បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៨:២១, ២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២១ ប៉ុន្តែ បើ​អ្នក​មិន​ព្រម​ទេ ខ្ញុំ​នឹង​បណ្ដាល​ឲ្យ​សត្វ​របោម*មក​ធ្វើ​ទុក្ខ​អ្នក ពួក​អ្នក​បម្រើ​អ្នក និង​រាស្ត្រ​របស់​អ្នក។ ពួក​វា​នឹង​ហើរ​ចូល​ទៅ​ក្នុង​វិមាន​របស់​អ្នក និង​បណ្ដា​ផ្ទះ​របស់​រាស្ត្រ​អ្នក ហើយ​ពួក​វា​មាន​ពាស​ពេញ​លើ​ដី​ដែរ។ ២២ ប៉ុន្តែ នៅ​ថ្ងៃ​នោះ ខ្ញុំ​នឹង​មិន​ធ្វើ​ឲ្យ​មាន​របោម​ក្នុង​ទឹក​ដី​កូសែន ជា​កន្លែង​ដែល​រាស្ត្រ​ខ្ញុំ​រស់​នៅ​ឡើយ+ ដើម្បី​ឲ្យ​អ្នក​ដឹង​ថា​ខ្ញុំ​ជា​យេហូវ៉ា ខ្ញុំ​មាន​វត្តមាន​ក្នុង​ស្រុក​នេះ។+

  • ដំណើរចាកចេញ ៩:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ នោះ​មើល! ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ+ហ្វូង​សត្វ​របស់​អ្នក​វិនាស​អស់​ទៅ។ លោក​នឹង​បំផ្លាញ​ហ្វូង​សេះ ហ្វូង​លា ហ្វូង​អូដ្ឋ ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក ដោយ​រោគ​រាត​ត្បាត។+

  • ដំណើរចាកចេញ ៩:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ លុះ​ដល់​ថ្ងៃ​ស្អែក ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ហ្វូង​សត្វ​គ្រប់​ប្រភេទ​របស់​ជន​ជាតិ​អេហ្ស៊ីប​ងាប់​អស់​ទៅ+ តែ​គ្មាន​សត្វ​ណា​មួយ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ងាប់​ឡើយ។

  • ដំណើរចាកចេញ ៩:២៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៦ ឯ​តំបន់​កូសែន​ជា​កន្លែង​ដែល​ជន​ជាតិ​អ៊ីស្រាអែល​រស់​នៅ​នោះ គ្មាន​ដុំ​ទឹក​កក​ធ្លាក់​មក​ទេ។+

  • ដំណើរចាកចេញ ១១:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ ប៉ុន្តែ នឹង​គ្មាន​អ្វី​អាក្រក់​កើត​ឡើង​ដល់​ជន​ជាតិ​អ៊ីស្រាអែល​និង​ហ្វូង​សត្វ​របស់​ពួក​គេ​ឡើយ ហើយ​សូម្បី​តែ​ឆ្កែ​ក៏​មិន​ព្រុស​កំញើញ​ពួក​គេ​ដែរ។ ព្រះ​យេហូវ៉ា​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​អ្នក​ដឹង​ថា​លោក​អាច​ញែក​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ជន​ជាតិ​អេហ្ស៊ីប›។+

  • ដំណើរចាកចេញ ១២:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ឯ​ឈាម​ដែល​អ្នក​រាល់​គ្នា​លាប​នោះ នឹង​ធ្វើ​ជា​សញ្ញា​សម្គាល់​នៅ​លើ​ផ្ទះ​អ្នក​រាល់​គ្នា។ ពេល​ឃើញ​ឈាម​នោះ ខ្ញុំ​នឹង​រំលង​ទៅ។ អ្នក​រាល់​គ្នា​នឹង​មិន​ជួប​សេចក្ដី​វេទនា​នោះ​ទេ ពេល​ខ្ញុំ​វាយ​ប្រហារ​ស្រុក​អេហ្ស៊ីប។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក