-
ច្បាប់លេវី ១២:៧, ៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ សង្ឃនឹងជូនសត្វទាំងនោះនៅចំពោះព្រះយេហូវ៉ា ដើម្បីជម្រះភាពខុសឆ្គងឲ្យនាង រួចនាងនឹងបានស្អាតបរិសុទ្ធពីការធ្លាក់ឈាម។ នេះហើយជាច្បាប់ស្ដីអំពីស្ត្រីដែលសម្រាលកូនប្រុសឬកូនស្រី។ ៨ ប៉ុន្តែ បើនាងគ្មានលទ្ធភាពជូនចៀមទេ នាងត្រូវយកលលកពីរឬព្រាបជំទើរពីរ+ មួយជូនជាគ្រឿងបូជាដុត មួយជូនជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង ហើយសង្ឃនឹងជម្រះភាពខុសឆ្គងឲ្យនាង រួចនាងនឹងបានស្អាតបរិសុទ្ធ›»។
-
-
ច្បាប់លេវី ១៤:២១, ២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ «ប៉ុន្តែ បើអ្នកនោះក្រីក្រមិនមានលទ្ធភាពគ្រប់គ្រាន់ទេ គាត់អាចជម្រះភាពខុសឆ្គងដោយជូនចៀមស្ទាវមួយជាគ្រឿងបូជាសម្រាប់អំពើរំលងនិងជាគ្រឿងបូជាសម្រាប់លើកចុះឡើង ព្រមទាំងជូនម្សៅម៉ដ្ឋ១ភាគ១០អេហ្វា*លាយជាមួយប្រេងជាគ្រឿងបូជាពីស្រូវ និងប្រេងមួយរង្វាល់* ២២ រួមទាំងលលកពីរឬព្រាបជំទើរពីរ តាមលទ្ធភាពរបស់គាត់ គឺមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង មួយក្បាលជាគ្រឿងបូជាដុត។+
-
-
ច្បាប់លេវី ១៥:១៣-១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ «‹ពេលឈប់ហូរខ្ទុះហើយ គាត់ត្រូវរង់ចាំ៧ថ្ងៃ។ បន្ទាប់ពីនោះ គាត់ត្រូវបោកសម្លៀកបំពាក់ និងងូតទឹកសម្អាតខ្លួន ហើយគាត់នឹងបានស្អាតបរិសុទ្ធ។+ ១៤ នៅថ្ងៃទី៨ គាត់ត្រូវយកលលកពីរឬព្រាបជំទើរពីរ+ មកឲ្យសង្ឃនៅចំពោះព្រះយេហូវ៉ានៅមុខច្រកចូលត្រសាលជំនុំ។ ១៥ រួចសង្ឃត្រូវជូនសត្វស្លាបមួយជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង និងសត្វស្លាបមួយទៀតជាគ្រឿងបូជាដុត។ បន្ទាប់មក សង្ឃត្រូវជម្រះភាពខុសឆ្គងឲ្យអ្នកនោះនៅចំពោះព្រះយេហូវ៉ា ព្រោះតែការហូរខ្ទុះនោះ។
-