-
ច្បាប់លេវី ១:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ «‹ប៉ុន្តែ បើគាត់យកសត្វស្លាបមកជូនជាគ្រឿងបូជាដុតដល់ព្រះយេហូវ៉ា គាត់ត្រូវជូនសត្វព្រាបឬលលកជំទើរ។+
-
-
ច្បាប់លេវី ១៤:២១, ២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ «ប៉ុន្តែ បើអ្នកនោះក្រីក្រមិនមានលទ្ធភាពគ្រប់គ្រាន់ទេ គាត់អាចជម្រះភាពខុសឆ្គងដោយជូនចៀមស្ទាវមួយជាគ្រឿងបូជាសម្រាប់អំពើរំលងនិងជាគ្រឿងបូជាសម្រាប់លើកចុះឡើង ព្រមទាំងជូនម្សៅម៉ដ្ឋ១ភាគ១០អេហ្វា*លាយជាមួយប្រេងជាគ្រឿងបូជាពីស្រូវ និងប្រេងមួយរង្វាល់* ២២ រួមទាំងលលកពីរឬព្រាបជំទើរពីរ តាមលទ្ធភាពរបស់គាត់ គឺមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង មួយក្បាលជាគ្រឿងបូជាដុត។+
-