បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៧:១១, ១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ប៉ុន្តែ ផារ៉ូ​បាន​កោះ​ហៅ​ពួក​អ្នក​ប្រាជ្ញ គ្រូ​ធ្មប់ និង​ពួក​សង្ឃ​ដែល​ចេះ​វេទមន្ត​ឲ្យ​មក។+ ពួក​គេ​បាន​ប្រើ​វេទមន្ត​ធ្វើ​ដូច្នោះ​ដែរ។+ ១២ ពួក​គេ​ម្នាក់​ៗ​បាន​បោះ​ដំបង​របស់​ខ្លួន ហើយ​ដំបង​ទាំង​នោះ​បាន​ក្លាយ​ទៅ​ជា​សត្វ​ពស់​ធំ​ៗ តែ​ពស់*របស់​អេរ៉ុន​បាន​លេប​ពស់​របស់​ពួក​គេ​ទាំង​អស់។

  • ដំណើរចាកចេញ ៧:២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ ភ្លាម​នោះ ម៉ូសេ​និង​អេរ៉ុន​បាន​ធ្វើ​តាម​បង្គាប់​ព្រះ​យេហូវ៉ា។ អេរ៉ុន​បាន​លើក​ដំបង​វាយ​ទឹក​ទន្លេ​នីល​នៅ​មុខ​ផារ៉ូ​និង​ពួក​អ្នក​បម្រើ​គាត់ ហើយ​ទឹក​ទន្លេ​បាន​ក្លាយ​ទៅ​ជា​ឈាម។+

  • ដំណើរចាកចេញ ៧:២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ ទោះ​ជា​យ៉ាង​នោះ​ក្ដី ពួក​សង្ឃ​ដែល​ចេះ​វេទមន្ត​ក៏​បាន​ប្រើ​វេទមន្ត​ធ្វើ​ឲ្យ​ទឹក​ក្លាយ​ទៅ​ជា​ឈាម​ដែរ។+ ហេតុ​នេះ ផារ៉ូ​នៅ​តែ​មាន​ចិត្ត​រឹង​រូស ហើយ​មិន​ស្ដាប់​ម៉ូសេ​និង​អេរ៉ុន​ទេ ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មែន។+

  • ដំណើរចាកចេញ ៨:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ ប៉ុន្តែ ពួកសង្ឃ​ដែល​ចេះ​វេទមន្ត​ក៏​បាន​ប្រើ​វេទមន្ត​ធ្វើ​ឲ្យ​ហ្វូង​កង្កែប​ឡើង​មក​ដែរ។+

  • ដំណើរចាកចេញ ៨:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ ឯ​ពួក​សង្ឃ​ដែល​ចេះ​វេទមន្ត ពួក​គេ​បាន​ព្យាយាម​ប្រើ​វេទមន្ត​ដើម្បី​ធ្វើ​ឲ្យ​មាន​សត្វ​សុច​ដែរ+ តែ​ពួក​គេ​ធ្វើ​មិន​បាន​ទេ។ សត្វ​សុច​បាន​រោម​មនុស្ស​និង​សត្វ​ជាប់។

  • ធីម៉ូថេទី២ ៣:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ បុរស​ទាំង​នោះ​ចេះ​តែ​ប្រឆាំង​សេចក្ដី​ពិត ដូច​ដែល​យ៉ានីស​និង​យ៉ាមប្រេស​បាន​ប្រឆាំង​ម៉ូសេ​ដែរ។ គំនិត​របស់​បុរស​បែប​នោះ​បាន​ខូច​ទាំង​ស្រុង ហើយ​ពួក​គេ​មិន​បាន​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​ទេ ពី​ព្រោះ​ពួក​គេ​ប្រព្រឹត្ត​ផ្ទុយ​ពី​ជំនឿ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក