-
ប្រើគំនិតងាយស្រួលសំរាប់ការផ្សាយវិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
-
-
គំនិតស្រួលយល់សំរាប់ការផ្សាយ គួរបញ្ជាក់ពីសារៈសំខាន់នៃការនិយាយយ៉ាងងាយយល់ងាយស្ដាប់ មិនថាក្នុងកិច្ចបំរើផ្សាយឬពេលថ្លែងសុន្ទរកថា ពោលគឺ សំរាប់ក្រុមអ្នកស្ដាប់បែបណាក៏បាន ប៉ុន្តែ ជាពិសេសសំរាប់មនុស្សដែលមានចំណាប់អារម្មណ៍ថ្មីដែលយើងជួបក្នុងកិច្ចបំរើផ្សាយ។ ពេលយើងហាត់លក្ខណៈនេះក្នុងសាលា យកល្អឲ្យយើងចាត់ទុកអ្នកស្ដាប់ជាបុគ្គលដែលយើងជួបក្នុងកិច្ចបំរើផ្សាយពីផ្ទះមួយទៅផ្ទះមួយ។
៣ នេះមិនបានសេចក្ដីថា សុន្ទរកថារបស់យើងត្រូវមានបែបបទជាការផ្សាយពីផ្ទះមួយទៅផ្ទះមួយ ពេលយើងហាត់លក្ខណៈនៃការនិយាយនេះទេ។ សុន្ទរកថាទាំងអស់គួរមានបែបបទដូចបានរៀបរាប់ក្នុងអនុទ្ទេសសំរាប់សាលា។ នេះមានន័យថា ទោះជាយើងមានសុន្ទរកថាបែបណាក៏ដោយ ចំណុចដែលយើងពន្យល់ដើម្បីបញ្ជាក់ហេតុផល និងពាក្យដែលយើងប្រើនោះ គួរមានបែបដែលយើងនឹងប្រើនៅក្នុងកិច្ចបំរើផ្សាយបាន។ ដោយព្រោះការនិយាយភាគច្រើនគឺនៅក្នុងកិច្ចបំរើផ្សាយ នេះគួរជួយយើងឲ្យដឹងថាត្រូវប្រើពាក្យស្រួលយល់តាមចំណេះដឹងរបស់បុគ្គលដែលយើងជួបនោះ។ យើងបានត្រៀមខ្លួនខ្លះៗហើយ ស្តីអំពីលក្ខណៈនេះនៃការនិយាយ នៅពេលបានមើលចំណុចហាត់រៀនទី២។ ប៉ុន្តែ ឥឡូវយើងត្រូវហាត់ចំណុចនេះដោយឡែកវិញ ពីព្រោះលក្ខណៈនេះគឺត្រូវមានជាចាំបាច់ហើយសំខាន់ណាស់។
៤ ប្រើពាក្យងាយស្រួល: បើយើងយកចិត្តទុកដាក់ស្ដាប់ពាក្យដែលបងប្អូនយើងប្រើក្នុងកិច្ចការផ្សាយនិងពេលបង្រៀនសិស្សថ្មីនោះ យើងនឹងទទួលស្គាល់ថា លក្ខណៈនៃការនិយាយនេះគឺត្រូវការជាចាំបាច់ណាស់។ ក្នុងការសិក្សាព្រះគម្ពីររបស់យើង នោះយើងនិយមប្រើពាក្យជាច្រើនដែលមនុស្សទូទៅមិនសូវស្គាល់ទេ។ យើងប្រើពាក្យដូចជា«ជនសំណល់» និង«ចៀមឯទៀត»ជាដើម។ បើយើងប្រើពាក្យទាំងនេះ នោះអ្នកដែលយើងជួបក្នុងកិច្ចបំរើផ្សាយនឹងមិនយល់ទេ។ យើងត្រូវពន្យល់ន័យពាក្យទាំងនោះឲ្យបានច្បាស់ ឬប្រើពាក្យសទិសន័យរបស់ពាក្យនោះវិញ ទើបអ្នកដទៃអាចយល់បាន។ សូម្បីតែការរៀបរាប់អំពី«អើម៉ាគេដូន»ឬ«ការស្ថាបនាព្រះរាជាណាចក្រឡើង» គឺគ្មានខ្លឹមសារទេ បើយើងមិនពន្យល់នូវអត្ថន័យនៃពាក្យទាំងនោះ។
៥ ពេលគិតអំពីលក្ខណៈនៃការនិយាយនេះ នោះអ្នកជូនឱវាទនឹងសួរខ្លួនគាត់ថា៖ តើមនុស្សដែលមិនស្គាល់ព្រះគម្ពីរ អាចយល់ពាក្យនោះទេ? នេះមិនមានន័យថា អ្នកជូនឱវាទមិនចង់ឲ្យយើងប្រើពាក្យទាំងនោះឡើយ។ ពាក្យទាំងនេះជាផ្នែកនៃវាក្យសព្ទរបស់យើងមែន ហើយយើងចង់បង្រៀនឲ្យមនុស្សដែលមានចំណាប់អារម្មណ៍ស្គាល់ពាក្យទាំងនោះដែរ។ ប៉ុន្តែ បើយើងប្រើពាក្យទាំងនេះ អ្នកជូនឱវាទនឹងពិនិត្យមើលថា តើយើងបានពន្យល់អត្ថន័យពាក្យនោះឬទេ?
៦ ជ្រើសរើសចំណុចស្របតាមតម្រូវការ: គំនិតដែលយើងជ្រើសរើសសំរាប់ការផ្សាយគឺមានផ្សេងៗគ្នា ដូចជាពាក្យដែលយើងប្រើគឺផ្សេងៗពីគ្នាដែរ។ នេះអាស្រ័យទៅលើលំដាប់រៀបចំ ពីព្រោះមានចំណុចខ្លះដែលយើងមិនពិគ្រោះជាធម្មតាជាមួយមនុស្សដែលមានចំណាប់អារម្មណ៍ថ្មីទេ។ ក្នុងករណីនេះ យើងអាចជ្រើសរើសពត៌មានតាមតែចិត្តយើងបាន។ ប៉ុន្តែ ពេលដែលយើងត្រូវថ្លែងសុន្ទរកថាក្នុងកម្មវិធីសាលាវិញ នោះពត៌មានដែលយើងត្រូវថ្លែង គេបានជ្រើសរើសឲ្យយើងរួចជាស្រេចហើយ។ យើងអាចជ្រើសរើសតែចំណុចណាដែលស្របតាមពត៌មានដែលបានកំណត់ឲ្យនោះ។ តើយើងត្រូវធ្វើយ៉ាងណា?
៧ មុនដំបូង ដោយសារមិនសូវមានចំណុចច្រើនប៉ុន្មាន យើងត្រូវសម្រេចចិត្តថា ត្រូវប្រើលំដាប់រៀបចំមួយណា ដើម្បីអាចប្រើពត៌មានឲ្យបានច្រើនតាមដែលសមគួរ។ អ្នកជូនឱវាទនឹងយកចិត្តទុកដាក់ចំពោះចំណុចដែលយើងបានជ្រើសរើស ព្រមទាំងរបៀបដែលចំណុចទាំងនោះទាក់ទងនឹងលំដាប់រៀបចំនៃសុន្ទរកថាយើង។ នេះគឺពីព្រោះពេលហាត់លក្ខណៈនេះនៃការនិយាយ យើងកំពុងតែបង្ហាញថា ទិដ្ឋភាពផ្សេងក្នុងកិច្ចបំរើផ្សាយរបស់យើង តម្រូវឲ្យយើងប្រើពត៌មានបែបផ្សេងៗដែរ។ ជាឧទាហរណ៍ បើយើងចង់អញ្ជើញអ្នកចាប់អារម្មណ៍ថ្មីឲ្យមកចូលរួមកម្មវិធីប្រជុំនោះ យើងនឹងមិនប្រើពត៌មានដូចគ្នាពេលផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយឡើយ។ ដូច្នេះ ទោះជាសុន្ទរកថារបស់យើងតម្រូវឲ្យយើងនិយាយជាមួយនឹងម្ចាស់ផ្ទះ ឬថ្លែងជូនអ្នកស្ដាប់ក៏ដោយ ចូរសម្គាល់នូវក្រុមអ្នកស្ដាប់តាមរបៀបដែលយើងនិយាយ និងដោយចំណុចដែលយើងជ្រើសរើសពីពត៌មានក្នុងសុន្ទរកថា។
៨ ដើម្បីឲ្យដឹងថាតើចំណុចមួយសមរម្យឬក៏អត់ នោះអ្នកជូនឱវាទនឹងគិតអំពីគោលបំណងនៃសុន្ទរកថារបស់យើង។ ពេលផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ធម្មតាយើងមានគោលបំណងចង់បង្រៀននិងជំរុញទឹកចិត្តម្ចាស់ផ្ទះឲ្យសិក្សាព្រះគម្ពីរ។ ពេលយើងត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍ម្ដងទៀត យើងមានគោលបំណងចង់បណ្ដុះឲ្យគាត់មានចំណាប់អារម្មណ៍ថែមទៀត ហើយបើអាចធ្វើទៅបាន យើងចង់ចាប់ផ្ដើមសិក្សាព្រះគម្ពីរជាមួយគាត់។ បើមានលំដាប់រៀបចំជាការពិគ្រោះគ្នាក្រោយពីបានសិក្សាហើយ នោះយើងប្រហែលជាមានបំណងចង់លើកទឹកចិត្តម្ចាស់ផ្ទះឲ្យមកចូលរួមកម្មវិធីប្រជុំ ឬឲ្យគាត់រួមចំណែកក្នុងកិច្ចបំរើផ្សាយជាដើម។
៩ ប្រាកដហើយ មិនថាយើងចូលរួមក្នុងផ្នែកណាមួយនៃកិច្ចបំរើផ្សាយក៏ដោយ យើងប្រហែលជានឹងជ្រើសរើសចំណុចដែលត្រូវនិយាយផ្សេងពីគ្នា អាស្រ័យទៅលើអ្នកស្ដាប់។ ដូច្នេះ យើងគួរគិតអំពីអ្នកស្ដាប់ផងដែរ។ យើងមិនគួរប្រើចំណុចណាដែលមិនស្របតាមគោលបំណងរបស់សុន្ទរកថាយើងសោះឡើយ។
១០ ដោយគិតពីចំណុចទាំងប៉ុន្មាននេះ នោះមានន័យថា យើងត្រូវជ្រើសរើសលំដាប់រៀបចំ មុននឹងរៀបចំសុន្ទរកថា។ សូមសួរខ្លួនឯងថា៖ តើខ្ញុំចង់សម្រេចអ្វី? តើមានចំណុចណាខ្លះដែលចាំបាច់ដើម្បីសម្រេចគោលបំណងនេះ? តើខ្ញុំត្រូវប្រើគំនិតងាយស្រួលយ៉ាងណា ដើម្បីឲ្យស៊ីគ្នានឹងអ្វីដែលខ្ញុំនិយាយក្នុងសុន្ទរកថានោះ? ក្រោយពីយើងបានសម្រេចចិត្តអំពីរឿងនេះរួចហើយ គឺងាយស្រួលឲ្យយើងជ្រើសរើសចំណុចស្របតាមតម្រូវការ ព្រមទាំងថ្លែងតាមរបៀបប្រើគំនិតងាយស្រួលសំរាប់ការផ្សាយ។
១១ បង្ហាញពីផលប្រយោជន៍: ការបង្ហាញពីផលប្រយោជន៍មានន័យថា យើងធ្វើឲ្យម្ចាស់ផ្ទះយល់យ៉ាងច្បាស់ថាពត៌មាននោះគឺទាក់ទងនឹងជីវិតគាត់ ជាអ្វីដែលគាត់ត្រូវការ ឬអាចយកមកអនុវត្តបាន។ នៅដើមដំបូងនៃសុន្ទរកថា ម្ចាស់ផ្ទះត្រូវដឹងថា ពត៌មាននេះគឺសំខាន់សំរាប់គាត់ដើម្បីឲ្យអ្នកស្ដាប់ប្រុងស្មារតី។ ប៉ុន្តែ ដើម្បីឲ្យអ្នកស្ដាប់បន្តប្រុងស្មារតី គឺចាំបាច់ណាស់ឲ្យយើងបង្ហាញនូវប្រយោជន៍នៃសាច់រឿងនោះដែលមានក្នុងសុន្ទរកថាទាំងមូល។
១២ ប៉ុន្តែ ការមើលអ្នកស្ដាប់ និងជួយឲ្យគាត់ចេះវែកញែកប៉ុណ្ណោះ គឺមិនគ្រប់គ្រាន់ឡើយ។ ឥឡូវយើងត្រូវពន្យល់ថែមទៀត ដើម្បីឲ្យសាច់រឿងនេះទាក់ទងនឹងម្ចាស់ផ្ទះ។ គោលបំណងរបស់យើងក្នុងកិច្ចបំរើផ្សាយ គឺដើម្បីបង្រៀនមនុស្សនូវសេចក្ដីពិតពីព្រះបន្ទូលរបស់ព្រះ និងជួយពួកគេឲ្យរៀនអំពីផ្លូវដែលនាំទៅដល់សេចក្ដីសង្គ្រោះ។ ដូច្នេះ ដោយការប៉ិនប្រសប់និងការគិតអំពីម្ចាស់ផ្ទះ នោះយើងត្រូវតែបង្ហាញគាត់ពីផលប្រយោជន៍ដែលគាត់អាចទទួលពីការស្ដាប់ហើយការប្រព្រឹត្តតាមអ្វីដែលយើងនិយាយនោះ។
១៣ ក្នុងការពិចារណាអំពីលក្ខណៈនេះ យើងបានពិគ្រោះអំពីការបង្ហាញផលប្រយោជន៍ជាចំណុចចុងក្រោយបង្អស់។ យ៉ាងណាក៏ដោយ នេះមិនបានន័យថា ចំណុចនេះមិនសូវសំខាន់នោះទេ តែផ្ទុយទៅវិញ នេះជាចំណុចសំខាន់ដែលយើងមិនត្រូវភ្លេចឡើយ។ ចូរខំហាត់ចំណុចនេះចុះ! ពីព្រោះចំណុចនេះគឺសំខាន់ណាស់ក្នុងកិច្ចបំរើផ្សាយរបស់យើង។ យើងមិនអាចធ្វើឲ្យអ្នកស្ដាប់ប្រុងស្មារតីបានយូរទេ លុះត្រាតែគាត់ឃើញយ៉ាងច្បាស់ថា អ្វីៗដែលយើងនិយាយគឺមានប្រយោជន៍ដល់គាត់។
-
-
ការបញ្ចប់សមរម្យ និងការកំណត់ពេលវិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
-
-
ចំណុចហាត់រៀនទី១៧
ការបញ្ចប់សមរម្យ និងការកំណត់ពេល
១ អ្នកស្ដាប់តែងតែចាំបានយូរនូវចំណុចដែលយើងនិយាយចុងក្រោយ។ ដូច្នេះ យើងគួររៀបចំការបញ្ចប់សុន្ទរកថាឲ្យបានហ្មត់ចត់។ ការបញ្ចប់គួរប្រមូលអារម្មណ៍លើគោលចំណុចដែលយើងចង់ឲ្យអ្នកស្ដាប់ចងចាំ និងគួរបញ្ជាក់នូវគោលរឿងផងដែរ។ ដោយផ្អែកលើការរៀបចំរបស់យើង និងថ្លែងដោយមានការពន្យល់ផងដែរ នេះគួរជំរុញចិត្តអ្នកស្ដាប់ឲ្យប្រព្រឹត្ត
-