បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៩:១៥, ១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​អាច​លើក​ដៃ​ប្រហារ​អ្នក​និង​រាស្ត្រ​របស់​អ្នក​ដោយ​រោគ​រាត​ត្បាត ហើយ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​វិនាស​សាប​សូន្យ​ពី​ផែនដី​បាន​ដែរ។ ១៦ ប៉ុន្តែ ខ្ញុំ​បាន​ទុក​អ្នក​ឲ្យ​នៅ​រស់ គឺ​ដោយ​សារ​តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ឃើញ​ឫទ្ធានុភាព​របស់​ខ្ញុំ ហើយ​ដើម្បី​ឲ្យ​នាម​របស់​ខ្ញុំ​ត្រូវ​ប្រកាស​នៅ​ទូទាំង​ផែនដី។+

  • ដំណើរចាកចេញ ១៥:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ឱ​ព្រះ​យេហូវ៉ា​អើយ! តើ​មាន​ព្រះ​ណា​ដូច​លោក?+

      តើ​មាន​ព្រះ​ណា​មាន​ភាព​បរិសុទ្ធ​យ៉ាង​អស្ចារ្យ​ដូច​លោក?+

      លោក​ជា​ព្រះ​ដែល​សម​នឹង​ទទួល​ការ​គោរព​កោត​ខ្លាច និង​គួរ​ឲ្យ​ច្រៀង​សរសើរ​តម្កើង។ លោក​ជា​ព្រះ​ដែល​ធ្វើ​ការ​អស្ចារ្យ។+

  • ដំណើរចាកចេញ ១៨:១០, ១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ រួច​មក យេតរ៉ូ​បាន​និយាយ​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង ព្រោះ​លោក​បាន​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​កណ្ដាប់​ដៃ​ផារ៉ូ និង​ពី​ការ​គាប​សង្កត់​របស់​ពួក​អេហ្ស៊ីប។ ១១ ឥឡូវ ខ្ញុំ​ដឹង​ច្បាស់​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ឧត្តុង្គឧត្តម​ជាង​ព្រះ​ណា​ទាំង​អស់+ ដោយ​សារ​អ្វី​ដែល​លោក​បាន​ធ្វើ​ទៅ​លើ​អស់​អ្នក​ដែល​តាំង​ខ្លួន​ប្រឆាំង​នឹង​រាស្ត្រ​លោក​»។

  • យ៉ូស្វេ ២:៩, ១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ នាង​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ស្រុក​នេះ​ទៅ​ពួក​លោក+ ហើយ​យើង​ភ័យ​ខ្លាច​ពួក​លោក។+ ពួក​លោក​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ក្នុង​ស្រុក​នេះ​ស្លុត​ចិត្ត​ខ្លាំង​ណាស់+ ១០ ព្រោះ​យើង​បាន​ឮ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រក្រហម​រីង​ស្ងួត​នៅ​ចំពោះ​មុខ​ពួក​លោក ពេល​ដែល​ពួក​លោក​ចេញ​ពី​ស្រុក​អេហ្ស៊ីប។+ យើង​ក៏​បាន​ឮ​ដែរ​អំពី​អ្វី​ដែល​ពួក​លោក​បាន​ធ្វើ​ទៅ​លើ​ស្ដេច​ស៊ីហុន+ និង​ស្ដេច​អុក+ដែល​ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី​នៅ​ត្រើយ​ម្ខាង*នៃ​ទន្លេយ៉ូដាន់ គឺ​ពួក​លោក​បាន​សម្លាប់​ពួក​គេ​ចោល។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក