-
ការនិយាយសាឡើងវិញ និងកាយវិការវិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
-
-
សូមបន្តធ្វើដូច្នេះ ទោះជាយើងធ្វើបាន«ល្អ»នៅលើកដំបូងក៏ដោយ។ ក្រោយពីថ្លែងសុន្ទរកថាបានបីបួនដង យើងនឹងឃើញថាយើងមិនត្រូវការគូសបន្ទាត់ក្រោមពាក្យដែលត្រូវធ្វើកាយវិការ ឬមិនគិតទុកជាមុនអំពីកាយវិការនោះទេ តែយើងនឹងចេះធ្វើកាយវិការដោយស្វ័យប្រវត្ដិវិញ។
១៩ កាយវិការដែលបង្ហាញនូវអារម្មណ៍និងជំនឿស៊ប់: កាយវិការបែបនេះអាចបង្អាក់សេចក្ដី ក៏អាចធ្វើឲ្យគំនិតខ្លះមានភាពរស់រវើក និងបញ្ជាក់គំនិតខ្លះឲ្យបានច្បាស់។ ដូច្នេះហើយ កាយវិការដែលបង្ហាញនូវអារម្មណ៍និងជំនឿស៊ប់គឺសំខាន់ណាស់។ ប៉ុន្តែ ចូរប្រយ័ត្ន! ដែលកាយវិការបែបនេះអាចក្លាយជាទម្លាប់កាយវិការដដែលៗដ៏មិនចាំបាច់។ ដើម្បីជៀសវាងបញ្ហានេះ កុំធ្វើកាយវិការច្រំដែលៗឡើយ។
២០ ប្រសិនបើយើងមានបញ្ហាចំពោះការមានទម្លាប់កាយវិការដដែលៗនោះ សូមដាក់កំរិតលើខ្លួនមួយរយៈសិន ឲ្យធ្វើកាយវិការបែបដែលបង្ហាញនូវសកម្មភាព ទំហំ និងទីកន្លែងប៉ុណ្ណោះ។ ពេលយើងស្ទាត់ជំនាញក្នុងការធ្វើកាយវិការបែបនេះ ក្រោយមក យើងនឹងចេះធ្វើកាយវិការដែលបង្ហាញនូវអារម្មណ៍និងជំនឿស៊ប់ជាពុំខាន។ កាលដែលយើងមានបទពិសោធន៍និងមានអារម្មណ៍ស្រួលនៅលើវេទិកា នោះយើងនឹងធ្វើកាយវិការបែបនេះដោយធម្មតា ដែលបង្ហាញនូវជំនឿស៊ប់និងចិត្តស្មោះ។ កាយវិការនឹងជួយបន្ថែមនូវអត្ថន័យដល់ការនិយាយរបស់យើងជាក់ជាពុំខាន។
-
-
ការបញ្ជាក់គោលរឿងនិងគោលចំណុចវិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
-
-
ចំណុចហាត់រៀនទី៨
ការបញ្ជាក់គោលរឿងនិងគោលចំណុច
១ សុន្ទរកថានិមួយៗត្រូវការគោលរឿងដើម្បីឲ្យមានគោលដៅ និងដើម្បីភ្ជាប់ចំណុចផ្សេងៗតាមរបៀបត្រឹមត្រូវ។ ទោះបីសុន្ទរកថាមានគោលរឿងអ្វីក៏ដោយ គោលរឿងនោះគួរលើកបញ្ជាក់ឲ្យបានច្រើនក្នុងគ្រប់ផ្នែកនៃសុន្ទរកថា។ គោលរឿងគឺជាខ្លឹមសារនៃសុន្ទរកថា។ គោលរឿងប្រហែលជាមានប្រវែងមួយឃ្លាប៉ុណ្ណោះ តែក្នុងឃ្លានោះក៏មានរួមបញ្ចូលគ្រប់ផ្នែកនៃសាច់រឿងដែលយើងថ្លែង។ គោលរឿងគួរលេចធ្លោឲ្យអ្នកស្ដាប់គ្រប់គ្នាចងចាំ។ បើយើងបញ្ជាក់គោលរឿងបានយ៉ាងត្រឹមត្រូវ នោះអ្នកស្ដាប់នឹងយល់អំពីគោលរឿងបានយ៉ាងស្រួល។
-