ហេតុអ្វីយើងគួរ«ខ្នះខ្នែងធ្វើការដ៏ល្អប្រសើរ»?
តើអ្នកមានចិត្តខ្នះខ្នែងដើម្បីធ្វើការដ៏ល្អប្រសើរឬទេ? ក្នុងនាមជាអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រ យើងមានមូលហេតុជាច្រើនឲ្យយើងមានចិត្តខ្នះខ្នែង។ ហេតុអ្វី? សូមពិចារណានូវអ្វីដែលបានចែងទុកនៅ ទីតុស ២:១១-១៤
• ខ១១: តើ«គុណដ៏វិសេសលើសលប់របស់ព្រះ»ជាអ្វី ហើយតើតាមរបៀបណាយើងបានទទួលប្រយោជន៍ពីគុណដ៏វិសេសលើសលប់នោះ?—រ៉ូម ៣:២៣, ២៤
• ខ១២: តើយើងបានត្រូវបង្ហាត់បង្រៀនតាមរយៈគុណដ៏វិសេសលើសលប់របស់ព្រះយ៉ាងដូចម្ដេច?
• ខ១៣និង១៤: ឥឡូវ យើងបានត្រូវសម្អាតហើយ តើយើងមានសេចក្ដីសង្ឃឹមអ្វី? ដោយសារព្រះបានសម្អាតយើងពីការប្រព្រឹត្តក្នុងពិភពលោកដែលមិនគោរពព្រះ តើសម្រាប់គោលបំណងដ៏ប្រសើរជាងជាអ្វី?
• តើខគម្ពីរទាំងនេះលើកទឹកចិត្តអ្នកឲ្យខ្នះខ្នែងដើម្បីធ្វើការដ៏ល្អប្រសើរយ៉ាងដូចម្ដេច?