បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ភាសាសញ្ញាខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ម៉ាថាយ ៣:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ នៅ​គ្រា​នោះ យ៉ូហាន+ដែល​ជា​អ្នក​ជ្រមុជ​ទឹក*បាន​មក​តំបន់​ស្ងាត់​ជ្រងំ​នៃ​តំបន់​យូឌា ដោយ​ផ្សព្វ​ផ្សាយ+ថា​៖

  • ម៉ាថាយ ៣:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ តាម​ការ​ពិត ទំនាយ​ដែល​បាន​ត្រូវ​ប្រកាស​តាម​រយៈ​អេសាយ​ជា​អ្នក​ប្រកាស​ទំនាយ+ គឺ​អំពី​យ៉ូហាន។ ទំនាយ​នោះ​ថា​៖ ​«​មាន​សំឡេង​មនុស្ស​ម្នាក់​ស្រែក​ប្រកាស​នៅ​តំបន់​ស្ងាត់​ជ្រងំ​ថា​៖ ‹ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះ​យេហូវ៉ា!* ចូរ​ធ្វើ​ឲ្យ​ផ្លូវ​របស់​លោក​ត្រង់›​»។+

  • ម៉ាកុស ១:២-៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ ដូច​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ បាន​សរសេរ​ថា​៖ ​«​(​មើល! ខ្ញុំ​នឹង​ចាត់​ទូត​របស់​ខ្ញុំ​ឲ្យ​ទៅ​មុន​អ្នក ហើយ​គាត់​នឹង​រៀបចំ​ផ្លូវ​ទុក​សម្រាប់​អ្នក​)+ ៣ មាន​សំឡេង​មនុស្ស​ម្នាក់​ស្រែក​ប្រកាស​នៅ​តំបន់​ស្ងាត់​ជ្រងំ​ថា​៖ ‹ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះ​យេហូវ៉ា!* ចូរ​ធ្វើ​ឲ្យ​ផ្លូវ​របស់​លោក​ត្រង់›​»។+ ៤ យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជទឹកបាន​មក​តំបន់​ស្ងាត់​ជ្រងំ ហើយ​ប្រកាស​ប្រាប់​មនុស្ស​ថា ពួក​គេ​គួរ​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង​របស់​ខ្លួន ដោយ​ទទួល​ការ​ជ្រមុជ​ទឹក* ដើម្បី​ឲ្យ​ព្រះ​អភ័យ​ទោស​ឲ្យ​ពួក​គេ។+

  • លូកា ៣:៣-៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ដូច្នេះ យ៉ូហាន​បាន​ចូល​ទៅ​តំបន់​ជុំវិញ​ទន្លេ​យ៉ូដាន់ ហើយ​ផ្សព្វ​ផ្សាយ​ប្រាប់​មនុស្ស​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក* ដែល​ជា​ការ​បង្ហាញ​ថា​ពួក​គេ​បាន​ប្រែ​ចិត្ត ដើម្បី​ទទួល​ការ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ខ្លួន+ ៤ ដូច​អេសាយ​ជា​អ្នក​ប្រកាស​ទំនាយ បាន​សរសេរ​ថា​៖ ​«​មាន​សំឡេង​មនុស្ស​ម្នាក់​ស្រែក​ប្រកាស​នៅ​តំបន់​ស្ងាត់​ជ្រងំ​ថា​៖ ‹ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះ​យេហូវ៉ា!* ចូរ​ធ្វើ​ឲ្យ​ផ្លូវ​របស់​លោក​ត្រង់។+ ៥ ចូរ​លុប​ជ្រលង​ទាំង​អស់ ហើយ​ពង្រាប​គ្រប់​ភ្នំ​គ្រប់​ទួល​ឲ្យ​រាប​ស្មើ។ ឯ​ផ្លូវ​វៀច​ក្ងិច​ក្ងក់ ចូរ​ធ្វើ​ឲ្យ​ទៅ​ជា​ផ្លូវ​ត្រង់ ហើយ​ចូរ​ធ្វើ​ឲ្យ​ផ្លូវ​រដិប​រដុប​ទៅ​ជា​រាប​ធេង​វិញ ៦ នោះ​មនុស្ស​ទាំង​អស់​នឹង​ឃើញ​ការ​សង្គ្រោះ​ពី​ព្រះ›​»។+

  • យ៉ូហាន ១:២៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៣ គាត់​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ជា​អ្នក​ដែល​ស្រែក​ប្រកាស​នៅ​តំបន់​ស្ងាត់​ជ្រងំ​ឥត​ឈប់​ថា​៖ ‹ចូរ​ធ្វើ​ផ្លូវ​ឲ្យ​ត្រង់​ទទួល​ព្រះ​យេហូវ៉ា›*+ ដូច​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ប្រាប់​»។+

សៀវភៅភាសាខ្មែរ (២០០០-២០២៥)
ចេញពីគណនី
ចូលគណនី
  • ភាសាសញ្ញាខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក