-
ប្រវត្តិហេតុទី២ ១២:៩-១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ដូច្នេះ ស៊ីសាក់ជាស្ដេចស្រុកអេហ្ស៊ីបបានឡើងទៅច្បាំងនឹងក្រុងយេរូសាឡិម។ គាត់បានយករបស់របរមានតម្លៃពីវិហាររបស់ព្រះយេហូវ៉ា+ ហើយក៏បានយកទ្រព្យសម្បត្តិពីវិមានរបស់ស្ដេចដែរ។ ស៊ីសាក់បានយកអ្វីៗទាំងអស់ រួមទាំងខែលមាសទាំងប៉ុន្មានដែលសាឡូម៉ូនបានធ្វើ។+ ១០ ដូច្នេះ ស្ដេចរេហូបោមបានធ្វើខែលស្ពាន់ជំនួសវិញ ហើយគាត់បានប្រគល់ឲ្យពួកមេអ្នកយាមខ្លោងទ្វារវិមានរបស់ស្ដេច មើលថែរក្សា។ ១១ កាលណាស្ដេចចូលទៅក្នុងវិហាររបស់ព្រះយេហូវ៉ា អ្នកយាមនឹងកាន់ខែលទាំងនោះ ក្រោយមកពួកគេទុកខែលទាំងនោះទៅក្នុងបន្ទប់អ្នកយាមវិញ។
-