បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ភាសាសញ្ញាខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
សៀវភៅភាសាខ្មែរ (២០០០-២០២៥)
ចេញពីគណនី
ចូលគណនី
បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ថ្ងៃនេះ

ថ្ងៃ​សៅរ៍ ទី​១៣ ខែ​កញ្ញា

អ្នក​ជា​បុគ្គល​ដ៏​មាន​តម្លៃ​ខ្លាំង​ណាស់។—ដាន. ៩:២៣

អ្នក​ប្រកាស​ទំនាយ​ដានីយ៉ែល​ជា​បុរស​វ័យ​ក្មេង​ពេល​ដែល​ជន​ជាតិ​បាប៊ីឡូន​បាន​ចាប់​គាត់​ធ្វើ​ជា​ឈ្លើយ​សឹក ហើយ​យក​ទៅ​បាប៊ីឡូន​ដែល​ឆ្ងាយ​ពី​ក្រុង​យេរូសាឡិម។ ប៉ុន្តែ​ទោះ​ជា​គាត់​នៅ​វ័យ​ក្មេង​ក្ដី មន្ត្រី​ជន​ជាតិ​បាប៊ីឡូន​កត់​សម្គាល់​ដានីយ៉ែល។ ពួក​គេ​បាន​មើល​«​សម្បក​ក្រៅ​»​ថា​គាត់​«​មាន​រូប​រាង​ល្អ​ឥត​ខ្ចោះ​»​ ហើយ​ថា​គាត់​មក​ពី​វង្ស​ត្រកូល​ខ្ពស់។ (​១សាំ. ១៦:៧​) ហេតុ​នេះ ពួក​បាប៊ីឡូន​បាន​បង្ហាត់​បង្រៀន​គាត់​ឲ្យ​បម្រើ​នៅ​ក្នុង​វិមាន​ស្ដេច។ (​ដាន. ១:៣, ៤, ៦​) ព្រះ​យេហូវ៉ា​ស្រឡាញ់​ដានីយ៉ែល​ដែល​ជា​បុរស​វ័យ​ក្មេង​ដោយ​សារ​គាត់​សម្រេច​ចិត្ត​មាន​ភក្ដី​ភាព​ចំពោះ​លោក។ តាម​ពិត ដានីយ៉ែល​ប្រហែល​ជា​មាន​អាយុ​ខ្ទង់​២០​ឆ្នាំ​ប៉ុណ្ណោះ ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​លើក​ឈ្មោះ​គាត់​ជា​មួយ​ណូអេ​និង​យ៉ូប ដែល​ជា​បុរស​ចំណាយ​ពេល​ច្រើន​ទសវត្សរ៍​ក្នុង​ការ​សាង​ឈ្មោះ​ល្អ​ចំពោះ​ព្រះ។ (​ដក. ៥:៣២; ៦:៩, ១០; យ៉ូប ៤២:១៦, ១៧; អេគ. ១៤:១៤​) ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​បាន​បន្ដ​ស្រឡាញ់​ដានីយ៉ែល​ពេញ​មួយ​ជីវិត​ដ៏​យូរ​អង្វែង​និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​គាត់។—ដាន. ១០:១១, ១៩ w​២៣.០៨ ទំ.២ វ.១​-​២

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​អាទិត្យ ទី​១៤ ខែ​កញ្ញា

[​ចូរ​]​យល់​ច្បាស់ . . . អំពី​ទទឹង បណ្ដោយ កម្ពស់ និង​ជម្រៅ​នៃ​សេចក្ដី​ពិត។—អេភ. ៣:១៨

ពេល​កំពុង​គិត​ពិចារណា​ថា​តើ​អ្នក​គួរ​ទិញ​ផ្ទះ​មួយ​ឬ​យ៉ាង​ណា អ្នក​ចង់​ពិនិត្យ​មើល​អនាគត​ផ្ទះ​របស់​អ្នក​គ្រប់​ជ្រុង​ជ្រោយ​ដោយ​ផ្ទាល់​ភ្នែក។ យើង​អាច​ធ្វើ​អ្វី​ស្រដៀង​នឹង​នោះ​ពេល​យើង​អាន​និង​សិក្សា​គម្ពីរ។ បើ​អ្នក​អាន​គម្ពីរ​យ៉ាង​លឿន អ្នក​ប្រហែល​ជា​ដឹង​តែ​ព័ត៌មាន​បឋម​ៗ ពោល​គឺ​«​បឋម​សេចក្ដី​នៃ​ប្រសាសន៍​ដ៏​ពិសិដ្ឋ​របស់​ព្រះ​»។ (​ហេ. ៥:១២​) ប៉ុន្តែ ដូច​អ្នក​ត្រូវ​ចូល​ខាង​ក្នុង​ផ្ទះ​ណា​មួយ​ដើម្បី​ដឹង​ព័ត៌មាន​ច្រើន​ជាង​អំពី​ផ្ទះ​នោះ អ្នក​ត្រូវ​សិក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​យល់​គម្ពីរ​ច្បាស់​ជាង។ របៀប​ល្អ​ប្រសើរ​មួយ​ដើម្បី​សិក្សា​គម្ពីរ គឺ​ដោយ​មើល​របៀប​ដែល​ផ្នែក​ផ្សេង​ៗ​នៃ​ដំណឹង​ក្នុង​គម្ពីរ​ជាប់​ទាក់​ទង​គ្នា។ សូម​ព្យាយាម​យល់​មិន​គ្រាន់​តែ​សេចក្ដី​បង្រៀន​ដែល​អ្នក​ជឿ​ប៉ុណ្ណោះ​ទេ តែ​ក៏​មូលហេតុ​ដែល​អ្នក​ជឿ​លើ​សេចក្ដី​បង្រៀន​ទាំង​នោះ​ដែរ។ ដើម្បី​យល់​បណ្ដាំ​ព្រះ​យ៉ាង​ច្បាស់ យើង​ត្រូវ​រៀន​សេចក្ដី​បង្រៀន​ដ៏​ជ្រាល​ជ្រៅ​ក្នុង​គម្ពីរ។ សាវ័ក​ប៉ូល​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​គ្រិស្ត​សាសនិក​ឲ្យ​សិក្សា​បណ្ដាំ​ព្រះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ពួក​គេ​អាច​«​យល់​ច្បាស់ . . . អំពី​ទទឹង បណ្ដោយ កម្ពស់ និង​ជម្រៅ​នៃ​សេចក្ដី​ពិត​»។ យ៉ាង​នេះ ពួក​គេ​នឹង​កាន់​តែ​«​ចាក់​ឫស ហើយ​បាន​តាំង​ឡើង​»​ក្នុង​ជំនឿ​របស់​ពួក​គេ។ (​អេភ. ៣:១៤​-​១៩​) យើង​ត្រូវ​ធ្វើ​ដូច្នេះ​ដែរ។ w​២៣.១០ ទំ.១៨ វ.១​-​៣

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​កញ្ញា

បង​ប្អូន​អើយ ចូរ​ទុក​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​បាន​និយាយ​តាង​នាម​ព្រះ​យេហូវ៉ា ថា​ជា​គំរូ​ពី​ការ​រង​សេចក្ដី​អាក្រក់​និង​ការ​បង្ហាញ​ចិត្ត​អត់​ធ្មត់។—យ៉ា. ៥:១០

គម្ពីរ​មាន​គំរូ​ជា​ច្រើន​អំពី​មនុស្ស​ដែល​មាន​ចិត្ត​អត់​ធ្មត់។ គឺ​ជា​ការ​ល្អ​ឲ្យ​អ្នក​សិក្សា​អំពី​គំរូ​ទាំង​នោះ។ ជា​ឧទាហរណ៍ ទោះ​ជា​ដាវីឌ​បាន​ត្រូវ​តែង​តាំង​ពេល​វ័យ​ក្មេង​ឲ្យ​ធ្វើ​ជា​អនាគត​ស្ដេច​អ៊ីស្រាអែល​ក្ដី គាត់​ត្រូវ​រង់​ចាំ​ច្រើន​ឆ្នាំ​មុន​គាត់​ឡើង​គ្រង​រាជ្យ។ ស៊ីម្មាន​និង​អាណា​បាន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​កាល​ដែល​ពួក​គាត់​រង់​ចាំ​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា។ (​លូក. ២:២៥, ៣៦​-​៣៨​) ពេល​អ្នក​សិក្សា​កំណត់​ហេតុ​បែប​នេះ សូម​រក​ចម្លើយ​ចំពោះ​សំណួរ​ដូច​ត​ទៅ​៖ តើ​អ្វី​ប្រហែល​ជា​បាន​ជួយ​បុគ្គល​នេះ​ឲ្យ​បង្ហាញ​ចិត្ត​អត់​ធ្មត់? តើ​គាត់​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​មាន​ចិត្ត​អត់​ធ្មត់? តើ​ខ្ញុំ​អាច​យក​តម្រាប់​គាត់​យ៉ាង​ដូច​ម្ដេច? អ្នក​ក៏​ប្រហែល​ជា​ទទួល​ប្រយោជន៍​ពី​ការ​រៀន​អំពី​ពួក​អ្នក​ដែល​មិន​បង្ហាញ​ចិត្ត​អត់​ធ្មត់។ (​១សាំ. ១៣:៨​-​១៤​) អ្នក​អាច​គិត​ពិចារណា​ថា ‹តើ​អ្វី​បាន​ធ្វើ​ឲ្យ​ពួក​គេ​មិន​មាន​ចិត្ត​អត់​ធ្មត់? តើ​ពួក​គេ​បាន​ជួប​ផល​វិបាក​អ្វី?›។ w​២៣.០៨ ទំ.២៥ វ.១៥

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ភាសាសញ្ញាខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក