ចម្រៀងលេខ៤៨
ដើរជាមួយនឹងព្រះយេហូវ៉ារាល់ថ្ងៃ
(មីកា ៦:៨)
- ១. ជាមួយបិតាជាទីស្រឡាញ់ - រាល់ថ្ងៃយើងនឹងដើរដោយចិត្តរាបសា - បិតាមានគុណវិសេសលើសលប់ - ចំពោះអ្នកដែលតាមលោកពីចិន្ដា - ព្រះបង្ហាញក្ដីស្រឡាញ់ដល់យើង - ដូចជាបិតាដឹកដៃកូន - ហេតុនេះយើងប្រគល់ខ្លួនជូនលោក - ដោយក្ដីស្មោះត្រង់មិនចេះសាបសូន្យ។ 
- ២. នាគ្រានេះសាថានខឹងយ៉ាងខ្លាំង - កាលពិភពលោកជិតវិនាសសូន្យទៅ - យើងអាចជួបការប្រឆាំងបៀតបៀន - ធ្វើឲ្យភ័យនិងឈប់ដើរផ្លូវត្រឹមត្រូវ - តែព្រះយេហូវ៉ានឹងការពារ - យើងចង់នៅក្បែរលោកជានិច្ច - ហើយបម្រើលោករៀងរហូតទៅ - ស្រឡាញ់លោកយ៉ាងស្មោះឥតកែគេច។ 
- ៣. ព្រះយេហូវ៉ារមែងជួយយើង - ដោយគម្ពីរនិងឫទ្ធានុភាពលោក - ដោយក្រុមជំនុំគ្រិស្តសាសនិក - ហើយលោកស្ដាប់ពេលយើងអធិដ្ឋានរក - កាលយើងដើរនឹងព្រះយេហូវ៉ា - លោកជួយឲ្យធ្វើត្រឹមត្រូវផង - ក៏ជួយយើងឲ្យមានភក្ដីភាព - ដោយចិត្តរាបទាបសុភាពស្មោះត្រង់៕ 
(សូមពិនិត្យបន្ថែម ដក. ៥:២៤; ៦:៩; ១បស. ២:៣, ៤)