-
ដើមកំណើត ៤១:១៥, ១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ ផារ៉ូបាននិយាយទៅកាន់យ៉ូសែបថា៖ «ខ្ញុំមានសុបិនមួយតែគ្មានអ្នកណាអាចកាត់ស្រាយបានទេ។ ខ្ញុំឮថា បើមានអ្នកណាប្រាប់សុបិនដល់អ្នក អ្នកអាចកាត់ស្រាយបាន»។+ ១៦ យ៉ូសែបបាននិយាយទៅកាន់ផារ៉ូថា៖ «មិនមែនខ្ញុំបាទទេ តែគឺជាព្រះដែលនឹងប្រាប់អំពីសុខទុក្ខរបស់លោកម្ចាស់»។+
-
-
ដានីយ៉ែល ២:២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៨ ប៉ុន្តែ មានព្រះមួយរូបនៅស្ថានសួគ៌ ជាអ្នកបើកបង្ហាញរឿងអាថ៌កំបាំង។+ ព្រះនោះហើយដែលបានឲ្យស្ដេចជាម្ចាស់ជ្រាបអំពីអ្វីដែលនឹងកើតឡើងនៅគ្រាចុងបញ្ចប់។ ដូច្នេះ សុបិននិងការបើកបង្ហាញដែលស្ដេចបានឃើញក្នុងគំនិតនៅពេលដែលលោកសម្រាន្ត មានដូចតទៅ៖
-
-
ដានីយ៉ែល ២:៤៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៥ នេះនឹងកើតឡើងដូចដែលលោកបានឃើញដុំថ្មមួយត្រូវកាត់ចេញពីភ្នំ តែមិនមែនដោយដៃមនុស្សទេ ហើយដុំថ្មនោះមកបំបាក់បំបែកធាតុដែក ស្ពាន់ ដីឥដ្ឋ ប្រាក់ និងមាសឲ្យខ្ទេចខ្ទីអស់។+ នេះហើយជាអ្វីដែលនឹងកើតឡើងនៅថ្ងៃអនាគត ដែលព្រះដ៏ឧត្ដមបំផុតបានឲ្យស្ដេចជាម្ចាស់ជ្រាប។+ សុបិននោះជាការពិត ហើយការបកស្រាយគឺគួរឲ្យទុកចិត្ត»។
-