បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា
    ២០០៧ កិច្ចបម្រើព្រះ | មេសា
    • ការ​នាំ​មនុស្ស​ដែល​ចាប់​អារម្មណ៍​ឲ្យ​ស្គាល់ ​អង្គការ​របស់​ព្រះ​យេហូវ៉ា

      ពេល​ដែល​យើង​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ និង​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​សិស្ស​របស់​ព្រះ​យេស៊ូ​គ្រិស្ត គេ​បាន​ស្គាល់​ព្រះ​យេហូវ៉ា ហើយ​ចូល​រួម​ជា​មួយ​យើង​ក្នុង​ក្រុម​ជំនុំ។ ក្រុម​ជំនុំ​ត្រូវ​បាន​រៀបចំ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់។ បើ​យើង​ជួយ​សិស្ស​ព្រះ​គម្ពីរ​ឲ្យ​ស្គាល់​សាសនា​មួយ​ណា​ជា​អង្គការ​របស់​ព្រះ​យេហូវ៉ា និង​សហ​ការ​ជា​មួយ​អង្គការ​នោះ សិស្ស​ព្រះ​គម្ពីរ​នឹង​បាន​រីក​ចម្រើន ហើយ​មាន​ភាព​ចាស់​ទុំ​ខាង​ការ​អនុវត្ត​តាម​ចំណេះ​ព្រះ​គម្ពីរ។ ការ​បង្រៀន​សិស្ស​ព្រះ​គម្ពីរ​ពី​របៀប​សហ​ការ​ជា​មួយ​អង្គការ​របស់​ព្រះ​យេហូវ៉ា​គឺ​ចាំបាច់។

      ដើម្បី​ធ្វើ​ដូច្នេះ អ្នក​អាច​ប្រើ​វីដេអូ​និង​សៀវភៅ​ស្តើង​ដែល​ត្រូវ​បាន​រៀបចំ​សម្រាប់​គោល​បំណង​នោះ។ ព័ត៌មាន​ខ្លះ​ក្នុង​ជំពូក​ទី​៤​នៃ​សៀវភៅ​នេះ​ក៏​អាច​ជួយ​ដែរ។

      ចាប់​ពី​ដើម​ដំបូង​ដែល​អ្នក​និយាយ​ជា​មួយ​អ្នក​ចាប់​អារម្មណ៍​អំពី​ព្រះ​គម្ពីរ នោះ​សូម​ជួយ​គេ​ឲ្យ​យល់​ថា​ព្រះ​កំពុង​តែ​ប្រើ​អង្គការ​មួយ​ដើម្បី​សម្រេច​កិច្ចការ​របស់​ទ្រង់​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ។ ចូរ​បង្ហាញ​ថា​សៀវភៅ​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ព្រះ​គម្ពីរ​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ប្រើ​ដើម្បី​សិក្សា​ព្រះ​គម្ពីរ​គឺ​មាន​តម្លៃ។ ចូរ​ពន្យល់​របៀប​សៀវភៅ​ទាំង​នោះ​បាន​បោះ​ពុម្ព និង​ដឹក​ជញ្ជូន​ទូ​ទាំង​ពិភព​លោក​ដោយ​អ្នក​ធ្វើ​ការ​ស្ម័គ្រ​ពី​ចិត្ត​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ។ សូម​អញ្ជើញ​សិស្ស​ព្រះ​គម្ពីរ​ចូល​រួម​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ​ជា​មួយ​អ្នក។ នៅ​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ​សូម​ឲ្យ​សិស្ស​ព្រះ​គម្ពីរ​ជួប​បង​ប្អូន​ប្រុស​ស្រី ហើយ​ពន្យល់​ពី​ដំណើរ​ការ​នៃ​កិច្ច​ប្រជុំ​ដែល​មាន​នៅ​សាល​ព្រះ​រាជាណាចក្រ។ ចូរ​លើក​ទឹក​ចិត្ត​ឲ្យ​គេ​ចូល​រួម​កិច្ច​ប្រជុំ។ កាល​ណា​មាន​សន្និបាត​ពិសេស សន្និបាត​មណ្ឌល និង​មហា​សន្និបាត សូម​ណែនាំ​សិស្ស​ព្រះ​គម្ពីរ​ឲ្យ​ជួប​ស្មរបន្ទាល់​ឯ​ទៀត។ នៅ​ពេល​នោះ​និង​នៅ​ពេល​ផ្សេង​ទៀត សូម​ឲ្យ​អ្នក​ថ្មី​ឃើញ​របៀប​ដែល​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​ជា​ទី​សម្គាល់​របស់​គ្រិស្ត​សា​សនិក​ពិត។ (​យ៉ូន. ១៣:៣៥​) ពេល​ដែល​អ្នក​ចាប់​អារម្មណ៍​មាន​ការ​ដឹង​គុណ​ចំពោះ​អង្គការ​របស់​ព្រះ​យេហូវ៉ា​កាន់​តែ​ច្រើន​ឡើង​ៗ នោះ​គេ​នឹង​រីក​ចម្រើន​ក្នុង​ការ​ស្គាល់​ព្រះ​យេហូវ៉ា។

      ការ​ប្រើ​សៀវភៅ​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ

      គ្រិស្ត​សា​សនិក​នៅ​សម័យ​បុរាណ​បាន​ក្លាយ​ទៅ​ជា​អ្នក​ផ្សព្វផ្សាយ​បន្ទូល​របស់​ព្រះ​ដោយ​ចិត្ត​ខ្នះខ្នែង។ ពួក​គេ​បាន​ធ្វើ​ចម្លង​ពី​បទ​គម្ពីរ ដើម្បី​សិក្សា​ខ្លួន​ឯង​និង​នៅ​កិច្ច​ប្រជុំ។ ពួក​គេ​ក៏​បាន​ជំរុញ​អ្នក​ឯ​ទៀត​ឲ្យ​អាន​បន្ទូល​របស់​ព្រះ​ដែរ។ ការ​ចម្លង​ដែល​គេ​បាន​សរសេរ​ដោយ​ដៃ​នោះ គឺ​មាន​តិច​ណាស់ ហើយ​ពួក​គេ​បាន​ចាត់​ទុក​ជា​អ្វី​មាន​តម្លៃ​បំផុត។ (​កូល. ៤:១៦; ២ធី. ២:១៥; ៣:១៤​-​១៧; ៤:១៣; ១ពេ. ១:១​) សព្វ​ថ្ងៃ​នេះ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ប្រើ​ម៉ាស៊ីន​ទំនើប​ដើម្បី​បោះ​ពុម្ព​ព្រះ​គម្ពីរ​រាប់​លាន​ក្បាល និង​រាប់​រយ​លាន​សៀវភៅ​ឯ​ទៀត​ដែល​ជួយ​យើង​យល់​ព្រះ​គម្ពីរ​ដូច​ជា ខិត្តប័ណ្ណ សៀវភៅ​ផ្សេង​ៗ និង​ទស្សនាវដ្ដី​ជា​ច្រើន​ភាសា។

      ​‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›​បាន​រៀបចំ​សៀវភៅ​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ ដូច្នេះ​ចូរ​ប្រើ​សៀវភៅ​ទាំង​នោះ​ដើម្បី​ឲ្យ​មាន​ប្រយោជន៍​ពេល​ដែល​អ្នក​ផ្សព្វផ្សាយ​ដំណឹង​ល្អ។ (​ម៉ាថ. ២៤:៤៥​) កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង​មាន​ផ្នែក​មួយ​ដែល​បញ្ជាក់​សៀវភៅ​ណា​មួយ​យើង​និង​ជូន​រាល់​ខែ​ក្នុង​កិច្ច​ផ្សព្វផ្សាយ។ នៅ​ពេល​ផ្សេង​ៗ​អ្នក​ក៏​មាន​ឱកាស​ចែក​ទស្សនាវដ្ដី​ជា​ទៀងទាត់​ក្នុង​អំឡុង​ខែ​នីមួយ​ៗ ដែល​រួម​បញ្ចូល​ថ្ងៃ​ដែល​រៀបចំ​ឲ្យ​ចែក​ទស្សនាវដ្ដី​ដែរ។

      ទោះ​ជា​«​អ្នក​បំរើ​ស្មោះ​ត្រង់​»​ចាត់​ទុក​ការ​ផ្ដល់​ចំណី​អាហារ​ខាង​ឯ​បន្ទូល​របស់​ព្រះ​ចំពោះ​ពួក​ជំនុំ​នៃ​ព្រះ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក៏​ដោយ តែ​«​អ្នក​បំរើ​»​នោះ​បាន​ផ្ដល់​ចំណី​អាហារ​ខាង​បន្ទូល​របស់​ព្រះ​ដោយ​ចិត្ត​សទ្ធា​ដូច​ព្រះ​យេហូវ៉ា​បង្ហាញ​ចំពោះ​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំណេះ​ពី​ទ្រង់។ អ្នក​ពិត​ជា​ចង់​ប្រាប់​មនុស្ស​ឯ​ទៀត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន ដោយសារ​អ្នក​បាន​ទទួល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ពី​ការ​សិក្សា​និង​ការ​អាន​សៀវភៅ​របស់​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ (​ហេ. ១៣:១៥, ១៦​) សូម្បី​តែ​អ្នក​ថ្មី​អាច​មាន​លទ្ធផល​ល្អ​ក្នុង​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ ដោយ​ប្រើ​សៀវភៅ​ទាំង​នោះ​ដែរ។

      ការ​ធ្វើ​បន្ទាល់​ក្រៅ​ផ្លូវការ

      ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ទៅ​កាន់​មនុស្ស​ដែល​បាន​ស្ដាប់​ពាក្យ​ទ្រង់​ថា៖ ​«​អ្នក​រាល់​គ្នា​ជា​ពន្លឺ​នៃ​លោកីយ . . . ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរ​ដំ​កើង ដល់​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​សួគ៌​»។ (​ម៉ាថ. ៥:១៤​-​១៦​) សិស្ស​ទាំង​នេះ​គួរ​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ​គ្រិស្ត​ដែល​មាន​ប្រសាសន៍​ថា៖ ​«​ខ្ញុំ​ជា​ពន្លឺ​លោកីយ​»។ ព្រះ​យេស៊ូ​បាន​ទុក​គំរូ​សម្រាប់​គ្រិស្ត​សា​សនិក​ដោយ​ឲ្យ​«​ពន្លឺ​នៃ​ជីវិត​»​បំភ្លឺ​ជា​ប្រយោជន៍​ដល់​អស់​អ្នក​ដែល​ស្ដាប់​តាម​ទ្រង់។—យ៉ូន. ៨:១២

      សាវ័ក​ប៉ុល​ក៏​បាន​ទុក​គំរូ​ឲ្យ​យើង​ត្រាប់​តាម​ដែរ។ (​១កូ. ៤:១៦; ១១:១​) កាល​ណា​គាត់​នៅ​ទី​ក្រុង​អាថែន នោះ​គាត់​បាន​ផ្សព្វផ្សាយ​ចំពោះ​អស់​អ្នក​ដែល​នៅ​ផ្សារ។ (​កិច្ច. ១៧:១៧​) ពួក​គ្រិស្ត​សា​សនិក​នៅ​ទី​ក្រុង​ភីលីព​បាន​ធ្វើ​តាម​គំរូ​របស់​គាត់ ជា​ហេតុ​ប៉ុល​ហៅ​ពួក​គេ​ជា​‹តួ​ពន្លឺ​នៅ​ក្នុង​តំណ​មនុស្ស​វៀច ហើយ​ខិល​ខូច›។ (​ភី. ២:១៥​) សព្វ​ថ្ងៃ​នេះ​យើង​អាច​បញ្ចាំង​ពន្លឺ​ដែល​ជា​សេចក្ដី​ពិត ដោយ​ការ​ប្រព្រឹត្ត​និង​ពាក្យ​សម្ដី មិន​ថា​យើង​នៅ​កន្លែង​ណា​ក៏​ដោយ​ឲ្យ​តែ​មាន​ឱកាស​ប្រាប់​ដំណឹង​ល្អ។ មែន​ហើយ គំរូ​ដ៏​ល្អ​របស់​យើង​ជា​មនុស្ស​ទៀងត្រង់ និង​ស្មោះ​ត្រង់​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​ឃើញ​ថា​យើង​ខុស​គ្នា​ពី​មនុស្ស​ឯ​ទៀត​ដែរ។ ក៏​ប៉ុន្តែ​បើ​យើង​ប្រាប់​ដំណឹង​ល្អ​ដល់​មនុស្ស​ដែល​កត់​សម្គាល់​ពី​កិរិយា​ល្អ​របស់​យើង នោះ​គេ​នឹង​ដឹង​ពី​មូលហេតុ​ដែល​យើង​ខុស​គ្នា​ពី​មនុស្ស​ឯ​ទៀត។

      ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​ផ្សព្វផ្សាយ​ដំណឹង​ល្អ​រាល់​ថ្ងៃ​ចំពោះ​អស់​អ្នក​ដែល​ពួក​គាត់​ជួប​នៅ​កន្លែង​ធ្វើ​ការ សាលា​រៀន ឬ​ពេល​ធ្វើ​កិច្ចការ​ផ្សេង​ទៀត​ជា​ប្រចាំ​ថ្ងៃ។ កាល​ណា​ធ្វើ​ដំណើរ នោះ​យើង​អាច​មាន​ឱកាស​ផ្សព្វផ្សាយ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ឯ​ទៀត។ ពេល​ដែល​និយាយ​រឿង​ទូទៅ​ណា​ខ្លះ យើង​អាច​យ​ក​ឱកាស​នោះ​ប្រាប់​អំពី​ដំណឹង​ល្អ។ យើង​ម្នាក់​ៗ​ចង់​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ផ្សព្វផ្សាយ​នៅ​គ្រប់​ពេល​គ្រប់​វេលា​ដែល​សមរម្យ។

      ពេល​ដែល​យើង​ចង​ចាំ​ថា​ការ​ផ្សព្វផ្សាយ​នឹង​ផ្ដល់​ការ​សរសើរ​ចំពោះ​អ្នក​បង្កើត​យើង និង​លើក​តម្កើង​ព្រះ​នាម​ទ្រង់ នោះ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ដល់​គេ។ នៅ​តំ​ណា​ល​គ្នា​នោះ យើង​អាច​ជួយ​អ្នក​ស្មោះ​ត្រង់​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា​ដើម្បី​ពួក​គេ​អាច​បម្រើ​ទ្រង់ និង​មាន​សេចក្ដី​សង្ឃឹម​ក្នុង​ជីវិត​ដែល​មក​ពី​ជំនឿ​ទៅ​លើ​ព្រះ​យេស៊ូ​គ្រិស្ត។ កិច្ចការ​ទាំង​អស់​នេះ​ជា​កិច្ចការ​ពិសិដ្ឋ ហើយ​ព្រះ​សព្វ​ព្រះ​ហឫទ័យ។—ហេ. ១២:​២៨; វិវរ. ៧:៩, ១០

  • លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
    ២០០៧ កិច្ចបម្រើព្រះ | មេសា
    • លំហាត់​សា​ឡើង​វិញ​សម្រាប់​សាលា​កិច្ច​បម្រើ​ផ្សាយ

      សំណួរ​ដែល​មាន​ជា​បន្តបន្ទាប់​នេះ​នឹង​ត្រូវ​ពិចារណា​ដោយ​សំណួរ​និង​ចម្លើយ​នៅ​ឯ​សាលា​កិច្ច​បម្រើ​ផ្សាយ សម្រាប់​សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៥ ខែ​មីនា ដល់​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០០៧។ អ្នក​ត្រួត​ពិនិត្យ​សាលា​នឹង​ដឹក​នាំ​ការ​ធ្វើ​លំហាត់​សា​ឡើង​វិញ​នេះ​អស់​៣០​នាទី ដោយ​ផ្អែក​លើ​ព័ត៌មាន​ពី​សុន្ទរកថា​ទាំង​ប៉ុន្មាន​ចាប់​ផ្ដើម​សប្ដាហ៍​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០០៧។ [​សូម​កត់​សម្គាល់: កាល​បើ​សំណួរ​មិន​ប្រាប់​ពី​ឯកសារ​យោង​ណា​មួយ នោះ​អ្នក​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ​ដោយ​ខ្លួន​ឯង​ដើម្បី​បាន​ចម្លើយ​]

      លក្ខណៈ​នៃ​ការ​និយាយ

      ១​. ហេតុ​អ្វី​ក៏​យើង​គួរ​ប្រមូល​អារម្មណ៍​ទៅ​លើ​មូលហេតុ​ដែល​យើង​ចង់​អាន​បទ​គម្ពីរ​ណា​មួយ? [​ht ទំព័រ​២៩ វគ្គ​២១​]

      ២​. តើ​«​ការ​សង្កត់​សម្លេង​លើ​ពាក្យ​សំខាន់​ៗ​»​មាន​ន័យ​យ៉ាង​ណា? [​ht ទំព័រ​៣០ វគ្គ​៤​]

      ៣​. តើ​យើង​អាច​ផ្អាក​ដើម្បី​គូស​បញ្ជាក់​ទៅ​លើ​ពាក្យ​សំខាន់​ៗ​ក្នុង​បទ​គម្ពីរ​យ៉ាង​ដូច​ម្ដេច? [​ht ទំព័រ​៣១ វគ្គ​៩​]

      ៤​. តើ​យើង​អាច​ដឹង​យ៉ាង​ណា ថា​អ្នក​ស្ដាប់​មិន​យល់​អ្វី​ដែល​យើង​និយាយ​នោះ? [​ht ទំព័រ​៣៦ វគ្គ​១៣​]

      ៥​. សូម​បង្ហាញ​នូវ​របៀប​ផ្សេង​ៗ​ដែល​យើង​អាច​បញ្ជាក់​នូវ​គោល​រឿង។ [​ht ទំព័រ​៣៩ វគ្គ​៧, ៨​]

      សុន្ទរកថា​ទី​១

      ៦​. ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​សម្លាប់​អ៊ុសា? [​w​០៥ ១/៥ ទំព័រ​២១​-​២២ វគ្គ​១៨​-​២១​]

      ៧​. តើ​ការ​អួត​ពី​អត្តសញ្ញាណ​របស់​យើង​ជា​គ្រិស្ត​សា​សនិក​ត្រូវ​រួម​បញ្ចូល​អ្វី​ខ្លះ? [​w​០៥ ១/៥ ទំព័រ​២៧ វគ្គ​១៤, ១៥​]

      ៨​. តើ​ព្រះ​យេស៊ូ​បាន​ជួយ​ពួក​សាវ័ក​ឲ្យ​ត្រៀម​លក្ខណៈ​ចំពោះ​កិច្ចការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​យ៉ាង​ដូច​ម្ដេច? (​ម៉ាថ. ១០:១​-​៤២​) [​w​០៥ ១/៥ ទំព័រ​១១ វគ្គ​១៤​]

      ៩​. ពេល​ដែល​ទំនុក​ចិត្ត​របស់​យើង​ចំពោះ​ព្រះ​មាន​ការ​ល្បង​ល តើ​មាន​គោលការណ៍​អ្វី​ដែល​អាច​ពង្រឹង​កម្លាំង​យើង​ឲ្យ​កាន់​ជំហរ​មាំមួន? (​និក្ខ. ២៣:២​) [​w​០៥ ១/៥ ទំព័រ​៣០ វគ្គ​១២​]

      ១០​. តើ​សកម្មភាព​គ្រិស្ត​សា​សនិក​អាច​ជួយ​ឲ្យ​យើង​ស្គាល់​កាន់​តែ​ច្បាស់​នូវ​អត្តសញ្ញាណ​របស់​ខ្លួន​ជា​ជន​គ្រិស្ត​សា​សនិក​បាន​យ៉ាង​ណា? [​w​០៥ ១/៥ ទំព័រ​៣២ វគ្គ​១៨​]

      អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍

      ១១​. តើ​យើង​អាច​ព្យាយាម​អនុវត្ត​តាម​ឱវាទ​ដែល​បាន​ចែង​នៅ​យេរេមា ៦:១៦ ដើម្បី​ដើរ​ក្នុង​«​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន មើល​ជា​មាន​ផ្លូវ​ណា​ដែល​ល្អ​»​យ៉ាង​ដូច​ម្ដេច? [​br1 ទំព័រ​៣០​-​៣១​]

      ១២​. ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​យក​សត្វ​កុក​មក​លើក​ជា​គំរូ​ដល់​ពួក​យូដា​មិន​ស្មោះ​ត្រង់? តើ​យើង​អាច​យក​មេ​រៀន​អ្វី​ពី​នេះ? (​យេ. ៨:៧​) [​wE​០២ ១/៨ ទំព័រ​៣២​]

      ១៣​. សព្វ​ថ្ងៃ​នេះ តើ​យើង​អាច​ប្រព្រឹត្ត​តាម​ពាក្យ​ដែល​បាន​ចែង​នៅ​យេរេមា ១៥:១៧ ស្តី​ពី​ការ​កម្សាន្ត​យ៉ាង​ដូច​ម្ដេច? [​wE​៩២ ១៥/៨ ទំព័រ​១៧ វគ្គ​៨​-​៩​]

      ១៤​. តើ​មនុស្ស​ជាតិ​ដែល​ប្រៀប​ដូច​ជា​ដីឥដ្ឋ​នៅ​ក្នុង​ដៃ​ជាង​ស្មូន​ដ៏​ឧត្តម ជា​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? (​យេ. ១៨:៥​-​១១​) [​wE​៩៩ ១/៤ ទំព័រ​២២; wE​៧៩ ១៥/៨ ទំព័រ​២០​-​២១​]

      ១៥​. តើ​លំដាប់​ថ្នាក់​នៃ​សាសន៍​នានា​ដែល​បាន​សរសេរ​ទុក​នៅ​យេរេមា ២៥:១៧​-​២៦​បង្កប់​អត្ថន័យ​អ្វី​សម្រាប់​យើង​សព្វ​ថ្ងៃ​នេះ? [​wE​៩៤ ១/៣ ទំព័រ​២០ វគ្គ​១៣​-​១៤​]

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក