បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី១ ១៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីប្រវត្តិហេតុទី១

      • ពួក​អាំម៉ូន​ធ្វើ​ឲ្យ​ពួក​អ្នក​នាំ​សារ​របស់​ដាវីឌ​មាន​សេចក្ដី​ខ្មាស (​១​-​៥​)

      • ជ័យ​ជម្នះ​លើ​ពួក​អាំម៉ូន​និង​ពួក​ស៊ីរី (​៦​-​១៩​)

ប្រវត្តិហេតុទី១ ១៩:១

ឯកសារយោង

  • +២សាំ ១០:១-៥

ប្រវត្តិហេតុទី១ ១៩:២

ឯកសារយោង

  • +២សាំ ៩:៧
  • +ដក ១៩:៣៦, ៣៨

ប្រវត្តិហេតុទី១ ១៩:៤

ឯកសារយោង

  • +ចល ១៩:២៧

ប្រវត្តិហេតុទី១ ១៩:៥

ឯកសារយោង

  • +១បស ១៦:៣៤

ប្រវត្តិហេតុទី១ ១៩:៦

កំណត់សម្គាល់

  • *

    មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

  • *

    ន័យ​ត្រង់​«​អេរ៉ាមណាហារេម​»​

ឯកសារយោង

  • +១សាំ ១៤:៤៧; ២សាំ ៨:៣; ១០:៦

ប្រវត្តិហេតុទី១ ១៩:៧

ឯកសារយោង

  • +យ៉ូស ១៣:៨, ៩

ប្រវត្តិហេតុទី១ ១៩:៨

ឯកសារយោង

  • +២សាំ ៨:១៦
  • +២សាំ ១០:៧, ៨; ២៣:៨

ប្រវត្តិហេតុទី១ ១៩:១០

ឯកសារយោង

  • +២សាំ ១០:៩-១២

ប្រវត្តិហេតុទី១ ១៩:១១

ឯកសារយោង

  • +១ប្រ ១១:២០, ២១

ប្រវត្តិហេតុទី១ ១៩:១២

ឯកសារយោង

  • +២សាំ ៨:៥

ប្រវត្តិហេតុទី១ ១៩:១៣

ឯកសារយោង

  • +បច ៣១:៦; យ៉ូស ១:៩

ប្រវត្តិហេតុទី១ ១៩:១៤

ឯកសារយោង

  • +ចល ២៦:៧, ៨; បច ២៨:៧; ២សាំ ១០:១៣, ១៤

ប្រវត្តិហេតុទី១ ១៩:១៦

ឯកសារយោង

  • +២សាំ ៨:៣
  • +២សាំ ១០:១៥, ១៦

ប្រវត្តិហេតុទី១ ១៩:១៧

ឯកសារយោង

  • +២សាំ ១០:១៧-១៩

ប្រវត្តិហេតុទី១ ១៩:១៩

ឯកសារយោង

  • +ចសព ១៨:៣៩
  • +១ប្រ ១៤:១៧; ចសព ១៨:៤៤

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១ប្រ. ១៩:១២សាំ ១០:១-៥
១ប្រ. ១៩:២២សាំ ៩:៧
១ប្រ. ១៩:២ដក ១៩:៣៦, ៣៨
១ប្រ. ១៩:៤ចល ១៩:២៧
១ប្រ. ១៩:៥១បស ១៦:៣៤
១ប្រ. ១៩:៦១សាំ ១៤:៤៧; ២សាំ ៨:៣; ១០:៦
១ប្រ. ១៩:៧យ៉ូស ១៣:៨, ៩
១ប្រ. ១៩:៨២សាំ ៨:១៦
១ប្រ. ១៩:៨២សាំ ១០:៧, ៨; ២៣:៨
១ប្រ. ១៩:១០២សាំ ១០:៩-១២
១ប្រ. ១៩:១១១ប្រ ១១:២០, ២១
១ប្រ. ១៩:១២២សាំ ៨:៥
១ប្រ. ១៩:១៣បច ៣១:៦; យ៉ូស ១:៩
១ប្រ. ១៩:១៤ចល ២៦:៧, ៨; បច ២៨:៧; ២សាំ ១០:១៣, ១៤
១ប្រ. ១៩:១៦២សាំ ៨:៣
១ប្រ. ១៩:១៦២សាំ ១០:១៥, ១៦
១ប្រ. ១៩:១៧២សាំ ១០:១៧-១៩
១ប្រ. ១៩:១៩ចសព ១៨:៣៩
១ប្រ. ១៩:១៩១ប្រ ១៤:១៧; ចសព ១៨:៤៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ប្រវត្តិហេតុទី១ ១៩:១-១៩

ប្រវត្តិហេតុទី១

១៩ លុះ​ក្រោយ​ពី​ណាហាស​ជា​ស្ដេច​ស្រុក​អាំម៉ូន​ស្លាប់ ហានុន​ជា​កូន​គាត់​បាន​ឡើង​ស្នង​រាជ្យ។+ ២ ពេល​ដាវីឌ​ដឹង​អំពី​រឿង​នោះ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់+ចំពោះ​ហានុន ដូច​ណាហាស​ជា​ឪពុក​គាត់​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ខ្ញុំ​ដែរ​»។ ដូច្នេះ ដាវីឌ​បាន​ចាត់​ពួក​អ្នក​បម្រើ​ឲ្យ​ទៅ​ចូល​រួម​រំលែក​ទុក្ខ​ហានុន។ ប៉ុន្តែ ពេល​ពួក​អ្នក​បម្រើ​ដាវីឌ​ទៅ​ដល់​ស្រុក​អាំម៉ូន+ ៣ ពួក​មេ​ដឹក​នាំ​ស្រុក​អាំម៉ូន​និយាយ​ទៅ​កាន់​ហានុន​ថា​៖ ​«​ការ​ដែល​ដាវីឌ​ចាត់​គេ​ឲ្យ​មក​ចូល​រួម​រំលែក​ទុក្ខ​លោក តើ​លោក​ជឿ​ថា​គាត់​ពិត​ជា​ផ្ដល់​កិត្តិយស​ឲ្យ​ឪពុក​របស់​លោក​មែន​ឬ? ច្បាស់​ជា​មិន​មែន​ដូច្នោះ​ទេ ដាវីឌ​ឲ្យ​គេ​មក​ដើម្បី​តែ​សង្កេត​មើល​និង​យក​ការណ៍​ពី​ស្រុក​យើង គឺ​ក្នុង​បំណង​ផ្ដួល​រំលំ​ស្រុក​យើង​ប៉ុណ្ណោះ​»។ ៤ ដូច្នេះ ហានុន​បាន​ចាប់​ពួក​អ្នក​បម្រើ​របស់​ដាវីឌ ហើយ​កោរ​ពុក​ចង្កា+ និង​កាត់​សម្លៀក​បំពាក់​ពួក​គេ​ត្រឹម​ពាក់​កណ្ដាល​គូទ រួច​បណ្ដេញ​ពួក​គេ​ឲ្យ​ត្រឡប់​ទៅ​វិញ។ ៥ ការ​នោះ​នាំ​ឲ្យ​ពួក​គេ​មាន​សេចក្ដី​ខ្មាស​ខ្លាំង​ណាស់។ ពេល​ដាវីឌ​បាន​ទទួល​ដំណឹង​នោះ គាត់​ប្រញាប់​ចាត់​ពួក​បុរស​ឲ្យ​ទៅ​ជួប​ពួក​គេ ហើយ​ប្រាប់​ថា​៖ ​«​ចូរ​ស្នាក់​នៅ​ក្រុង​យេរីខូ+ រហូត​ដល់​ពុក​ចង្កា​ដុះ​ឡើង​វិញ រួច​សឹម​ត្រឡប់​មក​ចុះ​»។

៦ ពេល​ហានុន​និង​ជន​ជាតិ​អាំម៉ូន​យល់​ថា ពួក​គេ​បាន​ធ្វើ​ឲ្យ​ដាវីឌ​ស្អប់ខ្ពើម​ដល់​ខ្លួន​ហើយ នោះ​ពួក​គេ​ក៏​ចំណាយ​ប្រាក់​១.០០០​ថាលិន* ដើម្បី​ជួល​ទ័ព​សេះ​និង​រទេះ​ចម្បាំង​ពី​តំបន់​មេសូប៉ូតាមា* តំបន់​អេរ៉ាមម៉ាអាកា និង​ស្រុក​សូបា។+ ៧ ពួក​គេ​បាន​ជួល​ស្ដេច​ស្រុក​ម៉ាអាកា​និង​ពល​ទ័ព​របស់​គាត់ ព្រម​ទាំង​រទេះ​ចម្បាំង​ចំនួន​៣២.០០០​គ្រឿង។ រួច​មក ពួក​គេ​ក៏​មក​បោះ​ជំរំ​ទ័ព​នៅ​ក្រុង​មេដេបា។+ ឯ​ពួក​អាំម៉ូន​ក៏​បាន​ប្រមូល​គ្នា​ពី​បណ្ដា​ក្រុង​របស់​ខ្លួន​ចេញ​មក​ច្បាំង​ដែរ។

៨ ពេល​ដាវីឌ​បាន​ឮ​អំពី​រឿង​នោះ គាត់​ចាត់​យ៉ូអាប់+និង​ទាហាន​ដ៏​ពូកែ​អង់អាច គឺ​ទ័ព​ទាំង​អស់ ឲ្យ​ចេញ​ទៅ​ត​ទល់​នឹង​ពួក​គេ។+ ៩ ពួក​អាំម៉ូន​បាន​តម្រៀប​ក្បួន​ទ័ព​នៅ​ឯ​ខ្លោង​ទ្វារ​ក្រុង​មេដេបា។ រីឯ​ស្ដេច​ទាំង​ប៉ុន្មាន​ដែល​បាន​មក ពួក​គេ​ត្រៀម​ទ័ពនៅ​ទី​វាល។

១០ ពេល​យ៉ូអាប់​ឃើញ​ពួក​សត្រូវ​តម្រៀប​ទ័ព​នៅ​ខាង​មុខ​និង​ខាង​ក្រោយ​គាត់ នោះ​គាត់​ក៏​ជ្រើស​រើស​ទាហាន​ឆ្នើម​ពី​ចំណោម​ទាហាន​អ៊ីស្រាអែល ហើយ​ត្រៀម​ទ័ព​ច្បាំង​នឹង​ពួក​ស៊ីរី។+ ១១ ចំណែក​ឯ​ទាហាន​ដែល​នៅ​សល់ គាត់​ដាក់​ពួក​គេ​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​អាប៊ីសាយ+ជា​បង​គាត់ ដើម្បី​ឲ្យ​ពួក​គេ​ត្រៀម​ទ័ព​ប្រយុទ្ធ​នឹង​ពួក​អាំម៉ូន។ ១២ រួច​យ៉ូអាប់​និយាយ​ទៅ​អាប៊ីសាយ​ថា​៖ ​«​បើ​ពួក​ស៊ីរី+មាន​ប្រៀប​ជាង​ខ្ញុំ នោះ​អ្នក​ត្រូវ​មក​ជួយ​ខ្ញុំ តែ​បើ​ពួក​អាំម៉ូន​មាន​ប្រៀប​ជាង​អ្នក នោះ​ខ្ញុំ​នឹង​ទៅ​ជួយ​អ្នក​វិញ។ ១៣ ចូរ​ឲ្យ​យើង​មាន​ចិត្ត​ក្លាហាន​និង​រឹង​មាំ​ឡើង+ ដើម្បី​ជន​ជាតិ​របស់​យើង និង​ដើម្បី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ព្រះ​នៃ​យើង! ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ជា​មិន​ខាន​»។

១៤ បន្ទាប់​មក យ៉ូអាប់​និង​ពល​ទាហាន​របស់​គាត់​បាន​សម្រុក​ចូល​ទៅ​ច្បាំង​នឹង​ពួក​ស៊ីរី តែ​ពួក​ស៊ីរី​បាន​នាំ​គ្នា​រត់​ខ្ចាត់​ខ្ចាយ​ចេញ​ពី​ពួក​គេ​ទៅ។+ ១៥ ពេល​ពួក​អាំម៉ូន​ឃើញ​ដូច្នោះ ពួក​គេ​ក៏​រត់​គេច​ពី​អាប៊ីសាយ រួច​ចូល​ទៅ​ក្នុង​ក្រុង​វិញ​ទៅ។ ក្រោយ​មក យ៉ូអាប់​ក៏​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ។

១៦ កាល​ពួក​ស៊ីរី​ឃើញ​ថា​ពួក​គេ​ច្បាំង​ចាញ់​ទ័ព​អ៊ីស្រាអែល​ហើយ នោះ​ពួក​គេ​ក៏​ចាត់​គេ​ទៅ​ប្រមូល​ទ័ព​ស៊ីរី​ពី​តំបន់​ទន្លេ​អឺប្រាត​ឲ្យ​មក​ជួយ+ ដែល​ដឹក​នាំ​ដោយ​សូបាក​ជា​មេ​ទ័ព​របស់​ស្ដេច​ហាដាឌីសឺ។+

១៧ កាល​ដាវីឌ​ឮ​ដំណឹង​នោះ គាត់​ប្រញាប់​ប្រមូល​ទ័ព​អ៊ីស្រាអែល​ទាំង​អស់ ឆ្លង​ទន្លេយ៉ូដាន់​ទៅ​តម្រៀប​ទ័ព​ច្បាំង​នឹង​ពួក​ស៊ីរី ហើយ​ពួក​ស៊ីរី​ក៏​តម្រៀប​ទ័ព​ច្បាំង​នឹង​ដាវីឌ។+ ១៨ ពេល​ប្រយុទ្ធ​គ្នា ដាវីឌ​បាន​វាយ​ពួក​ស៊ីរី​ឲ្យ​បាក់​ទ័ព​រត់​ពី​មុខ​ទ័ព​អ៊ីស្រាអែល។ ដាវីឌ​បាន​សម្លាប់​ទ័ព​រទេះ​ចម្បាំង​ចំនួន​៧.០០​០​នាក់ និង​ទ័ព​សេះ​ចំនួន​៤០.០០០​នាក់។ ដាវីឌ​ក៏​បាន​សម្លាប់​សូបាក​ជា​មេ​ទ័ព​របស់​ពួក​គេ​ដែរ។ ១៩ កាល​ស្ដេច​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្រោម​អំណាច​របស់​ហាដាឌីសឺ បាន​ឃើញ​ថា​ពួក​គេ​ច្បាំង​ចាញ់​ទ័ព​អ៊ីស្រាអែល​ហើយ+ នោះ​ពួក​គេ​ប្រញាប់​ចុះ​សន្ធិ​សញ្ញា​នឹង​ដាវីឌ ហើយ​ព្រម​នៅ​ក្រោម​ចំណុះ​គាត់។+ តាំង​ពី​ពេល​នោះ​មក ពួក​ស៊ីរីលែង​ហ៊ាន​ជួយ​ពួក​អាំម៉ូន​ទៀត។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក