បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី១ ១១:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ដូច្នេះ បណ្ដា​ជន​ទាំង​អស់​នាំ​គ្នា​ទៅ​ក្រុង​គីលកាល។ នៅ​ក្រុង​នោះ ពួក​គេ​បាន​តែង​តាំង​សុល​ជា​ស្ដេច​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា។ រួច​មក ពួក​គេ​ជូន​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដល់​ព្រះ​យេហូវ៉ា+ ហើយ​សុល​និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ធ្វើ​ពិធី​អបអរសាទរ ដោយ​សេចក្ដី​រីក​រាយ​ក្រៃ​លែង។+

  • សាំយូអែលទី១ ១៣:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ សាំយូអែល​និយាយ​ទៅ​សុល​វិញ​ថា​៖ ​«​អ្នក​បាន​ប្រព្រឹត្ត​ដោយ​ឥត​ពិចារណា​ហើយ។ អ្នក​មិន​បាន​ធ្វើ​តាម​បញ្ញត្តិ​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ឲ្យ​ទេ។+ បើ​អ្នក​ធ្វើ​តាម នោះ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​រាជ្យ​របស់​អ្នក​បាន​រឹង​មាំ​ស្ថិតស្ថេរ​រហូត​ត​ទៅ។

  • សាំយូអែលទី១ ១៥:២៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៦ ប៉ុន្តែ សាំយូអែល​និយាយ​ទៅ​សុល​ថា​៖ ​«​ខ្ញុំ​មិន​ត្រឡប់​ទៅ​ជា​មួយ​នឹង​អ្នក​ទេ ព្រោះ​អ្នក​បាន​បោះ​បង់​ចោល​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។ ដូច្នេះ ព្រះ​យេហូវ៉ា​ក៏​បាន​បោះ​បង់​ចោល​អ្នក ហើយ​លែង​ឲ្យ​អ្នក​បន្ត​ធ្វើ​ជា​ស្ដេច​គ្រប់​គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល​ទៀត​»។+

  • សាំយូអែលទី១ ២៨:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ នៅ​ទី​បំផុត គាត់​បង្គាប់​ពួក​អ្នក​បម្រើ​ថា​៖ ​«​ចូរ​ទៅ​រក​ស្ត្រី​ម្នាក់​ដែល​ចេះ​ខាប+ រួច​ខ្ញុំ​នឹង​ទៅ​ជួប​នាង​»។ ពួក​អ្នក​បម្រើ​តប​ទៅ​សុល​ថា​៖ ​«​នៅ​ក្រុង​អេនដោ មាន​ស្ត្រី​ម្នាក់​ជា​គ្រូ​ខាប​»។+

  • សាំយូអែលទី១ ៣១:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ សុល​ប្រាប់​អ្នក​កាន់​គ្រឿង​ចម្បាំង​ឲ្យ​គាត់​ថា​៖ ​«​ចូរ​ដក​ដាវ​សម្លាប់​ខ្ញុំ​មក ដើម្បី​កុំ​ឲ្យ​ជន​ជាតិ​ដទៃ*+ធ្វើ​ទារុណកម្ម​ខ្ញុំ ហើយ​សម្លាប់​ខ្ញុំ​»។ ប៉ុន្តែ អ្នក​កាន់​គ្រឿង​ចម្បាំង​មិន​ហ៊ាន​លើក​ដៃ​សម្លាប់​សុល​ទេ ព្រោះ​គាត់​ភ័យ​ខ្លាច​ជា​ខ្លាំង។ ម្ល៉ោះ​ហើយ សុល​ដក​ដាវ ហើយ​ផ្ដួល​ខ្លួន​ពី​លើ​ដាវ​នោះ។+

  • សាំយូអែលទី២ ១:២៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៣ កាល​ដែល​នៅ​រស់ សុល​និង​យ៉ូណាថាន+ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់​រាប់​អាន

      កាល​ដែល​ពួក​គាត់​ស្លាប់ ក៏​ស្លាប់​ជា​មួយ​គ្នា​ដែរ។+

      ពួក​គាត់​រហ័ស​ជាង​សត្វ​ឥន្ទ្រី+

      ហើយ​មាន​កម្លាំង​ខ្លាំង​ក្លា​ជាង​សត្វ​តោ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក