-
បណ្ដាស្ដេចទី១ ១៤:២៥-២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ ក្នុងឆ្នាំទី៥នៃរាជ្យរេហូបោម ស៊ីសាក់+ជាស្ដេចស្រុកអេហ្ស៊ីប បានឡើងមកច្បាំងនឹងក្រុងយេរូសាឡិម។+ ២៦ ស៊ីសាក់បានយករបស់មានតម្លៃពីវិហាររបស់ព្រះយេហូវ៉ា ហើយក៏បានយកទ្រព្យសម្បត្តិពីវិមានរបស់ស្ដេចដែរ។+ ស៊ីសាក់បានយកអ្វីៗទាំងអស់ រួមទាំងខែលមាសទាំងប៉ុន្មានដែលសាឡូម៉ូនបានធ្វើ។+ ២៧ ដូច្នេះ ស្ដេចរេហូបោមបានធ្វើខែលស្ពាន់ជំនួសវិញ ហើយគាត់បានទុកឲ្យពួកមេលើអ្នកយាមខ្លោងទ្វារវិមានរបស់ស្ដេច មើលថែរក្សា។ ២៨ កាលណាស្ដេចចូលទៅក្នុងវិហាររបស់ព្រះយេហូវ៉ា អ្នកយាមនឹងកាន់ខែលទាំងនោះ រួចពួកគេយកទៅទុកក្នុងបន្ទប់អ្នកយាមវិញ។
-