ទង​អ្នក​ត្រួត​ពិនិត្យ​នោះ ពេល​ពួក​គេ​ជួប​ប្រទះ​ការ​ពិបាក​ណា ឬ​មួយ​ក៏​ត្រូវ​ការ​នូវ​ការ​លើក​ទឹក​ចិត្ត។—អេសា. ៣២:២

      ៣ អ្នក​ត្រួត​ពិនិត្យ​ក្រុម​សិក្សា​សៀវភៅ គាត់​ខំ​លើក​ទឹក​ចិត្ត​គ្រប់​គ្នា​ឲ្យ​រួម​ចំណែក​ក្នុង​កំឡុង​ពេល​សិក្សា​នោះ។ របៀប​មួយ​ដែល​​គាត់​ធ្វើ​ដូច្នេះ គឺ​ដោយ​​ដឹក​នាំ​ក្នុង​ការ​សិក្សា​យ៉ាង​សុភាព​ហើយ​ដោយ​​ស្លូតបូត​ផង។ (១ថែ. ២:៧, ៨) អ្នក​ត្រួត​ពិនិត្យ​ក្រុម​តែង​រក​វិធី​រួម​បញ្ចូល​គ្រប់​គ្នា​ក្នុង​ការ​ពិគ្រោះ​នោះ រួម​ទាំង​ពួក​ក្មេងៗផង​ដែរ។ បើ​អ្នក​ខ្លះ​អៀន​ហើយ​មិន​ហ៊ាន​ឆ្លើយ គាត់​អាច​ជួយ​អ្នក​នោះ​ផ្ទាល់។ ប្រហែល​ជា​គាត់​នឹង​រៀបចំ​ទុក​ជា​មុន​ឲ្យ​អ្នក​នោះ​អាន​បទ​គម្ពីរ​មួយ ឬ​កំណត់​ឲ្យ​គេ​ឆ្លើយ​វគ្គ​ណា​មួយ។ គាត់​ក៏​អាច​ជួយ​បង្ហាញ​ឲ្យ​គេ​ចេះ​ឆ្លើយ​ដោយ​​បកស្រាយ​តាម​សំដី​ផ្ទាល់​វិញ។

      ៤ បើ​អ្នក​ជំនួយ​របស់​អ្នក​ត្រួត​ពិនិត្យ​ក្រុម​សិក្សា​នោះ​ជា​អ្នក​ងារ​ជំនួយ​ម្នាក់ អ្នក​ត្រួត​ពិនិត្យ​ក្រុម​នឹង​កំណត់​ឲ្យ​អ្នក​ជំនួយ​ដឹក​នាំ​ការ​សិក្សា​ពីរ​ខែ​ម្ដងៗ។ នេះ​អាច​ហុច​ឱកាស​ឲ្យ​អ្នក​ត្រួត​ពិនិត្យ​ក្រុម​មើល​អ្នក​ជំនួយ ហើយ​ក៏​អាច​ជូន​យោបល់​ផង​ដែរ។ នេះ​ជា​ការ​រៀបចំ​ល្អ​ណាស់​ហ្ន៎! ដើម្បី​​ជួយ​បងប្អូន​ប្រុសៗឲ្យ​រីក​ចំរើន​មាន​បំនិន​ក្នុង​ការ​បង្រៀន។—ទីត. ១:៩

      ៥ ក្នុង​កិច្ច​បំរើ​ផ្សាយ: ភារកិច្ច​ចំ​បង​មួយ​របស់​អ្នក​ត្រួត​ពិនិត្យ​ក្រុម​សិក្សា​នោះ ជា​ការ​នាំ​មុខ​ក្នុង​ការ​ផ្សព្វផ្សាយ។ (ជន. ២៧:១៦, ១៧) អ្នក​ត្រួត​ពិនិត្យ​ក្រុម​ក៏​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ជា​ក្រុម​នោះ ហើយ​ក៏​ខិតខំ​ជួយ​គ្រប់​គ្នា​ក្នុង​ក្រុម​នោះ​ឲ្យ​មាន​អំណរ​ក្នុង​កិច្ចបំរើ​ផ្សាយ​របស់​គេ។ (អេភ. ៤:១១, ១២) ដើម្បី​​សម្រេច​ការ​នេះ អ្នក​ត្រួត​ពិនិត្យ​ក្រុម​មាន​គោល​ដៅ​ផ្សព្វផ្សាយ​ជា​មួយ​សមាជិក​ម្នាក់ៗក្នុង​ក្រុម​គាត់។ អ្នក​ត្រួត​ពិនិត្យ​ក្រុម​ក៏​រួបរួម​ជា​មួយ​អ្នក​ត្រួត​ពិនិត្យ​កិច្ចបំរើ​ដើម្បី​​រៀបចំ​ឲ្យ​អ្នក​ផ្សាយ​ដែល​​មាន​បទពិសោធន៍​ច្រើន​ជាង​ ជួយ​ដល់​​អ្នក​ណា​ដែល​​ចង់​លូត​លាស់​ខាង​លក្ខណៈ​ណា​មួយ​នៃ​កិច្ចបំរើ​ផ្សាយ​របស់​គេ។

      ៦ ជា​អ្នក​គង្វាល​ដែល​​ប្រកប​ទៅ​ដោយ​​សេចក្ដី​ស្រឡាញ់: អ្នក​ត្រួត​ពិនិត្យ​ក្រុម​សិក្សា​តែង​យក​ចិត្ត​ទុក​ដាក់​នឹង​អស់​អ្នក​ដែល​​រួម​ចំណែក​យ៉ាង​តិច​ក្នុង​កិច្ចការ​ផ្សាយ ដោយសារ​កាលៈទេសៈ​របស់​ពួក​គេ។ អ្នក​ត្រួត​ពិនិត្យ​ក្រុម​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​អ្នក​ដែល​​មិន​សូវ​មាន​សមត្ថភាព​ចេញ​ទៅ​ផ្សព្វផ្សាយ ដោយសារ​ជរា​ភាព​ឬ​ពិការភាព និង​ពួក​អ្នក​ដែល​​មិន​អាច​ផ្សព្វផ្សាយ​មួយ​រយៈ ដោយ​​ព្រោះ​មាន​ជំងឺ​ឈឺ​ថ្កាត់ ឬ​បាន​រង​របួស​ជា​ដើម។ គាត់​ជួយ​ពួក​គេ​ឲ្យ​យល់​ដឹង​ថា គេ​នៅ​តែ​អាច​រាប់​ម៉ោង​ផ្សព្វផ្សាយ​បាន សូម្បី​តែ​១៥​នាទី​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​ក៏​បាន។ (គណៈ​កម្មាធិការ​កិច្ចបំរើ​ក្រុមជំនុំ​ត្រូវ​សម្រេច​ចិត្ត​អំពី​អ្នក​ណា​ខ្លះ​ដែល​​អាច​ធ្វើ​ដូច​នេះ​បាន) អ្នក​ត្រួត​ពិនិត្យ​ក្រុម​ក៏​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អស់​អ្នក​ក្នុង​ក្រុម​គាត់​ដែល​​ក្លាយ​ជា​ឥត​សកម្ម ដោយ​​គាត់​ខំ​ជួយ​ឲ្យ​គេ​មាន​សកម្មភាព​ឡើង​វិញ​ជា​មួយ​នឹង​ក្រុមជំនុំ។—លូ. ១៥:៤​-​៧

      ៧ យើង​ពិត​ជា​អរ​មែន! ដោយ​​ពួក​អ្នក​ត្រួត​ពិនិត្យ​ក្រុម​សិក្សា​តែង​យក​ចិត្ត​ទុក​ដាក់​និង​ស្រឡាញ់​យើង។ ការ​យក​ចិត្ត​ទុក​ដាក់​របស់​ពួក​គាត់​អាច​ជួយ«យើង​រាល់​គ្នា​បាន​រួបរួម ខាង​ឯ​សេចក្ដី​ជំនឿ . . . ដល់​​ខ្នាត​កំពស់​នៃ​សេចក្ដី​ពោរពេញ​ផង​ព្រះ​គ្រីស្ទ»។—អេភ. ៤:១៣

  • អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
    ២០០២ កិច្ចបម្រើព្រះ | តុលា
    • អ្វី​ដែល​​យើង​អាច​និយាយ​អំពី​ទស្សនាវដ្ដី​យើង

      ប៉មយាម ថ្ងៃ​ទី១ ខែ​វិច្ឆិកា

      «មនុស្ស​ខ្លះ​គិត​ថា ជំនឿ​ឆ្វេង​និង​ទំនៀម​ទំលាប់​គ្រាន់​តែ​ជា​រឿង​ធម្មតា​គ្មាន​អានុភាព​មក​លើ​ជីវិត​គេ​ទេ។ [បង្ហាញ​ចំណុច​មួយ​ឬ​ពីរ​នៅ​ប្រអប់​ទំព័រ​ទី៥] តើ​អ្នក​ធ្លាប់​គិត​ថា រឿង​បែប​នេះ​កើត​មក​ពី​ណា​ឬ​ទេ? [ក្រោយ​គាត់​ឆ្លើយ អាន​កូរិនថូសទី២ ១១:១៤]។ ទស្សនាវដ្ដី​នេះ​បង្ហាញ​នូវ​ទស្សនៈ​របស់​ព្រះ​គម្ពីរ​អំពី​ជំនឿ​ឆ្វេង»។

      ប៉មយាម ថ្ងៃ​ទី១ ខែ​វិច្ឆិកា

      «មនុស្ស​ជា​ច្រើន​គិត​ថា ជំនឿ​ឆ្វេង​និង​ទំនៀម​ទំលាប់​នៃ​ជំនឿ​ឆ្វេង​អាច​ការពារ​ពួក​គេ ព្រម​ទាំង​នាំ​ឲ្យ​ពួក​គេ​មាន​សុខុមាលភាព​ល្អ។ ប៉ុន្តែ តើ​អ្នក​គិត​ថា តើ​អ្នក​ណា​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​នឹង​សុខុមាលភាព​របស់​យើង? [ក្រោយ​គាត់​ឆ្លើយ អាន​ពេត្រុសទី១ ៣:១២] ទស្សនាវដ្ដី​នេះ​អាច​ជួយ​យើង​ឲ្យ​យល់​ថា ព្រះ​អាច​ការពារ​យើង​បាន ហើយ​ថា ទ្រង់​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​នឹង​សុខុមាលភាព​របស់​យើង»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក