បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើសាសនាជាដើមហេតុនៃបញ្ហាមនុស្សជាតិឬ?
    ទស្សនាវដ្ដីប៉មយាម ២០០៤ | ១ ឧសភា
    • ពិត​ណាស់​ថា ក្នុង​សាសនា​ឯ​ទៀត ក៏​មាន​មនុស្ស​ក្លាហាន​ដែល​បាន​រងទុក្ខ​ដោយសារ​ជំនឿ​របស់​ខ្លួន​ដែរ។ ប៉ុន្តែ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដូច្នេះ​ដោយ​សាមគ្គីភាព​ក្នុង​ជំនឿ​សាសនា​តែ​មួយ។ ប្រាកដ​ជា​ពួក​គេ​ភាគ​ច្រើន​បាន​កាន់​ខ្ជាប់​តាម​គោលការណ៍​បឋម​មួយ​ដែល​ថា ពួក​គេ​ត្រូវ​«ស្ដាប់​បង្គាប់​របស់​ព្រះ​ជាជាង​មនុស្ស»។—កិច្ចការ ៥:២៩; ម៉ាកុស ១២:១៧

      ដើម​ហេតុ​នៃ​បញ្ហា

      ដូច្នេះ ការ​និយាយ​ថា​សាសនា​ជា​ដើម​ហេតុ​នៃ​បញ្ហា​មនុស្ស​ជាតិ មិន​មែន​ជា​ការ​ពិត​ទាំង​ស្រុង​នោះ​ទេ។ គឺ​សាសនា​មិន​ពិត​ជា​ដើម​ហេតុវិញ។ ក៏​ប៉ុន្តែ ព្រះ​មាន​បំណង​ឲ្យ​បំបាត់​សាសនា​មិន​ពិត​ចោល​ចេញ​បន្ដិច​ទៀត។ (វិវរណៈ ១៧:១៦, ១៧; ១៨:២១) ទ្រង់​បង្គាប់​ដល់​អស់​អ្នក​ណា​ដែល​ស្រឡាញ់​យុត្ដិធម៌​និង​សេចក្ដី​សុចរិត​ថា​៖ «រាស្ត្រ​អញ​អើយ! ចូរ​ចេញ​ពី​ទី​ក្រុង​នោះ​មក[គឺ​បាប៊ីឡូន​ដ៏​ធំ​ដែល​តំណាង​ចក្រភព​សាសនា​មិន​ពិត] ដើម្បី​កុំ​ឲ្យ​ត្រូវ​មាន​ចំណែក​ក្នុង​អំពើ​បាប​វា​ឡើយ ក្រែង​ត្រូវ​វេទនា​ដូច​ជា​វា​ដែរ ដ្បិត​អំពើ​បាប​វា​បាន​គរ​ជា​គំនរ​ឡើង​ដល់​ផ្ទៃ​មេឃ ហើយ​ព្រះ​ទ្រង់​បាន​នឹក​ចាំ​ពី​ការ​ទុច្ចរិត​របស់​វា»។ (វិវរណៈ ១៨:៤, ៥) ពិត​ណាស់! ព្រះ​អង្គ​ទ្រង់​មាន​សេចក្ដី​ក្រោធ​ណាស់​ចំពោះ​សាសនា​ដែល​‹ញុះញង់​ឲ្យ​ទាស់ទែង​គ្នា ធ្វើ​ឲ្យ​មនសិការ​មនុស្ស​ដូច​ជា​ស្ពឹក បង្វិល​ខួរ​ពួក​គេ​ដោយ​ប្រើ​រឿង​រវើរវាយ​ដែល​បំបែរ​អារម្មណ៍​ចេញ​ពី​បញ្ហា​នៃ​ជីវភាព​ប្រចាំ​ថ្ងៃ ធ្វើ​ឲ្យ​មនុស្ស​មិន​ចេះ​ត្រាប្រណី នាំ​ឲ្យ​កាន់​ជំនឿ​ឆ្វេង ថែម​ទាំង​នាំ​ឲ្យ​មាន​ចិត្ត​ពោរពេញ​ដោយ​ក្ដី​ស្អប់​និង​ការ​ភ័យ​ខ្លាច›។

      ចន្លោះ​ពេល​នោះ ព្រះ​បាន​បង្រួបបង្រួម​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​ពិត​ឲ្យ​ចូល​ក្នុង​សាសនា​ដ៏​ពិត។ សាសនា​នោះ​ជា​សាសនា​ដែល​កាន់​តាម​គោលការណ៍​និង​សេចក្ដី​បង្រៀន​របស់​ព្រះ​ដែល​ជា​អ្នក​បង្កើត​ហើយ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ យុត្ដិធម៌ និង​សេចក្ដី​មេត្ដាករុណា។ (មីកា ៤:១, ២; សេផានា ៣:៨, ៩; ម៉ាថាយ ១៣:៣០) អ្នក​ក៏​អាច​ចូល​រួម​ក្នុង​នេះ​ដែរ។ បើ​អ្នក​ចង់​បាន​ពត៌មាន​ថែម​ទៀត​អំពី​របៀប​សម្គាល់​សាសនា​ដ៏​ពិត សូម​ផ្ញើ​សំបុត្រ​ស្នើ​សុំ​ពត៌មាន​ថែម​ទៀត​ពី​អ្នក​បោះ​ពុម្ព​ទស្សនាវដ្ដី​នេះ ឬ​ក៏​សួរ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ណា​ម្នាក់។

  • «សូមទ្រង់បង្រៀនយើងខ្ញុំ ឲ្យចេះអធិស្ឋាន»
    ទស្សនាវដ្ដីប៉មយាម ២០០៤ | ១ ឧសភា
    • ៣, ៤​. ពេល​យើង​ហៅ​ព្រះ​យេហូវ៉ា​ថា​«ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ» តើ​នេះ​មាន​ន័យ​ដូច​ម្ដេច?

      ៣ ចាប់​ពី​បន្ទូល​ដំបូង ព្រះ​យេស៊ូ​បង្ហាញ​ថា សេចក្ដី​អធិស្ឋាន​របស់​យើង​គួរ​បង្ហាញ​ពី​ចំណង​មិត្តភាព​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា​និង​មាន​ការ​គោរព​ចំពោះ​ទ្រង់។ ដោយ​មាន​បន្ទូល​ច្រើន​តែ​សំរាប់​ប្រយោជន៍​សិស្ស​ដែល​បាន​ប្រមូល​គ្នា​ជិត​ព្រះ​យេស៊ូ​លើ​ជំរាល​ភ្នំ​នោះ ទ្រង់​មាន​បន្ទូល​ប្រាប់​ពួក​គេ​ឲ្យ​ទូល​ព្រះ​យេហូវ៉ា​ថា​«ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌»។ (ម៉ាថាយ ៦:៩) យោង​ទៅ​តាម​បណ្ឌិត​មួយ​រូប មិន​ថា​ទ្រង់​បាន​មាន​បន្ទូល​ជា​ភាសា​ហេព្រើរ​ដែល​ពេញ​និយម​នៅ​ពេល​នោះ ឬ​ក៏​ភាសា​អារ៉ាម​ក្ដី ក៏​បន្ទូល​ដែល​ព្រះ​យេស៊ូ​ប្រើ​សំរាប់​«វរបិតា»​គឺ​ជា​‹ពាក្យ​របស់​កូន​ក្មេង› ស្រដៀង​នឹង​ពាក្យ​ដែល​ទារក​មួយ​ប្រើ​ពេល​និយាយ​ជា​មួយ​ឪពុក​ខ្លួន​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​កក់ក្ដៅ។ ការ​ទូល​ព្រះ​យេហូវ៉ា​ដោយ​ប្រើ​ពាក្យ​ថា​«ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ» បង្ហាញ​ពី​ចំណង​មិត្តភាព​ប្រកប​ដោយ​ភាព​កក់ក្ដៅ​និង​ការ​ទុក​ចិត្ត។

      ៤ ការ​ប្រើ​ពាក្យ​ថា​«ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ»​ក៏​បង្ហាញ​ថា យើង​ទទួល​ស្គាល់​ថា ខ្លួន​រួម​ចំណែក​ក្នុង​ក្រុម​គ្រួសារ​ដ៏​ធំ​មួយ​ដែល​សុទ្ធ​សឹង​ជា​បុរស​និង​ស្ត្រី​ដែល​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា​ជា​អ្នក​ប្រទាន​ជីវិត។ (អេសាយ ៦៤:៨; កិច្ចការ ១៧:២៤, ២៨) ជន​គ្រីស្ទាន​ដែល​ព្រះ​តែងតាំង​ដោយ​វិញ្ញាណ ពួក​គេ​ត្រូវ​ទទួល​ជា​«ពួក​កូន​របស់​ព្រះ» ហើយ​អាច​«ស្រែក​ឡើង​ថា ឱ​អ័ប្បា ព្រះ​វរបិតា​អើយ!»។ (រ៉ូម ៨:១៤, ១៥) មនុស្ស​រាប់​លាន​នាក់​បាន​ទៅ​ជា​គូកន​ស្មោះ​ត្រង់​របស់​ពួក​គាត់​ដែរ។ អ្នក​ទាំង​នេះ​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា​និង​បង្ហាញ​ពី​ការ​ថ្វាយ​ខ្លួន​នោះ​ដោយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ អ្នក​ទាំង​អស់​នេះ​ដែល​ជា​«ចៀម​ឯ​ទៀត»​ក៏​អាច​ទូល​ព្រះ​យេហូវ៉ា​តាម​រយៈ​ព្រះ​នាម​ព្រះ​យេស៊ូ និង​ហៅ​ទ្រង់​«ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ»​ដែរ។ (យ៉ូហាន ១០:១៦; ១៤:៦) តាម​រយៈ​សេចក្ដី​អធិស្ឋាន យើង​អាច​ទូល​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថានសួគ៌​ជា​ទៀងទាត់​ដើម្បី​សរសើរ​ទ្រង់ អរ​ព្រះ​គុណ​ទ្រង់​សំរាប់​ការ​ល្អ​ទាំង​អស់​ដែល​ទ្រង់​ប្រោស​ប្រទាន​ដល់​យើង ហើយ​ដើម្បី​ទូល​ទ្រង់​អំពី​កង្វល់​កង្វាយ​របស់​យើង ដោយ​ជឿជាក់​ថា​ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​នឹង​យើង។—ភីលីព ៤:៦, ៧; ពេត្រុសទី១ ៥:៦, ៧

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក