សំណួរទី៨
តើព្រះធ្វើឲ្យមនុស្សរងទុក្ខវេទនាឬ?
«គឺមិនអាចទៅរួចឡើយដែលព្រះដ៏ពិតប្រព្រឹត្តអំពើទុច្ចរិត។ ព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតមិនធ្វើខុសជាដាច់ខាត!»។
«ពេលដែលជួបទុក្ខលំបាក កុំឲ្យអ្នកណានិយាយថា៖ ‹ព្រះកំពុងល្បងលខ្ញុំ›។ ព្រោះគ្មានអ្នកណាអាចល្បងលព្រះដោយសេចក្ដីអាក្រក់ឡើយ ហើយព្រះក៏មិនល្បងលអ្នកណាដោយសេចក្ដីអាក្រក់ដែរ»។
«[ចូរ]ផ្ទេរកង្វល់ទាំងអស់ទៅព្រះ ពីព្រោះលោករមែងគិតអំពីអ្នករាល់គ្នា»។
«ព្រះយេហូវ៉ាមិនយឺតក្នុងការធ្វើតាមសេចក្ដីសន្យារបស់លោក ដូចមនុស្សខ្លះគិតថាយឺតនោះទេ។ ប៉ុន្តែ លោកអត់ធ្មត់នឹងអ្នករាល់គ្នា ពីព្រោះលោកមិនចង់ឲ្យអ្នកណាម្នាក់ត្រូវបំផ្លាញចោលឡើយ តែចង់ឲ្យមនុស្សទាំងអស់មានឱកាសប្រែចិត្ត»។