-
កម្មវិធីប្រជុំអប់រំកិច្ចបំរើ២០០៤ កិច្ចបម្រើព្រះ | កញ្ញា
-
-
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៤ ខែតុលា
ចំរៀងលេខ៨៨
៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១៥ នាទី: «សាលាបង្ហាត់ខាងកិច្ចបំរើប្រៀបដូចជាទ្វារយ៉ាងធំបើកឲ្យបំពេញកិច្ចបំរើ»។ សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់។ រួមបញ្ចូលពត៌មានពីសៀវភៅប្រចាំឆ្នាំ២០០៤ ទំព័រ២៣៩-២៤០ ជាភាសាអង់គ្លេស។ សូមប្រកាសថានឹងមានការប្រជុំមួយសំរាប់អស់អ្នកដែលចាប់អារម្មណ៍ចូលសាលាបង្ហាត់ខាងកិច្ចបំរើនៅឯសន្និបាតតាមមណ្ឌល។ លើកទឹកចិត្តបងប្អូនដែលមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ឲ្យចូលរួមក្នុងការប្រជុំនោះ។
២៥ នាទី: «យើងត្រូវតែគោរពអំណាចគ្រប់គ្រងរបស់ព្រះយេហូវ៉ា»។ អានយូដាស១១ ហើយកំណត់ពាក្យលំនាំឲ្យតិចជាងពីរនាទី រួចមកបន្តជាការពិគ្រោះជាមួយអ្នកស្ដាប់ដោយប្រើសំនួរទាំងអស់ក្នុងអត្ថបទនេះ។ ចូរបញ្ជាក់ថាបើយើងចង់ឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងយើង យើងមិនត្រូវមានចិត្តគំនិតបះបោរដូចកូរេ និងយកតម្រាប់តាមគំរូរបស់កូនគាត់ ដែលពួកគេចាត់ទុកភាពស្មោះត្រង់នឹងព្រះយេហូវ៉ាសំខាន់ជាងភាពស្មោះត្រង់នឹងមិត្តភក្ដិហើយក្រុមគ្រួសារ។
ចំរៀងលេខ១៨៧ និងសេចក្ដីអធិស្ឋានបញ្ចប់។
-
-
ចូរប្រើព្រះគម្ពីរដោយប្រសិទ្ធភាព២០០៤ កិច្ចបម្រើព្រះ | កញ្ញា
-
-
ចូរប្រើព្រះគម្ពីរដោយប្រសិទ្ធភាព
១ ក្នុងកិច្ចបំរើ មិនថាយើងសម្រេចចិត្តជូនសៀវភៅណាក៏ដោយ គឺមានប្រយោជន៍បើយើងជ្រើសរើសបទគម្ពីរមួយដែលនាំឲ្យត្រិះរិះពិចារណា ដើម្បីអានជូនអស់អ្នកដែលព្រមស្ដាប់។ (ហេ. ៤:១២) បើរើសយកបទគម្ពីរមួយដែលមានក្នុងសៀវភៅដែលអ្នកនឹងជូននោះ អ្នកអាចបង្ហាញពីសៀវភៅនោះដោយប្រសិទ្ធភាពច្រើនជាង។ នៅកន្លែងខ្លះ អ្នកផ្សាយឃើញថាមានប្រយោជន៍បើកាន់ព្រះគម្ពីរក្នុងដៃ ពេលដើរឆ្ពោះទៅកាន់បុគ្គលម្នាក់ ឬពេលផ្សាយពីផ្ទះមួយទៅផ្ទះមួយ។
២ ប្រើបទគម្ពីរក្នុងពាក្យផ្ដើម: អ្នកផ្សាយខ្លះចាប់ផ្ដើមនិយាយដោយសួរម្ចាស់ផ្ទះនូវសំនួរអំពីទស្សនៈរបស់គាត់ស្តីអំពីបទគម្ពីរដែលគាត់នឹងអានជាបន្ទាប់។ វិធីនេះអាចទាក់ទាញអារម្មណ៍មនុស្សយ៉ាងឆាប់ទៅលើព្រះបន្ទូលរបស់ព្រះ។ តើវិធីនិយាយខ្លះៗដូចតទៅនេះអាចមានប្រសិទ្ធភាពក្នុងតំបន់របស់អ្នកទេ?
◼ «បើអ្នកមានអំណាចអាចធ្វើបាន តើអ្នកនឹងនាំឲ្យមានការផ្លាស់ប្ដូរដូចតទៅនេះឬទេ?»។ សូមអាន វិវរណៈ ២១:៤
◼ «ហេតុអ្វីក៏យើងរស់នៅក្នុងគ្រាដ៏លំបាកម្ល៉េះ?»។ សូមអាន ធីម៉ូថេទី២ ៣:១-៥
◼ «បើមនុស្សគ្រប់គ្នាធ្វើតាមឱវាទនេះ តើអ្នកគិតថាសហគមន៍យើងនឹងល្អជាងឬទេ?»។ សូមអាន ម៉ាថាយ ៧:១២
◼ «តើអ្នកគិតថាកូនរបស់អ្នកនឹងសប្បាយបើនៅក្នុងស្ថានភាពដែលរៀបរាប់នៅទីនេះឬទេ?»។ សូមអាន ទំនុកដំកើង ៣៧:១០, ១១
◼ «តើអ្នកគិតថានឹងមានពេលវេលា ដែលពាក្យទាំងនេះក្លាយជាការពិតឬទេ?»។ សូមអាន អេសាយ ៣៣:២៤
◼ «តើអ្នកដឹងអំពីការផ្លាស់ប្ដូររដ្ឋាភិបាលដូចបានរៀបរាប់នៅទីនេះទេ?»។ សូមអាន ដានីយ៉ែល ២:៤៤
◼ «តើអ្នកដែលចង់សួរព្រះនូវសំនួរនេះឬទេ?»។ សូមអាន យ៉ូប ២១:៧
◼ «តើយើងអាចជួបមនុស្សជាទីស្រឡាញ់ដែលបានស្លាប់ទៅនោះម្ដងទៀតឬទេ?»។ សូមអាន យ៉ូហាន ៥:២៨, ២៩
◼ «តើមនុស្សស្លាប់ដឹងថាមនុស្សនៅរស់កំពុងធ្វើអ្វីទេ?»។ សូមអាន សាស្ដា ៩:៥
៣ ពន្យល់ ប្រើឧទាហរណ៍ បញ្ជាក់របៀបប្រើពត៌មានក្នុងបទគម្ពីរ: នៅពេលបុគ្គលម្នាក់សុខចិត្តសន្ទនាជាមួយយើង សូមកុំពិគ្រោះដោយប្រញាប់ពេក។ ប៉ុន្តែយកពេលពន្យល់ ប្រើឧទាហរណ៍ និងបញ្ជាក់របៀបប្រើពត៌មានក្នុងបទគម្ពីរនោះដើម្បីឲ្យគាត់យល់។ (នេ. ៨:៨) នៅពេលដែលមនុស្សយល់និងព្រមតាមអ្វីដែលព្រះបន្ទូលរបស់ព្រះបង្រៀន នេះនាំឲ្យពួកគេកែប្រែជីវិតយ៉ាងគួរឲ្យកត់សម្គាល់។—១ថែ. ២:១៣
៤ ចូរបន្តប្រើព្រះគម្ពីរដោយប្រសិទ្ធភាពកាលដែលអ្នកបណ្ដុះនូវចំណាប់អារម្មណ៍នោះ។ ពេលត្រឡប់ទៅជួប អ្នកអាចធ្វើតាមវិធីដដែលនោះ : (១) ជ្រើសរើសបទគម្ពីរមួយដែលទាក់ទងសាច់រឿង។ (២) សួរសំនួរដ៏ស្រួលយល់ស្តីអំពីទស្សនៈរបស់គាត់ចំពោះបទគម្ពីរនោះ។ រួចមកអានបទគម្ពីរនោះ។ (៣) ពន្យល់ ប្រើឧទាហរណ៍ និងបញ្ជាក់របៀបប្រើពត៌មានក្នុងបទគម្ពីរនោះ។ រៀងរាល់ដងដែលអ្នកត្រឡប់ទៅជួប ចូរខំបង្កើនចំណេះគាត់អំពីព្រះបន្ទូលរបស់ព្រះ។ មិនយូរប៉ុន្មាន អ្នកប្រហែលជានឹងមានការសិក្សាហើយ!
-