បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ១៥:១៨-២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ នៅ​ថ្ងៃ​នោះ ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អាប់រ៉ាម+ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​ឲ្យ​ទឹក​ដី​នេះ​ដល់​កូន​ចៅ*អ្នក+ គឺ​ចាប់​ពី​ទន្លេ​ស្រុក​អេហ្ស៊ីប រហូត​ដល់​ទន្លេ​ធំ​ដែល​ជា​ទន្លេ​អឺប្រាត។+ ១៩ គឺ​ជា​ទឹក​ដី​របស់​ជន​ជាតិ​កែន+ ជន​ជាតិ​គេនិស៊ីត ជន​ជាតិ​កាតម៉ូនី ២០ ជន​ជាតិ​ហេត+ ជន​ជាតិ​ពេរិស៊ីត+ ជន​ជាតិ​រេផែម+ ២១ ជន​ជាតិ​អាម៉ូរី ជន​ជាតិ​កាណាន ជន​ជាតិ​កឺកាស៊ី និង​ជន​ជាតិ​យេប៊ូស​»។+

  • ដំណើរចាកចេញ ៣:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ ខ្ញុំ​នឹង​ចុះ​ទៅ​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អេហ្ស៊ីប+ ហើយ​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​នោះ ទៅ​នៅ​ស្រុក​ដ៏​ល្អ​និង​ធំ​ទូលាយ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ​និង​ទឹក​ឃ្មុំ​ហូរហៀរ។+ ស្រុក​នោះ​ជា​ទឹក​ដី​របស់​ជន​ជាតិ​កាណាន ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ពេរិស៊ីត ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស។+

  • អ្នកសម្រេចក្ដី ៣:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​ក៏​បន្ត​រស់​នៅ​ក្នុង​ចំណោម​ជន​ជាតិ​កាណាន+ ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ពេរិស៊ីត ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស។

  • បណ្ដាស្ដេចទី១ ៩:២០, ២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ ចំណែក​ឯ​កូន​ចៅ​របស់​ជន​ជាតិ​មួយ​ចំនួន​ដែល​នៅ​សល់ គឺ​ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ហេត ជន​ជាតិ​ពេរិស៊ីត ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស+ ពួក​គេ​មិន​រាប់​បញ្ចូល​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ទេ។+ ២១ សាឡូម៉ូន​បាន​កែន​ពួក​គេ​មក​ធ្វើ​ការ​ជា​ខ្ញុំ​បម្រើ​រហូត​ដល់​សព្វ​ថ្ងៃ គឺ​ពួក​អ្នក​ដែល​ជន​ជាតិ​អ៊ីស្រាអែល​មិន​អាច​បំផ្លាញ​ចោល​ពី​មុន។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក