-
ការបំភ្លឺច្បាប់ ៧:៧, ៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ «ព្រះយេហូវ៉ាមានមនោសញ្ចេតនាជ្រាលជ្រៅចំពោះអ្នករាល់គ្នា ហើយលោកបានជ្រើសរើសអ្នករាល់គ្នា+ មិនមែនដោយសារអ្នករាល់គ្នាមានចំនួនច្រើនជាងប្រជាជាតិទាំងឡាយនោះទេ។ ការពិតអ្នករាល់គ្នាមានចំនួនតិចជាងគេបំផុត។+ ៨ ប៉ុន្តែ គឺដោយសារព្រះយេហូវ៉ាស្រឡាញ់អ្នករាល់គ្នា និងដោយសារលោកគោរពតាមសម្បថដែលលោកបានស្បថនឹងបុព្វបុរសរបស់អ្នករាល់គ្នា។+ ហេតុនេះហើយបានជាព្រះយេហូវ៉ារំដោះអ្នករាល់គ្នាពីកណ្ដាប់ដៃផារ៉ូ និងជួយអ្នករាល់គ្នាឲ្យរួចពីការធ្វើជាខ្ញុំបម្រើ+នៅស្រុកអេហ្ស៊ីប ដោយឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោក។
-
-
អេសេគាល ៣៦:២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ «ហេតុនេះ ចូរទៅប្រាប់ពូជពង្សអ៊ីស្រាអែលថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូចតទៅ៖ «ឱពូជពង្សអ៊ីស្រាអែលអើយ! ខ្ញុំនឹងចាត់វិធានការយ៉ាងនេះ មិនមែនដោយយល់ដល់អ្នករាល់គ្នាទេ តែដោយយល់ដល់នាមបរិសុទ្ធរបស់ខ្ញុំវិញ ជានាមដែលអ្នករាល់គ្នាបានធ្វើឲ្យអាប់ឱននៅក្នុងចំណោមប្រជាជាតិនានាដែលអ្នករាល់គ្នាទៅរស់នៅនោះ»›។+
-