-
យ៉ូស្វេ ២៣:១២, ១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ «ប៉ុន្តែ បើអ្នករាល់គ្នាបែរចេញពីលោក ហើយលាយឡំខ្លួន*ជាមួយនឹងប្រជាជាតិនានាដែលនៅសល់+ក្នុងចំណោមអ្នករាល់គ្នា ទៅរៀបការ+ជាមួយនឹងពួកគេ ហើយទៅសេពគប់ពួកគេ ១៣ អ្នករាល់គ្នាត្រូវចាំទុកថា ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នានឹងមិនបណ្ដេញប្រជាជាតិទាំងនោះ ចេញពីមុខអ្នករាល់គ្នាទៀតឡើយ។+ ពួកគេនឹងដូចជាអន្ទាក់ឬអង្គប់សម្រាប់អ្នករាល់គ្នា ហើយពួកគេនឹងដូចជារំពាត់វាយខ្នង+ និងដូចជាបន្លាក្នុងភ្នែកអ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាវិនាសបាត់ពីទឹកដីដ៏ល្អនេះដែលព្រះយេហូវ៉ាបានឲ្យអ្នករាល់គ្នា។
-
-
បណ្ដាស្ដេចទី១ ១១:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ស្ដេចសាឡូម៉ូនបានស្រឡាញ់ស្ត្រីជនជាតិដទៃជាច្រើនទៀត+ ក្រៅពីកូនស្រីរបស់ផារ៉ូ។+ ស្ត្រីទាំងនោះរួមមាន៖ ជនជាតិម៉ូអាប់+ ជនជាតិអាំម៉ូន+ ជនជាតិអេដំ ជនជាតិស៊ីដូន+ និងជនជាតិហេត។+ ២ ស្ត្រីទាំងនោះមកពីជនជាតិផ្សេងៗដែលព្រះយេហូវ៉ាបានមានប្រសាសន៍ហាមពួកអ៊ីស្រាអែលថា៖ «អ្នកមិនត្រូវរៀបការជាមួយនឹងពួកគេឡើយ ព្រោះពួកគេនឹងបំបែរចិត្តអ្នកទៅតាមព្រះរបស់ពួកគេមិនខាន»។+ ប៉ុន្តែ សាឡូម៉ូនបាននៅជិតស្និទ្ធនឹងពួកគេ ហើយស្រឡាញ់ពួកគេ។
-