បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ព្រះធ្វើកិច្ចព្រមព្រៀងជាមួយនឹងអាប្រាហាំ
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
    • អាប្រាហាំងើយមើលផ្កាយ

      ភាគ​៤

      ព្រះ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អាប្រាហាំ

      អាប្រាហាំ​ស្ដាប់​បង្គាប់​ព្រះ​ដោយ​មាន​ជំនឿ ហើយ​ព្រះ​យេហូវ៉ា​សន្យា​ថា​នឹង​ឲ្យ​ពរ​គាត់ ហើយ​ឲ្យ​កូន​ចៅ​គាត់​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង

      ប្រហែល​៣៥០​ឆ្នាំ​បាន​កន្លង​ផុត តាំង​តែ​ពី​ទឹក​ជំនន់​នៅ​សម័យ​ណូអេ។ អាប្រាហាំ​បាន​រស់​នៅ​ក្នុង​ក្រុង​ដ៏​ចម្រុង​ចម្រើន​មួយ​ឈ្មោះ​អ៊ើរ នៅ​ប្រទេស​អ៊ីរ៉ាក់​សព្វ​ថ្ងៃ​នេះ។ អាប្រាហាំ​ជា​បុរស​ដែល​មាន​ជំនឿ​មុត​មាំ​ណាស់។ ប៉ុន្តែ ឥឡូវ​ជំនឿ​របស់​គាត់​ទទួល​ការ​ល្បង​ល។

      ព្រះ​យេហូវ៉ា​ប្រាប់​អាប្រាហាំ​ឲ្យ​ចាក​ចេញ​ពី​ស្រុក​កំណើត ហើយ​ឲ្យ​ទៅ​រស់​នៅ​ស្រុក​ក្រៅ ដែល​ជា​ស្រុក​កាណាន។ អាប្រាហាំ​បាន​ស្ដាប់​បង្គាប់​ព្រះ​ដោយ​ឥត​រុញ​រា។ គាត់​បាន​យក​ក្រុម​គ្រួសារ​ទៅ​ជា​មួយ ដែល​មាន​ប្រពន្ធ​គាត់​ឈ្មោះ​សារ៉ា ក្មួយ​ប្រុស​ឈ្មោះ​ឡុត ហើយ​អ្នក​បម្រើ​គាត់​ជា​ច្រើន​ក៏​ទៅ​ជា​មួយ​នឹង​គាត់​ដែរ។ ក្រោយ​ពី​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ គាត់​បាន​ក្លាយ​ជា​អ្នក​រស់​នៅ​ក្នុង​ត្រ​សាល​នៅ​ស្រុក​កាណាន។ ក្នុង​កិច្ច​ព្រម​ព្រៀង​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ជា​មួយ​នឹង​អាប្រាហាំ នោះ​ព្រះ​បាន​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​កូន​ចៅ​របស់​គាត់​ទៅ​ជា​សាសន៍​ដ៏​ធំ​មួយ ថា​ក្រុម​គ្រួសារ​ទាំង​អស់​នៅ​ផែន​ដី​នឹង​បាន​ពរ​ដោយ​សារ​គាត់ ហើយ​ថា​កូន​ចៅ​គាត់​នឹង​បាន​ស្រុក​កាណាន។

      អាប្រាហាំ​និង​ឡុត​បាន​ចម្រើន​ឡើង ហើយ​មាន​ហ្វូង​ចៀម​និង​ហ្វូង​គោ​យ៉ាង​ធំ។ ដោយ​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន នោះ​អាប្រាហាំ​ទុក​ឲ្យ​ឡុត​ជ្រើស​រើស​តំបន់​ណា​ក៏​ដោយ​តាម​ចិត្ត​ប្រាថ្នា។ ឡុត​បាន​ជ្រើស​រើស​តំបន់​ទន្លេ​យ៉ូដាន់​ដែល​សម្បូរ​ជី​ជាតិ ហើយ​តាំង​លំនៅ​ជិត​ក្រុង​សូដុម។ ប៉ុន្តែ ពួក​បុរស​នៅ​ក្រុង​សូដុម​ជា​មនុស្ស​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌ ហើយ​ជា​អ្នក​ធ្វើ​ខុស​ធ្ងន់​ប្រឆាំង​ព្រះ​យេហូវ៉ា។

      ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ពង្រឹង​ទំនុក​ចិត្ត​អាប្រាហាំ​ថា កូន​ចៅ​របស់​គាត់​នឹង​មាន​ច្រើន​ប្រៀប​ដូច​ផ្កាយ​នៅ​លើ​មេឃ។ អាប្រាហាំ​ជឿ​លើ​សេចក្ដី​សន្យា​នោះ។ ប៉ុន្តែ សារ៉ា​ដែល​ជា​ប្រពន្ធ​សម្លាញ់​របស់​អាប្រាហាំ នៅ​តែ​ឥត​មាន​កូន។ រួច​មក នៅ​ពេល​ដែល​អាប្រាហាំ​អាយុ​៩៩​ឆ្នាំ ហើយ​សារ៉ា​អាយុ​ជិត​៩០​ឆ្នាំ នោះ​ព្រះ​បាន​ប្រាប់​អាប្រាហាំ​ថា គាត់​និង​សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ។ សារ៉ា​បាន​បង្កើត​អ៊ីសាក ដូច​ពាក្យ​របស់​ព្រះ​បាន​សន្យា​មែន។ អាប្រាហាំ​មាន​កូន​ផ្សេង​ៗ​ទៀត ប៉ុន្តែ​គឺ​តាម​រយៈ​អ៊ីសាក​ទេ ដែល​អ្នក​សង្គ្រោះ​ដែល​បាន​ត្រូវ​សន្យា​នៅ​សួន​អេដែន​នឹង​មក។

      ដំណាល​គ្នា​ដែរ ឡុត​និង​ក្រុម​គ្រួសារ​គាត់​រស់​នៅ​ក្រុង​សូដុម។ ប៉ុន្តែ ឡុត​ជា​បុរស​សុចរិត មិន​បាន​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ដូច​បណ្ដា​ជន​ដែល​នៅ​ក្រុង​នោះ​ទេ។ នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​សម្រេច​ដាក់​ទោស​ក្រុង​សូដុម លោក​បាន​ចាត់​ពួក​ទេវតា​ឲ្យ​មក​ព្រមាន​ឡុត​អំពី​សេចក្ដី​ហិន​វិនាស​ដែល​ជិត​មក​ដល់។ ពួក​ទេវតា​បាន​តឿន​ឡុត​និង​ក្រុម​គ្រួសារ​ឲ្យ​រត់​ចេញ​ពី​ក្រុង​សូដុម និង​កុំ​ឲ្យ​បែរ​មើល​ទៅ​ក្រោយ។ រួច​មក ព្រះ​បាន​ធ្វើ​ឲ្យ​ភ្លើង​និង​ស្ពាន់ធ័រ​ធ្លាក់​ពី​លើ​មេឃ​មក​លើ​ក្រុង​សូដុម និង​ក្រុង​ជិត​ខាង​ឈ្មោះ​កូម៉ូរ៉ា​ដែល​ពេញ​ទៅ​ដោយ​អំពើ​អាក្រក់។ ដូច្នេះ លោក​បំផ្លាញ​បណ្ដា​ជន​ទាំង​អស់​នៃ​ក្រុង​ទាំង​នោះ។ ឡុត​និង​កូន​ស្រី​ពីរ​នាក់​របស់​គាត់​បាន​រួច​ជីវិត។ ប៉ុន្តែ ប្រពន្ធ​របស់​ឡុត​បាន​បែរ​មើល​ទៅ​ក្រោយ ប្រហែល​ជា​ប្រាថ្នា​ចង់​បាន​អ្វី​ដែល​នាង​ទុក​ចោល។ នាង​បាន​ស្លាប់​ដោយ​សារ​មិន​បាន​ស្ដាប់​បង្គាប់។

      —មាន​មូលដ្ឋាន​លើ​សៀវភៅ​លោកុប្បត្តិ ១១:១០–១៩:៣៨។

      • ហេតុ​អ្វី​បាន​ជា​អាប្រាហាំ​ទៅ​នៅ​ស្រុក​កាណាន?

      • តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​អ្វី​ជា​មួយ​នឹង​អាប្រាហាំ?

      • ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​បំផ្លាញ​ចោល​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា?

  • កាលបរិច្ឆេទ
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
      1. ឆ្នាំ​២០១៨​មុន គ.ស. អាប្រាហាំ​កើត

      2. ឆ្នាំ​១៩៤៣​មុន គ.ស. ព្រះ​ធ្វើ​កិច្ច​ព្រមព្រៀង​ជា​មួយ​នឹង​អាប្រាហាំ

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក