បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w17 ឧសភា ទំ. ២៧
  • អំណរដែលមកពីការមានរបៀបរស់នៅដ៏សាមញ្ញ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អំណរដែលមកពីការមានរបៀបរស់នៅដ៏សាមញ្ញ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • មុន​ដំបូង​មាន​ការ​ពិបាក ក្រោយ​មក​ទទួល​ដំណឹង​ដែល​គួរ​ឲ្យ​រំភើប​ចិត្ត
  • អំណរ​ដ៏​ខ្លាំង​បំផុត​ដែល​ពួក​គាត់​មាន
  • គោលសំខាន់ៗពីសៀវភៅដានីយ៉ែល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចូររៀនពីគំរូរបស់ដានីយ៉ែល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • យកចិត្តទុកដាក់នឹងពាក្យទំនាយរបស់ព្រះសំរាប់សម័យយើងនេះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
w17 ឧសភា ទំ. ២៧
បងដានីយ៉ែលនិងបងមៀរាមកំពុងផ្សព្វផ្សាយដល់បុរសម្នាក់នៅប្រទេសប៉ាណាម៉ា

អំណរ​ដែល​មក​ពី​ការ​មាន​របៀប​រស់​នៅ​ដ៏​សាមញ្ញ

បង​ដានីយ៉ែល​និង​បង​មៀរាម​បាន​រៀប​ការ​នៅ​ខែ​កញ្ញា ឆ្នាំ​២០០០ ហើយ​ពួក​គាត់​មាន​ជីវិត​ដ៏​សុខ​ស្រួល​នៅ​ក្រុង​បា​សា​ឡូ​ណា ប្រទេស​អេស្ប៉ាញ។ បង​ដានីយ៉ែល​និយាយ​ថា​៖ ​«​ដោយ​សារ​យើង​មាន​ការ​ងារ​ល្អ យើង​អាច​ញ៉ាំ​បាយ​នៅ​ភោជនីយដ្ឋាន​ដ៏​ល្អ ដើរ​លេង​នៅ​ប្រទេស​ក្រៅ ហើយ​ស្លៀក​ពាក់​សម្លៀក​បំពាក់​ដែល​មាន​គុណ​ភាព​ល្អ។ យើង​ក៏​បាន​ចូល​រួម​ជា​ទៀង​ទាត់​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដែរ​»។ ប៉ុន្តែ ក្រោយ​មក​មាន​អ្វី​មួយ​កើត​ឡើង។

នៅ​មហា​សន្និបាត​នា​ឆ្នាំ​២០០៦ បង​ដានីយ៉ែល​បាន​ស្ដាប់​សុន្ទរកថា​មួយ​ដែល​លើក​ឡើង​នូវ​សំណួរ​មួយ​ថា ​«​តើ​យើង​កំពុង​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ជួយ​ពួក​អ្នក​ដែល​កំពុង​តែ‹ទៅ​ឯ​ទី​សំឡាប់› ឲ្យ​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ឬ​ទេ?​»។ (​សុភាសិត ២៤:១១​) សុន្ទរកថា​នោះ​បាន​ពន្យល់​ថា​យើង​មាន​ភារកិច្ច​ផ្សព្វ​ផ្សាយ​ដំណឹង​ក្នុង​គម្ពីរ​ពី​ព្រោះ​ការ​ធ្វើ​ដូច្នេះ​ជាប់​ទាក់​ទង​នឹង​ជីវិត​របស់​មនុស្ស។ (​សកម្មភាព ២០:២៦, ២៧​) បង​ដានីយ៉ែល​ចាំ​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​កំពុង​និយាយ​មក​កាន់​ខ្ញុំ​»។ សុន្ទរកថា​នោះ​ក៏​បាន​លើក​ឡើង​ថា យើង​សប្បាយ​ជាង​ពេល​យើង​ធ្វើ​កាន់​តែ​ច្រើន​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ បង​ដានីយ៉ែល​ដឹង​ថា​នេះ​ជា​ការ​ពិត​ដោយ​សារ​គាត់​បាន​ឃើញ​ថា បង​មៀរាម​ដែល​បាន​ចាប់​ផ្ដើម​ត្រួស​ត្រាយ​រួច​ហើយ​គឺ​សប្បាយ​ណាស់។

សុន្ទរកថា​នោះ​មាន​ឥទ្ធិពល​ខ្លាំង​ដល់​ម្ល៉េះ​ទៅ​លើ​បង​ដានីយ៉ែល​បាន​ជា​គាត់​សម្រេច​ចិត្ត​ថា​គឺ​ជា​ពេល​ត្រឹម​ត្រូវ​ឲ្យ​គាត់​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​របស់​គាត់។ គាត់​ចាប់​ផ្ដើម​ធ្វើ​ការ​តិច​ជាង រួច​ចាប់​ផ្ដើម​ត្រួស​ត្រាយ ហើយ​បាន​គិត​ថា​គាត់​និង​បង​មៀរាម​នឹង​សប្បាយ​ចិត្ត​ណាស់​បើ​ពួក​គាត់​អាច​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង​សម្រាប់​អ្នក​ផ្សាយ​អំពី​រាជាណាចក្រ។

មុន​ដំបូង​មាន​ការ​ពិបាក ក្រោយ​មក​ទទួល​ដំណឹង​ដែល​គួរ​ឲ្យ​រំភើប​ចិត្ត

នៅ​ខែ​ឧសភា ឆ្នាំ​២០០៧ បង​ដានីយ៉ែល​និង​បង​មៀរាម​បាន​លា​ឈប់​ពី​ការ​ងារ​របស់​ពួក​គាត់ ហើយ​បាន​រើ​ទៅ​ប្រទេស​ប៉ាណាម៉ា ដែល​ជា​ប្រទេស​មួយ​ដែល​ពួក​គាត់​ធ្លាប់​ទៅ​លេង។ តំបន់​ផ្សាយ​របស់​ពួក​គាត់​មាន​កោះ​ខ្លះ​ដែល​នៅ​ក្នុង​ប្រជុំ​កោះ​បូកាស ដេល ថុរ៉ូ ដែល​នៅ​សមុទ្រ​ការីប។ មនុស្ស​ភាគ​ច្រើន​ដែល​រស់​នៅ​ទី​នោះ​គឺ​ជា​ជន​ជាតិ​ភាគ​តិច​អេនកាប៊ី។ បង​ដានីយ៉ែល​និង​បង​មៀរាម​គិត​ថា​ពួក​គាត់​អាច​រស់​នៅ​ប្រទេស​ប៉ាណាម៉ា​សម្រាប់​រយៈ​ពេល​ប្រហែល​ជា​៨​ខែ​ដោយ​ប្រើ​លុយ​ដែល​ពួក​គាត់​បាន​សន្សំ​ទុក។

ពួក​គាត់​បាន​ធ្វើ​ដំណើរ​ដោយ​ជិះ​ទូក​និង​ជិះ​កង់។ ពួក​គាត់​នៅ​តែ​នឹក​ចាំ​លើក​ដំបូង​ដែល​ពួក​គាត់​បាន​ជិះ​កង់​ប្រហែល​ជា​៣០​គីឡូ​ម៉ែត្រ (​២០​ម៉ៃល៍​) តាម​ជម្រាល​ភ្នំ នៅ​ពេល​ដែល​មាន​អាកាសធាតុ​ក្ដៅ​យ៉ាង​ខ្លាំង។ បង​ដានីយ៉ែល​អស់​កម្លាំង​ណាស់​រហូត​ដល់​គាត់​ជិត​សន្លប់។ ប៉ុន្តែ ក្រុម​គ្រួសារ​ជន​ជាតិ​អេនកាប៊ី​ដែល​ពួក​គាត់​បាន​ជួប​បាន​ទទួល​ពួក​គាត់​ដោយ​រាក់​ទាក់ ជា​ពិសេស​ក្រោយ​ពី​ពួក​គាត់​បាន​រៀន​ពាក្យ​ខ្លះ​ជា​ភាសា​របស់​ពួក​គេ។ មិន​យូរ​ក្រោយ​មក​ពួក​គាត់​មាន​សិស្ស​គម្ពីរ​២៣​នាក់។

តើ​អ្វី​បាន​កើត​ឡើង​ក្រោយ​ពី​ពួក​គាត់​បាន​ចាយ​លុយ​ទាំង​អស់​ដែល​ពួក​គាត់​បាន​សន្សំ? បង​ដានីយ៉ែល​និយាយ​ថា​៖ ​«​យើង​ចាប់​ផ្ដើម​គិត​ទាំង​ទឹក​ភ្នែក​អំពី​ការ​ត្រឡប់​ទៅ​ប្រទេស​អេស្ប៉ាញ​វិញ។ យើង​ពិបាក​ចិត្ត​ខ្លាំង​ណាស់​ដែល​យើង​ត្រូវ​ចាក​ចេញ​ពី​សិស្ស​គម្ពីរ​របស់​យើង​»។ ប៉ុន្តែ មួយ​ខែ​ក្រោយ​មក ពួក​គាត់​បាន​ទទួល​ដំណឹង​ដែល​គួរ​ឲ្យ​រំភើប​ចិត្ត។ បង​មៀរាម​និយាយ​ថា​៖ ​«​យើង​បាន​ទទួល​សេចក្ដី​អញ្ជើញ​ឲ្យ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស។ យើង​ពិត​ជា​មាន​អំណរ​ណាស់​ដែល​យើង​អាច​បន្ត​បំពេញ​ភារកិច្ច​របស់​យើង!​»។

អំណរ​ដ៏​ខ្លាំង​បំផុត​ដែល​ពួក​គាត់​មាន

ដោយ​សារ​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​អង្គ​ការ​របស់​យើង បង​ដានីយ៉ែល​និង​បង​មៀរាម​ត្រូវ​ឈប់​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​នៅ​ឆ្នាំ​២០១៥។ តើ​ពួក​គាត់​បាន​ធ្វើ​អ្វី? ពួក​គាត់​បាន​ទុក​ចិត្ត​លើ​សេចក្ដី​សន្យា​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​ទំនុក​តម្កើង ៣៧:៥ ដែល​ចែង​ថា​៖ ​«​ចូរ​ទុក​ដាក់​ផ្លូវ​អ្នក​នឹង​ព្រះ​យេហូវ៉ា​ចុះ ថែម​ទាំង​ទុក​ចិត្ត​ដល់​ទ្រង់​ផង នោះ​ទ្រង់​នឹង​ប្រោស​ឲ្យ​បាន​សំ​រេច​»។ ពួក​គាត់​រក​បាន​ការ​ងារ​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​អាច​ចិញ្ចឹម​ជីវិត​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល ហើយ​សព្វ​ថ្ងៃ​នេះ​ពួក​គាត់​បម្រើ​នៅ​ក្រុម​ជំនុំ​នា​ខេត្ត​វេរ៉ាក្វាស ប្រទេស​ប៉ាណាម៉ា។

បង​ដានីយ៉ែល​និយាយ​ថា​៖ ​«​មុន​យើង​ចេញ​ពី​ប្រទេស​អេស្ប៉ាញ យើង​មិន​ដឹង​ប្រាកដ​ថា​យើង​អាច​មាន​ជីវិត​សាមញ្ញ​បាន​ឬ​យ៉ាង​ណា​ទេ។ សព្វ​ថ្ងៃ យើង​មាន​ជីវិត​សាមញ្ញ ហើយ​យើង​មិន​ខ្វះ​អ្វី​ដែល​ពិត​ជា​សំខាន់​ចាំ​បាច់​នោះ​ឡើយ​»។ តើ​អ្វី​ធ្វើ​ឲ្យ​ពួក​គាត់​មាន​អំណរ​ខ្លាំង​បំផុត? ពួក​គាត់​ឆ្លើយ​ថា​៖ ​«​យើង​មាន​អំណរ​ដែល​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន​ទេ ពេល​យើង​ជួយ​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​ឲ្យ​រៀន​អំពី​ព្រះ​យេហូវ៉ា!​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក