បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ទំហំសម្លេងនិងការផ្អាក
    វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
    • ត្រូវ​អាន​ក្នុង​ប្រយោគ​នោះ។ រួច​មក សូម​អាន​ពីដើម​ប្រយោគ​រហូត​ដល់​ចុង​ប្រយោគ​ដោយ​មិន​ផ្អាក។ អ្នក​ថ្លែង​សុន្ទរកថា​ជា​ច្រើន​ដែល​មាន​បទពិសោធន៍​បាន​ធ្វើ​ដូច្នេះ។

      ២២ ផ្អាក​មុន​នឹង​ពិគ្រោះ​ចំណុច​ថ្មី: ពេល​ដែល​យើង​បាន​ពិគ្រោះ​គោល​ចំណុច​មួយ​ហើយ នោះ​ការ​ផ្អាក​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ស្ដាប់​មាន​ឱកាស​រំពឹង​គិត​បន្ដិច​សិន មុន​នឹង​យើង​ពិគ្រោះ​គោល​ចំណុច​មួយ​ទៀត។ ម្យ៉ាង​វិញ​ទៀត នេះ​អាច​ជួយ​បង្ការ​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ។ ការ​ផ្អាក​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ស្ដាប់​មាន​ពេល​គិត ព្រម​ទាំង​ទទួល​ស្គាល់​ថា យើង​នឹង​ពិគ្រោះ​ចំណុច​ថ្មី​មួយ​ទៀត ហើយ​នេះ​ក៏​ឲ្យ​គេ​យល់​យ៉ាង​ច្បាស់​នូវ​ចំណុច​ថ្មី​ដែល​យើង​នឹង​ពន្យល់។ ការ​ផ្អាក​មុន​នឹង​ពិគ្រោះ​ចំណុច​ថ្មី​នោះ គឺ​សំខាន់​ណាស់ ក៏​ប្រៀប​ដូច​ជា​អ្នក​បើក​រថយន្ត​ដែល​ត្រូវ​បង្អង់​ល្បឿន​មុន​បត់​ពី​ផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ​ទៀត​ដែរ។

      ២៣ បើ​យើង​ថ្លែង​សុន្ទរកថា​ដោយ​ឥត​អាន​តាម​កំណត់ យើង​ត្រូវ​រៀបចំ​ពត៌មាន​ក្នុង​ទម្រង់​ការ​ដែល​អនុញ្ញាត​ឲ្យ​យើង​ផ្អាក​រវាង​គោល​ចំណុច​និ​មួយៗ។ ទង្វើ​នេះ​មិន​គួរ​ប៉ះទង្គិច​នឹង​ភាព​ជាប់​គ្នា​ឬ​ភាព​ទាក់ទង​គ្នា​ហូរហែ​នៃ​សុន្ទរកថា​ទេ ប៉ុន្តែ​យើង​ត្រូវ​រៀបចំ​ចំណុច​នោះ​ឲ្យ​បាន​ល្អ ដើម្បី​ឲ្យ​យើង​អាច​បញ្ជាក់​ចំណុច​នោះ​ខ្លាំង​ជាង​គេ រួច​មក​អាច​ផ្អាក​ផង ហើយ​ក្រោយ​មក​ពិគ្រោះ​អំពី​គោល​ចំណុច​មួយ​ទៀត។ បើ​ត្រូវ​ការ​នោះ យើង​អាច​កត់​ចំណាំ​ក្នុង​ទម្រង់​ការ ដើម្បី​រំឭក​ពី​ចំណុច​ណា​ដែល​ត្រូវ​បញ្ជាក់​ខ្លាំង​ជាង​គេ ហើយ​កន្លែង​ណា​ដែល​ផ្លាស់​ពី​ចំណុច​មួយ​ចូល​ទៅ​ចំណុច​មួយ​ទៀត។

      ២៤ តាម​ធម្មតា ការ​ផ្អាក​មុន​នឹង​ពិគ្រោះ​ចំណុច​ថ្មី​នោះ គឺ​យូរ​ជាង​ការ​ផ្អាក​តាម​វណ្ណយុត្ត។ ប៉ុន្តែ យើង​មិន​គួរ​ផ្អាក​យូរ​ពេក ដ្បិត​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ធុញទ្រាន់​នឹង​សុន្ទរកថា​នោះ។ បើ​ផ្អាក​យូរ​ពេក នោះ​ធ្វើ​ឲ្យ​ការ​និយាយ​របស់​យើង​ទៅ​ជា​ខុស​ធម្មតា​ទៅ​វិញ។

      ២៥ ផ្អាក​ដើម្បី​បញ្ជាក់​ចំណុច: ការ​ផ្អាក​ដើម្បី​បញ្ជាក់​ចំណុច តាម​ធម្មតា​គឺ​ជា​ការ​ផ្អាក​ដើម្បី​បង្កើត​ចំណាប់អារម្មណ៍។ ការ​ផ្អាក​បែប​នេះ​ហុច​ឱកាស​ឲ្យ​អ្នក​ស្ដាប់​គិត​ទៅ​លើ​អ្វី​ដែល​យើង​បាន​ថ្លែង ឬ​នាំ​ឲ្យ​ពួក​គេ​រង់ចាំ​ស្ដាប់​ពត៌មាន​ជា​បន្តបន្ទាប់​ទៀត។

      ២៦ ការ​ផ្អាក​មុន​ពេល​លើក​គោល​ចំណុច នោះ​នាំ​ឲ្យ​អ្នក​ស្ដាប់​រង់ចាំ​ស្ដាប់​យ៉ាង​រំភើប។ ហើយ​ការ​ផ្អាក​ក្រោយ​ពី​បាន​លើក​គោល​ចំណុច​វិញ ក៏​អនុញ្ញាត​ឲ្យ​ខ្លឹមសារ​នៃ​ចំណុច​នោះ​ជ្រួត​ជ្រាប​ដល់​ចិត្ត​របស់​អ្នក​ស្ដាប់។ ការ​ផ្អាក​ពីរ​យ៉ាង​នេះ​គឺ​មិន​ដូច​គ្នា​ទេ។ ដូច្នេះ​យើង​ត្រូវ​តែ​សម្រេច​ចិត្ត​ថា តើ​ការ​ផ្អាក​មួយ​ណា​គឺ​ត្រឹម​ត្រូវ​ជាង​ក្នុង​ករណី​ណា​មួយ ឬ​តើ​ត្រូវ​ប្រើ​ការ​ផ្អាក​ទាំង​ពីរ​យ៉ាង​វិញ?

      ២៧ ការ​ផ្អាក​ដើម្បី​បញ្ជាក់​ចំណុច​ត្រូវ​ប្រើ​សំរាប់​តែ​ចំណុច​សំខាន់​បំផុត​ប៉ុណ្ណោះ។ បើ​មិន​ដូច្នេះ​ទេ ការ​ផ្អាក​នោះ​លែង​មាន​តម្លៃ។

      ២៨ ផ្អាក​តាម​កាលៈទេសៈ: តាម​ធម្មតា សម្លេង​រំខាន​តម្រូវ​ឲ្យ​អ្នក​ថ្លែង​ផ្អាក​មួយ​ភ្លែត។ ប្រសិន​បើ​សម្លេង​រំខាន​នេះ​គឺ​មិន​ឡូឡា​ខ្លាំង​ទេ យក​ល្អ​ឲ្យ​យើង​បន្ថែម​សម្លេង​ឲ្យ​ឮ​ខ្លាំង​ជាង ហើយ​និយាយ​ជា​បន្ត។ ប៉ុន្តែ ប្រសិន​បើ​សម្លេង​រំខាន​ឡូឡា​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​ស្ដាប់​សុន្ទរកថា​មិន​ឮ​ទៀត នោះ​យើង​ត្រូវ​តែ​ផ្អាក​សិន។ អ្នក​ស្ដាប់​នឹង​អបអរ​បើ​យើង​ធ្វើ​ដូច្នេះ។ ម្យ៉ាង​វិញ​ទៀត ពួក​គេ​មិន​ប្រុង​ស្មារតី​ស្ដាប់​ទេ​ដោយសារ​តែ​សម្លេង​រំខាន​នោះ។ ដូច្នេះ ចូរ​ចេះ​ផ្អាក​បែប​យ៉ាង​ណា​ដែល​មាន​ប្រសិទ្ធភាព ដើម្បី​ជួយ​ឲ្យ​អ្នក​ស្ដាប់​ទទួល​ប្រយោជន៍​យ៉ាង​ពេញលេញ​ពី​ពត៌មាន​ដ៏​ល្អៗដែល​យើង​ចង់​ប្រាប់​ពួក​គេ​នោះ។

  • ជួយមនុស្សឲ្យយកចិត្ដទុកដាក់នឹងព្រះគម្ពីរ
    វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
    • ចំណុច​ហាត់​រៀន​ទី៥

      ជួយ​មនុស្ស​ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ​គម្ពីរ

      ១ ក្នុង​កិច្ចបំរើ​ផ្សាយ យើង​មាន​សេចក្ដី​ប្រាថ្នា​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ​គម្ពីរ ដែល​ជា​ព្រះ​បន្ទូល​របស់​ព្រះ។ ព្រះ​គម្ពីរ​មាន​សារ​ដែល​យើង​ផ្សព្វផ្សាយ ហើយ​យើង​ចង់​ឲ្យ​មនុស្ស​ដឹង​ថា ពាក្យ​ដែល​យើង​និយាយ​គឺ​មក​ពី​ព្រះ មិន​មែន​ជា​សំដី​របស់​យើង​ផ្ទាល់​ទេ។ មនុស្ស​ដែល​ស្រឡាញ់​ព្រះ រមែង​មាន​ទំនុក​ចិត្ត​លើ​ព្រះ​គម្ពីរ។ ពេល​អាន​បទ​គម្ពីរ នោះ​ពួក​គេ​ស្ដាប់​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ឱវាទ​នោះ។ ប៉ុន្តែ ពេល​ដែល​គេ​បើក​អាន​ព្រះ​គម្ពីរ​របស់​គេ នោះ​នឹង​មាន​ឥទ្ធិពល​ខ្លាំង​ជាង។ ដូច្នេះ ក្នុង​កិច្ចបំរើ​ផ្សាយ ពេល​កាលៈទេសៈ​ហុច​ឲ្យ យក​ល្អ​ឲ្យ​យើង​លើក​ទឹក​ចិត្ត​ម្ចាស់​ផ្ទះ​ឲ្យ​បើក​មើល​ព្រះ​គម្ពីរ​របស់​គាត់ និង​ឲ្យ​យើង​អាន​បទ​គម្ពីរ​នានា​ជា​មួយ​នឹង​គ្នា។ យ៉ាង​ដូច្នេះ​ដែរ នៅ​ឯ​កិច្ច​ប្រជុំ​ក្នុង​ក្រុម​ជំនុំ ប្រសិន​បើ​យើង​លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ឲ្យ​បើក​មើល​ព្រះ​គម្ពីរ នោះ​អ្នក​មាន​ចំណាប់អារម្មណ៍​ថ្មីៗនឹង​ដឹង​ភ្លាមៗថា ព្រះ​គម្ពីរ​ជា​ប្រភព​នៃ​ជំនឿ​របស់​យើង ហើយ​ទាំង​អស់​គ្នា​នឹង​ទទួល​ប្រយោជន៍​ពី​ការ​ស្ដាប់​និង​ការ​អាន​ដោយ​ខ្លួន​ឯង។

      ២ ដូច្នេះ​ហើយ យើង​អាច​បំពេញ​គោល​បំណង​នៃ​សុន្ទរកថា​យ៉ាង​ស្រួល​ជាង ប្រសិន​បើ​អ្នក​ស្ដាប់​អាច​ផ្ទៀង​មើល​ក្នុង​ព្រះ​គម្ពីរ​របស់​ខ្លួន​ពេល​ដែល​យើង​អាន​បទ​គម្ពីរ​នានា។ តើ​អ្នក​ស្ដាប់​នឹង​បើក​អាន​ព្រះ​គម្ពីរ​ផ្ទៀង​តាម​ឬ​ទេ? នេះ​ច្រើន​តែ​អាស្រ័យ​លើ​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ត្រឹម​ត្រូវ​ដើម្បី​ឲ្យ​ពួក​គេ​ចង់​មើល​តាម​យើង។ ក្នុង​ប័ណ្ណ​ឱវាទ​សំរាប់​ការ​ហាត់​និយាយ ចំណុច​នេះ​ហៅ​ថា «លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ប្រើ​ព្រះ​គម្ពីរ»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក