បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lff មេរៀនទី ២១
  • តើដំណឹងល្អកំពុងត្រូវផ្សព្វផ្សាយតាមរបៀបណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើដំណឹងល្អកំពុងត្រូវផ្សព្វផ្សាយតាមរបៀបណា?
  • សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • បង្កើន​ចំណេះ
  • សេចក្ដី​សង្ខេប
  • ស្វែង​យល់​ថែម​ទៀត
  • «ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ការ«នាំដំណឹងល្អពីការប្រសើរមក»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ហេតុអ្វីសាក្សីព្រះយេហូវ៉ាផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ព្រះយេហូវ៉ាដឹកនាំកិច្ចការបង្រៀនរបស់យើងនៅទូទាំងពិភពលោក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
មើលបន្ថែមទៀត
សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
lff មេរៀនទី ២១
មេរៀនទី២១។ បុរសម្នាក់នៅតាមផ្លូវក្នុងក្រុងមួយ កំពុងនិយាយជាមួយនឹងសាក្សីព្រះយេហូវ៉ាពីរនាក់ដែលឈរនៅជិតរទេះតាំងសៀវភៅ។

មេ​រៀន​ទី​២១

តើ​ដំណឹង​ល្អ​កំពុង​ត្រូវ​ផ្សព្វ​ផ្សាយ​តាម​របៀប​ណា?

ឯកសារជាសៀវភៅ
ឯកសារជាសៀវភៅ
ឯកសារជាសៀវភៅ

មិន​យូរ​ទៀត ព្រះ​យេហូវ៉ា​នឹង​បំបាត់​ចោល​បញ្ហា​ទាំង​អស់​របស់​យើង​តាម​រយៈ​រាជាណាចក្រ​របស់​លោក។ នេះ​ជា​ដំណឹង​ដ៏​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​ដឹង។ លោក​យេស៊ូ​ចង់​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក​ប្រាប់​ដំណឹង​នេះ​ដល់​មនុស្ស​ទាំង​អស់! (​ម៉ាថាយ ២៨:១៩, ២០​) តើ​សាក្សី​ព្រះ​យេហូវ៉ា​ធ្វើ​តាម​បង្គាប់​របស់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

១. តើ​ម៉ាថាយ ២៤:១៤ កំពុង​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច?

លោក​យេស៊ូ​បាន​ប្រាប់​ទុក​ជា​មុន​ថា​៖ ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី​»។ (​ម៉ាថាយ ២៤:១៤​) សាក្សី​ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​រួម​ចំណែក​ក្នុង​កិច្ច​ការ​ដ៏​សំខាន់​នេះ។ យើង​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ជាង​១.០០០​ភាសា​នៅ​ទូទាំង​ពិភព​លោក! កិច្ច​ការ​ដ៏​អស្ចារ្យ​នេះ​តម្រូវ​ឲ្យ​មាន​ការ​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​និង​ការ​រៀបចំ​ល្អ។ ប៉ុន្តែ យើង​មិន​អាច​ធ្វើ​កិច្ច​ការ​នេះ​ដោយ​គ្មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា​បាន​ឡើយ។

២. តើ​យើង​ខំ​ព្យាយាម​ផ្សព្វ​ផ្សាយ​ប្រាប់​មនុស្ស​តាម​វិធី​ណា​ខ្លះ?

យើង​ផ្សព្វ​ផ្សាយ​ប្រាប់​មនុស្ស​នៅ​គ្រប់​ទី​កន្លែង។ ដូច​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១ យើង​ផ្សព្វ​ផ្សាយ​«​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​»។ (​សកម្មភាព ៥:៤២​) ជា​រៀង​រាល់​ឆ្នាំ វិធី​ផ្សព្វ​ផ្សាយ​ដ៏​សំខាន់​នេះ​ជួយ​យើង​ឲ្យ​ប្រាប់​មនុស្ស​រាប់​លាន​នាក់។ ដោយ​សារ​មនុស្ស​មិន​សូវ​នៅ​ផ្ទះ យើង​ក៏​ផ្សព្វ​ផ្សាយ​នៅ​តាម​ទី​សាធារណៈ​ដែរ។ យើង​តែង​តែ​រក​ឱកាស​ដើម្បី​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​លោក។

៣. តើ​អ្នក​ណា​មាន​ភារកិច្ច​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ?

គ្រិស្ត​សាសនិក​ពិត​ទាំង​អស់​មាន​ភារកិច្ច​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​ឯ​ទៀត។ យើង​បំពេញ​ភារកិច្ច​របស់​យើង​ដោយ​យក​ចិត្ត​ទុក​ដាក់។ យើង​ខំ​ផ្សព្វ​ផ្សាយ​ច្រើន​បំផុត​តាម​ដែល​យើង​អាច​ធ្វើ​បាន ដោយ​សារ​យើង​ដឹង​ថា​កិច្ច​ការ​នេះ​អាច​សង្គ្រោះ​ជីវិត​មនុស្ស។ (​សូម​អាន ធីម៉ូថេ​ទី​១ ៤:១៦​) យើង​មិន​ទទួល​ប្រាក់​ខែ​ពី​កិច្ច​ការ​នេះ​ទេ ព្រោះ​គម្ពីរ​ចែង​ថា​៖ ​«​អ្នក​រាល់​គ្នា​បាន​ទទួល​ដោយ​ឥត​បង់​ថ្លៃ ចូរ​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​ដែរ​»។ (​ម៉ាថាយ ១០:​៧, ៨​) ទោះ​ជា​មនុស្ស​ខ្លះ​មិន​ព្រម​ស្ដាប់​ដំណឹង​ដែល​យើង​ផ្សព្វ​ផ្សាយ​ក៏​ដោយ យើង​នៅ​តែ​បន្ត​ផ្សព្វ​ផ្សាយ ព្រោះ​កិច្ច​ការ​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ហើយ​ជា​កិច្ចការ​ដែល​ធ្វើ​ឲ្យ​លោក​សប្បាយ​រីករាយ។

បង្កើន​ចំណេះ

សូម​រៀន​ថែម​ទៀត​អំពី​ការ​ខំ​ព្យាយាម​របស់​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ទូទាំង​ពិភព​លោក ហើយ​សូម​មើល​របៀប​ដែល​ព្រះ​យេហូវ៉ា​ជួយ​យើង។

ក. សាក្សីព្រះយេហូវ៉ាពីរនាក់កំពុងផ្សព្វផ្សាយដល់បុរសម្នាក់នៅជម្រាលស្មៅក្នុងប្រទេសកូស្ដារីកា។ ខ. ប្ដីប្រពន្ធសាក្សីព្រះយេហូវ៉ាមួយគូកំពុងផ្សព្វផ្សាយដល់អ្នកនេសាទនៅកំពង់ផែក្នុងសហរដ្ឋអាម៉េរិក។ គ. បុរសពីរនាក់ដែលជាសាក្សីព្រះយេហូវ៉ាកំពុងផ្សព្វផ្សាយដល់បុរសម្នាក់នៅតំបន់ដាច់ស្រយាលក្នុងប្រទេសបេណាំង។ ឃ. សាក្សីព្រះយេហូវ៉ាម្នាក់កំពុងផ្សព្វផ្សាយដល់ស្ត្រីម្នាក់នៅផ្សារបណ្ដែតទឹកក្នុងប្រទេសថៃ។ ង. សាក្សីព្រះយេហូវ៉ាពីរនាក់កំពុងផ្សព្វផ្សាយដល់ស្ត្រីម្នាក់នៅខាងមុខផ្ទាំងថ្មធំក្នុងប្រទេសយ៉ាប់។ ច. សាក្សីព្រះយេហូវ៉ាពីរនាក់កំពុងផ្សព្វផ្សាយដល់ស្ត្រីម្នាក់នារដូវធ្លាក់ទឹកកក នៅតាមដងព្រែកក្នុងប្រទេសស៊ុយអែត។

ការ​ផ្សព្វ​ផ្សាយ​ជុំ​វិញ​ពិភព​លោក: (​ក​) កូស្ដារីកា (​ខ​) សហរដ្ឋ​អាម៉េរិក (​គ​) បេណាំង (​ឃ​) ថៃ (​ង​) យ៉ាប់ (​ច​) ស៊ុយអែត

៤. យើង​ខំ​ព្យាយាម​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ទាំង​អស់

សាក្សី​ព្រះ​យេហូវ៉ា​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​គ្រប់​ទី​កន្លែង។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

វីដេអូ: ការ​ផ្សព្វ​ផ្សាយ​«​រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី​»​ ​(​៧:៣៣​)

  • តើ​អ្នក​កោត​ស្ងើច​អ្វី​ខ្លះ​អំពី​ការ​ខំ​ព្យាយាម​ផ្សព្វ​ផ្សាយ​របស់​សាក្សី​ព្រះ​យេហូវ៉ា?

សូម​អាន ម៉ាថាយ ២២:៣៩ និង​រ៉ូម ១០:១៣​-​១៥ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ពេល​យើង​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ជិត​ខាង ហេតុ​អ្វី​នេះ​បង្ហាញ​ថា​យើង​ស្រឡាញ់​ពួក​គេ?

  • តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អស់​អ្នក​ដែល​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ? (​សូម​មើល​ខ​១៥​)​

៥. យើង​ជា​អ្នក​រួម​ការ​ងារ​ជា​មួយ​នឹង​ព្រះ

បទ​ពិសោធន៍​ជា​ច្រើន​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​កំពុង​ដឹក​នាំ​កិច្ច​ការ​របស់​យើង។ ជា​ឧទាហរណ៍ មាន​បទ​ពិសោធន៍​របស់​បង​ប្រុស​ម្នាក់​ឈ្មោះ​ផល​នៅ​ប្រទេស​នូវែលសេឡង់។ នៅ​ព្រឹក​ថ្ងៃ​មួយ មាន​ស្ត្រី​ម្នាក់​បាន​អធិដ្ឋាន​ទៅ​ព្រះ​ដោយ​ប្រើ​នាម​របស់​ព្រះ​គឺ​យេហូវ៉ា ហើយ​សុំ​លោក​ឲ្យ​ចាត់​អ្នក​ណា​ម្នាក់​មក​ជួប​នាង។ នៅ​រសៀល​ថ្ងៃ​ដដែល​នោះ ផល​កំពុង​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ហើយ​បាន​ជួប​ស្ត្រី​នោះ។ ផល​និយាយ​ថា​៖ ​«​បី​ម៉ោង​ក្រោយ​មក​[​គឺ​បន្ទាប់​ពី​ស្ត្រី​នោះ​បាន​អធិដ្ឋាន​] ខ្ញុំ​បាន​មក​ដល់​មុខ​ផ្ទះ​របស់​គាត់​»។

សូម​អាន កូរិនថូស​ទី​១ ៣:៩ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​បទ​ពិសោធន៍​ដូច​នៅ​ប្រទេស​នូវែលសេឡង់​បង្ហាញ​យ៉ាង​ណា​ថា ព្រះ​យេហូវ៉ា​កំពុង​ដឹក​នាំ​កិច្ច​ការ​ផ្សព្វ​ផ្សាយ?

សូម​អាន សកម្មភាព ១:៨ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ហេតុ​អ្វី​យើង​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ដើម្បីបំពេញ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង?

តើ​អ្នក​ដឹង​ទេ?

រៀង​រាល់​សប្ដាហ៍ នៅ​ឯ​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត យើង​ទទួល​ការ​បង្ហាត់​បង្រៀន​ដើម្បី​ជួយ​យើង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ បើ​អ្នក​ធ្លាប់​ចូល​រួម​កិច្ច​ប្រជុំ​នេះ តើ​អ្នក​គិត​យ៉ាង​ណា​អំពី​ការ​បង្ហាត់​បង្រៀន​នោះ?

ក្នុងអំឡុងកិច្ចប្រជុំក្រុមជំនុំ សាក្សីព្រះយេហូវ៉ាពីរនាក់កំពុងធ្វើការសម្ដែងអំពីរបៀបផ្សព្វផ្សាយដំណឹងល្អ។

៦. យើង​ផ្សព្វ​ផ្សាយ​តាម​បង្គាប់​របស់​ព្រះ

នៅ​សតវត្សរ៍​ទី​១ ពួក​អ្នក​ប្រឆាំង​បាន​ព្យាយាម​បញ្ឈប់​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​មិន​ឲ្យ​ផ្សព្វ​ផ្សាយ។ គ្រិស្ត​សាសនិក​នៅ​សម័យ​មុន​បាន​ការ​ពារ​សិទ្ធិ​ផ្សព្វ​ផ្សាយ​របស់​ពួក​គេ ដោយ​«​ធ្វើ​ឲ្យ​ដំណឹង​ល្អ​មាន​ការ​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​»។ (​ភីលីព ១:៧​) នៅ​សព្វ​ថ្ងៃ​សាក្សី​ព្រះ​យេហូវ៉ា​ក៏​ធ្វើ​ដូច​គ្នា​ដែរ។a

លេង​វីដេអូ។

វីដេអូ: ការ​ការ​ពារ​ដំណឹង​ល្អ​តាម​ផ្លូវ​ច្បាប់ (​២:២​៨​)

សូម​អាន សកម្មភាព ៥:២៧​-​៤២ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ហេតុ​អ្វី​យើង​មិន​ព្រម​ឈប់​ផ្សព្វ​ផ្សាយ? ​(​សូម​មើល​ខ​២៩, ៣៨ និង​៣៩​)

មនុស្ស​ខ្លះ​ប្រហែល​ជា​សួរ​ថា​៖ ​«​ហេតុ​អ្វី​សាក្សី​ព្រះ​យេហូវ៉ា​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ?​»។

  • តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

សេចក្ដី​សង្ខេប

លោក​យេស៊ូ​បាន​បង្គាប់​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​គ្រប់​ប្រជាជាតិ។ ព្រះ​យេហូវ៉ា​កំពុង​ជួយ​រាស្ត្រ​របស់​លោក​ឲ្យ​ធ្វើ​កិច្ច​ការ​នេះ។

រៀន​សា​ឡើង​វិញ

  • តើ​យើង​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ទូទាំង​ពិភព​លោក​យ៉ាង​ដូច​ម្ដេច?

  • ពេល​យើង​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ជិត​ខាង ហេតុ​អ្វី​នេះ​បង្ហាញ​ថា​យើង​ស្រឡាញ់​ពួក​គេ?

  • តើ​អ្នក​គិត​ថា​ការ​ផ្សព្វ​ផ្សាយ​នាំ​ឲ្យ​មាន​សុភមង្គល​ឬ​ទេ? ហេតុ​អ្វី?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​មើល​របៀប​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ផ្សព្វ​ផ្សាយ​នៅ​ក្រុង​ធំ​ៗ។

សកម្មភាព​ផ្សព្វ​ផ្សាយ​ពិសេស​នៅ​ក្រុង​ប៉ារីស (៥:១១)

តើ​សាក្សី​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​ជន​ភៀស​ខ្លួន?

ការ​ផ្សព្វ​ផ្សាយ​ដល់​ជន​ភៀស​ខ្លួន​ដែល​ស្រេក​ឃ្លាន​ចំណេះ​អំពី​ព្រះ (៥:៥៩)

សូម​ស្ដាប់​បង​ស្រី​ម្នាក់​ប្រាប់​អំពី​មូលហេតុ​ដែល​កិច្ច​ផ្សព្វ​ផ្សាយ​ពេញ​ពេល​ធ្វើ​ឲ្យ​ជីវិត​គាត់​មាន​ន័យ​ខ្លឹម​សារ។

ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ខ្ញុំ​ជ្រើស​រើស​ជីវិត​បែប​នេះ (៦:២៩)

សូម​រៀន​អំពី​ជ័យ​ជម្នះ​រឿង​ក្ដី​ធំ​ៗ​នៅ​តុលាការ ដែល​បាន​ធ្វើ​ឲ្យ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​រីក​ចម្រើន។

​«​ពួក​អ្នក​ប្រកាស​អំពី​រាជាណាចក្រ​ព្រះ​ប្ដឹង​ទៅ​តុលាការ​»​ ​(​រាជាណាចក្រ​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង​ហើយ! ជំពូក​ទី​១៣​)

a ព្រះ​ជា​អ្នក​បង្គាប់​យើង​ឲ្យ​ផ្សព្វ​ផ្សាយ ហេតុ​នេះ​ហើយ​សាក្សី​ព្រះ​យេហូវ៉ា​មិន​ចាំ​បាច់​សុំ​ការ​អនុញ្ញាត​ពី​ពួក​អាជ្ញាធរ​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ទេ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក