-
នេហេមា ៩:១០, ១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ បន្ទាប់មក លោកបានធ្វើការអស្ចារ្យទាស់នឹងផារ៉ូ ព្រមទាំងពួកអ្នកបម្រើនិងរាស្ត្ររបស់គាត់ទាំងអស់+ ព្រោះលោកបានឃើញថាពួកគេបានធ្វើបាប+រាស្ត្ររបស់លោក។ លោកបានធ្វើឲ្យនាមរបស់លោកល្បីរន្ទឺរហូតដល់សព្វថ្ងៃនេះ។+ ១១ លោកបានញែកសមុទ្រក្រហមនៅមុខពួកគេ ដើម្បីឲ្យពួកគេដើរឆ្លងតាមបាតសមុទ្រ។+ រួចមក លោកបានបោះពួកអ្នកដែលដេញតាមពួកគេទៅក្នុងសមុទ្រជ្រៅ ប្រៀបដូចជាគេបោះថ្មទៅក្នុងសមុទ្រដែលកញ្ជ្រោលបោកបក់ដែរ។+
-
-
ចម្រៀងសរសើរព្រះ ៧៨:១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ លោកញែកសមុទ្រដើម្បីឲ្យពួកគេដើរឆ្លងកាត់
ហើយលោកបានធ្វើឲ្យទឹកនៅនឹងថ្កល់ប្រៀបដូចជាជញ្ជាំង។+
-
-
ចម្រៀងសរសើរព្រះ ១៣៦:១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ លោកញែកសមុទ្រក្រហមជាពីរ+
ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត។
-