-
ការបំភ្លឺច្បាប់ ១៧:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ នោះអ្នករាល់គ្នាត្រូវតែងតាំងបុគ្គលដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាជ្រើសរើសឲ្យធ្វើជាស្ដេច។+ អ្នករាល់គ្នាត្រូវតែងតាំងស្ដេចពីចំណោមជនរួមជាតិរបស់ខ្លួន មិនត្រូវតែងតាំងជនបរទេសឲ្យគ្រប់គ្រងលើអ្នករាល់គ្នាឡើយ។
-
-
នេហេមា ១៣:២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៦ គឺដោយសារស្ត្រីដូចនេះហើយ ដែលស្ដេចសាឡូម៉ូនបានធ្វើអំពើខុសឆ្គង មែនទេ? ព្រះរបស់គាត់បានស្រឡាញ់គាត់+ ហើយតាំងគាត់ឡើងជាស្ដេចលើស្រុកអ៊ីស្រាអែលទាំងមូល។ ក្នុងចំណោមប្រជាជាតិនានាគ្មានស្ដេចណាដូចគាត់ទេ។+ ទោះជាយ៉ាងនោះក្ដី ប្រពន្ធទាំងឡាយរបស់គាត់ដែលជាជនជាតិដទៃ នៅតែអាចនាំគាត់ឲ្យប្រព្រឹត្តអំពើខុសឆ្គងបានដែរ។+
-