-
ដើមកំណើត ២៦:៣, ៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ចូរស្នាក់នៅក្នុងស្រុកនេះជាជនបរទេសចុះ។+ ខ្ញុំនឹងបន្តនៅជាមួយនឹងអ្នក ហើយឲ្យពរអ្នក ព្រោះខ្ញុំនឹងឲ្យស្រុកទាំងអស់នេះដល់អ្នកនិងកូនចៅ*របស់អ្នក។+ ខ្ញុំនឹងធ្វើតាមពាក្យសម្បថដែលខ្ញុំបានស្បថនឹងអាប្រាហាំឪពុកអ្នក ដែលថា៖+ ៤ ‹ខ្ញុំនឹងធ្វើឲ្យកូនចៅអ្នកមានចំនួនច្រើនដូចផ្កាយនៅលើមេឃ។+ ខ្ញុំនឹងឲ្យស្រុកទាំងនេះដល់កូនចៅរបស់អ្នក+ ហើយប្រជាជាតិទាំងអស់នៅផែនដីនឹងទទួលពរតាមរយៈកូនចៅ*របស់អ្នក›+
-
-
សកម្មភាព ៧:៤, ៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ គាត់ក៏ចាកចេញពីស្រុកខាល់ដេទៅតាំងលំនៅ នៅក្រុងហារ៉ាន។ ក្រោយពីឪពុកគាត់ស្លាប់+ ព្រះនាំគាត់ឲ្យដូរលំនៅពីកន្លែងនោះមកកាន់ស្រុកនេះ ដែលអ្នករាល់គ្នាកំពុងរស់នៅ។+ ៥ ក៏ប៉ុន្តែ ព្រះមិនបានឲ្យមត៌កដល់គាត់ក្នុងស្រុកនេះឡើយ សូម្បីតែដីប៉ុនបាតជើង តែលោកបានសន្យាឲ្យស្រុកនេះជាកម្មសិទ្ធិដល់គាត់និងដល់ពូជពង្សរបស់គាត់ដែលកើតតៗមក+ ទោះជាគាត់មិនទាន់មានកូនក៏ដោយ។
-