-
ដំណើរចាកចេញ ៩:៣, ៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ នោះមើល! ព្រះយេហូវ៉ានឹងធ្វើឲ្យ+ហ្វូងសត្វរបស់អ្នកវិនាសអស់ទៅ។ លោកនឹងបំផ្លាញហ្វូងសេះ ហ្វូងលា ហ្វូងអូដ្ឋ ហ្វូងគោ និងហ្វូងចៀមរបស់អ្នក ដោយរោគរាតត្បាត។+ ៤ ប៉ុន្តែ ព្រះយេហូវ៉ានឹងញែកហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែលចេញពីហ្វូងសត្វរបស់ជនជាតិអេហ្ស៊ីប។ ដូច្នេះ ក្នុងហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែល នឹងគ្មានសត្វណាមួយងាប់ឡើយ»›»។+
-
-
ដំណើរចាកចេញ ១០:២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ ក្នុងអំឡុងពេលនោះ ជនជាតិអេហ្ស៊ីបមើលគ្នាពុំឃើញទេ ហើយក៏មិនអាចចេញទៅណាមកណាបានដែរ។ ប៉ុន្តែ នៅតំបន់ដែលជនជាតិអ៊ីស្រាអែលរស់នៅ មានពន្លឺដូចធម្មតា។+
-
-
ដំណើរចាកចេញ ១២:១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ឯឈាមដែលអ្នករាល់គ្នាលាបនោះ នឹងធ្វើជាសញ្ញាសម្គាល់នៅលើផ្ទះអ្នករាល់គ្នា។ ពេលឃើញឈាមនោះ ខ្ញុំនឹងរំលងទៅ។ អ្នករាល់គ្នានឹងមិនជួបសេចក្ដីវេទនានោះទេ ពេលខ្ញុំវាយប្រហារស្រុកអេហ្ស៊ីប។+
-