យោបល់សម្រាប់សិក្សា
ចូរបន្តមានទម្លាប់អានគម្ពីរជារៀងរាល់ថ្ងៃ
តើអ្នកពិបាកធ្វើតាមកាលវិភាគរបស់អ្នកក្នុងការអានបណ្ដាំរបស់ព្រះជារៀងរាល់ថ្ងៃ ដោយសារអ្នកជាប់រវល់ឬទេ? (យ៉ូស. ១:៨) បើដូច្នេះ សូមសាកធ្វើតាមយោបល់មួយក្នុងចំណោមយោបល់ដូចតទៅនេះ៖
សូមកំណត់ការរំលឹក។ សូមដាក់ម៉ោងរោទ៍ក្នុងគ្រឿងអេឡិចត្រូនិករបស់អ្នកដើម្បីរំលឹកអ្នកអំពីការអានគម្ពីរ។
សូមទុកគម្ពីរនៅកន្លែងដែលអ្នកងាយឃើញ។ បើអ្នកអានគម្ពីរជាឯកសារបោះពុម្ព សូមទុកសៀវភៅគម្ពីរនៅកន្លែងដែលអ្នកអាចងាយឃើញជារៀងរាល់ថ្ងៃ។—បច. ១១:១៨
សូមស្ដាប់អំណានគម្ពីរជាឯកសារសំឡេង។ កាលដែលអ្នកធ្វើកិច្ចការប្រចាំថ្ងៃ សូមស្ដាប់អំណានគម្ពីរជាឯកសារសំឡេង។ បងស្រីថារ៉ាដែលជាម្ដាយនិងជាអ្នកត្រួសត្រាយ ហើយជាអ្នកធ្វើការវេនយប់ និយាយថា៖ «ពេលខ្ញុំធ្វើកិច្ចការផ្ទះ ខ្ញុំស្ដាប់អំណានគម្ពីរជាឯកសារសំឡេង។ ការធ្វើដូច្នេះ ជួយខ្ញុំឲ្យអានគម្ពីរជារៀងរាល់ថ្ងៃ»។
សូមកុំឈប់ព្យាយាមឡើយ។ បើមានអ្វីណាមួយកើតឡើងភ្លាមៗដែលធ្វើឲ្យអ្នកពិបាកអានគម្ពីរនៅពេលដែលអ្នកបានកំណត់ សូមអានយ៉ាងហោចណាស់ប៉ុន្មានខមុនចូលគេង។ ទោះបីជាអ្នកអានតែប៉ុន្មានខជារៀងរាល់ថ្ងៃក្ដី អ្នកនឹងនៅតែទទួលប្រយោជន៍។—១ពេ. ២:២