-
ជំរឿនបណ្ដាជន ៣៥:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ដូច្នេះ ចូរជ្រើសរើសក្រុងខ្លះដែលស្រួលធ្វើដំណើរ ទុកធ្វើជាក្រុងពំនាក់ ដើម្បីឲ្យអ្នកដែលសម្លាប់គេដោយអចេតនា អាចរត់ទៅជ្រកកោន។+
-
-
ជំរឿនបណ្ដាជន ៣៥:២២-២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ «‹ប៉ុន្តែ ក្នុងករណីអ្នកណាម្នាក់ច្រានឬគប់អ្វីមួយទៅលើបុគ្គលម្នាក់ទៀត ដោយគ្មានចេតនា គ្មានចិត្តស្អប់ ឬគ្មានគំនុំទេ+ ២៣ ឬក្នុងករណីអ្នកណាម្នាក់ធ្វើឲ្យថ្មធ្លាក់លើបុគ្គលម្នាក់ទៀតដោយមិនបានឃើញ ហើយគាត់មិនមែនជាសត្រូវ ឬគ្មានបំណងធ្វើឲ្យអ្នកនោះរបួសទេ តែបានបណ្ដាលឲ្យជនរងគ្រោះស្លាប់ ២៤ នោះពួកជំនុំត្រូវកាត់ក្ដីឲ្យអ្នកនោះនិងអ្នកដែលមានសិទ្ធិសងសឹក ស្របតាមច្បាប់ទាំងនេះ។+ ២៥ ពួកជំនុំត្រូវជួយការពារអ្នកដែលសម្លាប់គេដោយអចេតនា ឲ្យរួចផុតពីដៃរបស់អ្នកដែលមានសិទ្ធិសងសឹក ហើយឲ្យអ្នកនោះត្រឡប់ទៅក្រុងពំនាក់ដែលគាត់បានរត់ទៅនោះវិញ។ ក្រោយពីនោះ គាត់ត្រូវស្នាក់នៅក្នុងក្រុងនោះ រហូតដល់សម្ដេចសង្ឃ*ស្លាប់។+
-
-
ការបំភ្លឺច្បាប់ ១៩:៣-៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ អ្នករាល់គ្នាត្រូវបែងចែកទឹកដីក្នុងស្រុកដែលព្រះយេហូវ៉ាប្រគល់ឲ្យអ្នករាល់គ្នាជាបីផ្នែក ហើយត្រូវរៀបចំផ្លូវដើម្បីឲ្យអ្នកដែលសម្លាប់គេអាចរត់ទៅជ្រកកោនក្នុងក្រុងទាំងនោះ។
៤ «ចំពោះអ្នកដែលសម្លាប់អ្នកឯទៀតដោយអចេតនានិងដោយគ្មានចិត្តស្អប់ គាត់អាចរត់ទៅជ្រកកោននៅក្រុងទាំងនោះបាន ដូចករណីតទៅនេះ។+ ៥ ឧបមាថា បុរសម្នាក់និងអ្នកជិតខាងគាត់បានទៅព្រៃកាប់អុស តែចៃដន្យពេលដែលគាត់លើកពូថៅកាប់អុស ផ្លែពូថៅក៏របូតចេញពីដងទៅត្រូវអ្នកជិតខាងនោះបណ្ដាលឲ្យស្លាប់ នោះអ្នកសម្លាប់គេត្រូវរត់ទៅក្រុងមួយក្នុងចំណោមក្រុងទាំងនោះ ដើម្បីរួចជីវិត។+
-
-
យ៉ូស្វេ ២០:៧-៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ដូច្នេះ ជនជាតិអ៊ីស្រាអែលក៏កំណត់ក្រុងមួយចំនួនធ្វើជាក្រុងពិសិដ្ឋគឺ ក្រុងកេដេស+ក្នុងស្រុកកាលីឡេនៅតំបន់ភ្នំរបស់កុលសម្ព័ន្ធណែបថាលី និងក្រុងស៊ីគឹម+នៅតំបន់ភ្នំរបស់កុលសម្ព័ន្ធអេប្រាអ៊ីម ព្រមទាំងក្រុងគារីអាតអាបា+ គឺក្រុងហេប្រុន នៅតំបន់ភ្នំរបស់កុលសម្ព័ន្ធយូដា។ ៨ ចំណែកឯតំបន់ទន្លេយ៉ូដាន់ខាងកើតក្រុងយេរីខូវិញ ពួកគេបានយកក្រុងបេសឺ+នៅតំបន់ស្ងាត់ជ្រងំ ដែលស្ថិតនៅតាមខ្ពង់រាបរបស់កុលសម្ព័ន្ធរូបេន និងក្រុងរ៉ាម៉ូត+នៅស្រុកគីលាតរបស់កុលសម្ព័ន្ធកាដ ព្រមទាំងក្រុងកូឡាន+នៅតំបន់បាសានរបស់កុលសម្ព័ន្ធម៉ាណាសេ។+
៩ ក្រុងទាំងនោះបានត្រូវទុកសម្រាប់ជនជាតិអ៊ីស្រាអែលទាំងអស់ និងជនបរទេសដែលរស់នៅក្នុងចំណោមពួកគេ។ ម្ល៉ោះហើយ បើអ្នកណាម្នាក់បានសម្លាប់មនុស្សដោយគ្មានចេតនា អ្នកនោះអាចរត់ទៅជ្រកកោននៅក្រុងទាំងនោះបាន។+ យ៉ាងនេះ អ្នកនោះអាចរួចជីវិតពីអ្នកដែលមានសិទ្ធិសងសឹក* មុនដែលអ្នកនោះបានទទួលការវិនិច្ឆ័យនៅមុខពួកជំនុំ។+
-