-
ដំណើរចាកចេញ ៧:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ភ្លាមនោះ ម៉ូសេនិងអេរ៉ុនបានធ្វើតាមបង្គាប់ព្រះយេហូវ៉ា។ អេរ៉ុនបានលើកដំបងវាយទឹកទន្លេនីលនៅមុខផារ៉ូនិងពួកអ្នកបម្រើគាត់ ហើយទឹកទន្លេបានក្លាយទៅជាឈាម។+
-
-
ដំណើរចាកចេញ ៨:១៧, ១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ដូច្នេះ ម៉ូសេបានប្រាប់សេចក្ដីបង្គាប់របស់ព្រះដល់អេរ៉ុន ហើយអេរ៉ុនក៏លើកដំបងវាយដី រួចធូលីដីបានក្លាយទៅជាសត្វសុច។ ពួកវាបានធ្វើទុក្ខដល់មនុស្សនិងសត្វទូទាំងស្រុកអេហ្ស៊ីប។+ ១៨ ឯពួកសង្ឃដែលចេះវេទមន្ត ពួកគេបានព្យាយាមប្រើវេទមន្តដើម្បីធ្វើឲ្យមានសត្វសុចដែរ+ តែពួកគេធ្វើមិនបានទេ។ សត្វសុចបានរោមមនុស្សនិងសត្វជាប់។
-
-
ដំណើរចាកចេញ ៩:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ឯពួកសង្ឃដែលចេះវេទមន្ត ពួកគេមិនអាចមកជួបម៉ូសេបានទេ ព្រោះពួកគេបានកើតបូសពេញខ្លួន រួមទាំងជនជាតិអេហ្ស៊ីបទាំងអស់ផងដែរ។+
-
-
ធីម៉ូថេទី២ ៣:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ បុរសទាំងនោះចេះតែប្រឆាំងសេចក្ដីពិត ដូចដែលយ៉ានីសនិងយ៉ាមប្រេសបានប្រឆាំងម៉ូសេដែរ។ គំនិតរបស់បុរសបែបនោះបានខូចទាំងស្រុង ហើយពួកគេមិនបានទទួលការពេញចិត្តពីព្រះទេ ពីព្រោះពួកគេប្រព្រឹត្តផ្ទុយពីជំនឿ។
-