បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • វិធីរៀបចំក្យផ្សាយដើម្បីស្នើផ្ដល់ទស្សនាវដ្ដី
    ២០០៦ កិច្ចបម្រើព្រះ | វិច្ឆិកា
    • វិធី​រៀបចំ​ពាក្យ​ផ្សាយ​ដើម្បី​ស្នើ​ផ្ដល់​ទស្សនាវដ្ដី

      ១ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ‹ហេតុ​អ្វី​បាន​ជា​យើង​គួរ​រៀបចំ​ពាក្យ​ផ្សាយ​ដើម្បី​ស្នើ​ផ្ដល់​ទស្សនាវដ្ដី ដោយ​ហេតុ​ថា​ពាក្យ​ផ្សាយ​នេះ​មាន​ចេញ​រាល់​លើក​រួច​ហើយ​ក្នុង​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង?›។ ទោះ​ជា​ច្រើន​នាក់​យល់​ថា​ពាក្យ​ស្នើ​ផ្ដល់​ជា​គំរូ​មាន​ប្រយោជន៍​ក៏​ពិត​មែន តែ​ការ​រៀបចំ​ដោយ​ខ្លួន​ឯង​គឺ​នៅ​តែ​សំខាន់។ ពាក្យ​ផ្សាយ​ដែល​មាន​ប្រសិទ្ធភាព​នៅ​តំបន់​ផ្សាយ​មួយ មិន​ប្រាកដ​ថា​មាន​ប្រសិទ្ធភាព​នៅ​តំបន់​ផ្សាយ​មួយ​ទៀត​ទេ។ ហេតុ​ដូច្នេះ​ហើយ យើង​មិន​ចាំបាច់​ប្រើ​ពាក្យ​ឲ្យ​ដូច​បេះបិទ​តាម​ពាក្យ​ជា​គំរូ​ទេ។ សូម្បី​តែ​យើង​ជ្រើសរើស​ពាក្យ​ស្នើ​ផ្ដល់​ជា​គំរូ​មក​ប្រើ​ក្ដី យក​ល្អ​សូម​យល់​គំនិត​ដោយ​ប្រើ​ពាក្យ​ដែល​ចេញ​ពី​ចិត្ត​វិញ។

      ២ ជ្រើសរើស​អត្ថបទ​មួយ: ក្រោយ​ពី​អាន​ទស្សនាវដ្ដី សូម​ជ្រើសរើស​អត្ថបទ​មួយ​ដែល​សមរម្យ​សម្រាប់​តំបន់​ផ្សាយ​របស់​អ្នក ហើយ​ដែល​អ្នក​ចូល​ចិត្ត។ នៅ​ពេល​ដែល​អ្នក​បង្ហាញ​អត្ថបទ​ដោយ​ជំនឿ​ស៊ប់​និង​ដោយ​ចិត្ត​រំភើប នោះ​អាច​ជំរុញ​ទឹក​ចិត្ត​ម្ចាស់​ផ្ទះ​ឲ្យ​ចង់​អាន​ដែរ។ ថ្វី​បើ​ប្រហែល​ជា​អ្នក​បង្ហាញ​អត្ថបទ​មួយ​ដែល​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​នៅ​តំបន់​ផ្សាយ​របស់​អ្នក អ្នក​ក៏​គួរ​យល់​ឲ្យ​ច្បាស់​ពី​អត្ថបទ​ផ្សេង​ៗ​​ទៀត​ដែល​មាន​ក្នុង​ទស្សនាវដ្ដី​នោះ​ផង​ដែរ។ នេះ​នឹង​ជួយ​ឲ្យ​អ្នក​អាច​កែ​ប្រែ​ពាក្យ​ផ្សាយ នៅ​ពេល​ដែល​អ្នក​ជួប​មនុស្ស​ដែល​ចាប់​អារម្មណ៍​នឹង​រឿង​ផ្សេង​ទៀត។

      ៣ សួរ​សំណួរ​មួយ: បន្ទាប់​មក​សូម​អ្នក​រៀបចំ​ពាក្យ​ផ្ដើម​ឲ្យ​បាន​ល្អ។ ព្រោះ​ពាក្យ​ផ្ដើម​របស់​អ្នក​សំខាន់​ណាស់។ ជា​ការ​ល្អ​បើ​យើង​អាច​ប្រើ​សំណួរ​ត្រិះរិះ​ដើម្បី​បង្កើន​ចំណាប់អារម្មណ៍​ទៅ​លើ​អត្ថបទ​ដែល​អ្នក​បាន​ជ្រើសរើស​ដើម្បី​បង្ហាញ​គាត់។ សំណួរ​ដើម្បី​ឲ្យ​ដឹង​ពី​ទស្សនៈ​របស់​ម្ចាស់​ផ្ទះ​មាន​ប្រសិទ្ធភាព​បំផុត។ ចូរ​ជៀស​វាង​សួរ​ពី​អ្វី​ដែល​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​មាន​អារម្មណ៍​មិន​ល្អ ឬ​ប្រកែក​យក​ឈ្នះ។

      ៤ អាន​បទ​គម្ពីរ​មួយ: នៅ​ទីបំផុត បើ​កាលៈទេសៈ​របស់​ម្ចាស់​ផ្ទះ​អនុញ្ញាត សូម​ជ្រើសរើស​ខ​គម្ពីរ​មួយ​អាន ឬ​អាន​ខ​គម្ពីរ​ណា​មួយ​នៅ​ក្នុង​អត្ថបទ​ដែល​អ្នក​នឹង​បង្ហាញ​គាត់។ ការ​អាន​បទ​គម្ពីរ​នឹង​ជួយ​ឲ្យ​ម្ចាស់​ផ្ទះ​ឃើញ​ថា​សារ​របស់​យើង​គឺ​ពិត​ជា​មក​ពី​ព្រះ​បន្ទូល​របស់​ព្រះ​មែន។ (​១ថែ. ២:១៣​) សូម្បី​តែ​គាត់​បដិសេធ​ទស្សនាវដ្ដី​ក៏​ដោយ គាត់​នៅ​តែ​បាន​ទទួល​ដំណឹង​ដែល​ជា​ព្រះ​បន្ទូល​របស់​ព្រះ។ អ្នក​ផ្សព្វផ្សាយ​ខ្លះ​បាន​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​ចាប់​អារម្មណ៍​ដោយ​អាន​បទ​គម្ពីរ មុន​ពេល​ដែល​ពួក​គាត់​សួរ​សំណួរ​ទៅ​ទៀត។ អ្នក​អាច​បង្ហាញ​បទ​គម្ពីរ​ដោយ​និយាយ​ថា​៖ ​«​ខ្ញុំ​ចង់​បាន​យោបល់​របស់​អ្នក​ពី​អ្វី​ដែល​បាន​ចែង​ក្នុង​ខ​គម្ពីរ​នេះ​»​។ បន្ទាប់​មក​អញ្ជើញ​ម្ចាស់​ផ្ទះ​ឲ្យ​គិត​ទៅ​លើ​ចំណុច​សំខាន់​មួយ ដែល​មាន​នៅ​ក្នុង​ទស្សនាវដ្ដី រួច​ហើយ​និយាយ​យ៉ាង​ខ្លី​ដើម្បី​បង្កើន​ចំណាប់អារម្មណ៍​មុន​ពេល​ស្នើ​ជូន​ទស្សនាវដ្ដី។

      ៥ គ្មាន​ល័ក្ខខ័ណ្ឌ​ជាក់លាក់​ស្តី​ពី​អ្វី​ដែល​ត្រូវ​និយាយ​ពេល​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ទេ។ យក​ល្អ​បើ​ពាក្យ​ផ្សាយ​របស់​យើង​មិន​ស្មុគស្មាញ​ហើយ​ខ្លី។ សូម​ប្រើ​ពាក្យ​ផ្សាយ​ដែល​ងាយ​ស្រួល​សម្រាប់​អ្នក និង​ដែល​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ។ លើក​បញ្ជាក់​ពី​គុណ​ប្រយោជន៍​នៃ​ទស្សនាវដ្ដី ព្រម​ទាំង​បង្ហាញ​ចិត្ត​រំភើប។ បើ​រៀបចំ​បាន​ល្អ អ្នក​នឹង​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​ក្នុង​ការ​ចែក​ជូន​ទស្សនាវដ្ដី​ប៉ម​យាម​ដល់​«​អស់​អ្នក​ដែល​ត្រូវ​បាន[​ឬ​«​សម​ទទួល​»​​]ជីវិត​អស់​កល្ប​ជា​និច្ច​»​។—កិច្ច. ១៣:​៤៨; ព.ថ.

  • អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
    ២០០៦ កិច្ចបម្រើព្រះ | វិច្ឆិកា
    • អ្វី​ដែល​យើង​អាច​និយាយ​អំពី​ទស្សនាវដ្ដី​យើង

      ប៉មយាម ថ្ងៃ​ទី១ ខែ​វិច្ឆិកា

      ​«​តាម​ទំនៀម​ទម្លាប់​ខ្មែរ បង​ប្អូន​ញាតិ​សន្ដាន​មាន​ទម្លាប់​ជួយ​គ្នា​ក្នុង​ការ​ចិញ្ចឹម​អប់រំ​កូន។ គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ នៅ​សម័យ​ទំនើប​នេះ​សង្គម​ជាតិ​បាន​ផ្លាស់​ប្រែ​អស់ ហើយ​ពួក​គេ​មាន​ទស្សនៈ​របស់​ខ្លួន​ស្តី​ពី​ការ​ចិញ្ចឹម​អប់រំ​កូន។ តើ​អ្នក​គិត​ថា​អ្វី​ជា​កត្ដា​សំខាន់​ក្នុង​ការ​ចិញ្ចឹម​អប់រំ​កូន? [​ទុក​ឲ្យ​គាត់​ឆ្លើយ​] សូម​កត់​សម្គាល់​នូវ​យោបល់​ដ៏​ចាំបាច់​ដើម្បី​សុខ​មាល​ភាព​នៃ​បុត្រ​ធីតា ដែល​សៀវភៅ​ចាស់​បុរាណ​នេះ​ផ្ដល់​ឲ្យ​យើង។ [​សូម​អាន​ចោទិយកថា ៦:៧​] ពិត​មែន ការ​ចំណាយ​ពេល​ជា​មួយ​បុត្រ​ធីតា​របស់​យើង​គឺ​សំខាន់​ណាស់។ ក៏​ប៉ុន្តែ តើ​មាតា​បិតា​អាច​លៃ​ពេល​ឲ្យ​បាន​ច្រើន​ជាង ដើម្បី​នៅ​ជា​មួយ​បុត្រ​ធីតា​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច? ទស្សនាវដ្ដី​នេះ​មាន​យោបល់​ខ្លះ​ៗ​​ជូន​ចំពោះ​មាតា​បិតា​»​។

      ប៉មយាម ថ្ងៃ​ទី១ ខែ​ធ្នូ

      ​«​ដោយ​ឃើញ​ថា​មាន​អំពើ​ពុក​រលួយ​ច្រើន​នៅ​ក្នុង​ពិភព​លោក​នេះ អ្នក​ខ្លះ​ឆ្ងល់​ថា ‹ហេតុ​អ្វី​ការ​ប្រព្រឹត្ត​ឲ្យ​ទៀងត្រង់​ពិបាក​ម្ល៉េះ?›។ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ដូច​ហ្នឹង​ទេ? [​ទុក​ឲ្យ​គាត់​ឆ្លើយ​] សូម​កត់​សម្គាល់​ពាក្យ​ដែល​ពិត​ជា​លើក​ទឹក​ចិត្ត​ទាំង​នេះ។ [​សូម​អាន​សុភាសិត ២:២១, ២២​] ទស្សនាវដ្ដី​នេះ​ពន្យល់​មូលហេតុ​សំខាន់​បំផុត​ដើម្បី​ធ្វើ​ជា​មនុស្ស​ទៀងត្រង់​»​។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក