បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ១៣:១-៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ «​ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​មាន​អ្នក​ប្រកាស​ទំនាយ​ឬ​អ្នក​ចេះ​ទាយ​តាម​រយៈ​សុបិន ប្រាប់​អ្នក​រាល់​គ្នា​អំពី​សញ្ញា​សម្គាល់​ឬ​ហេតុ​ការណ៍​អស្ចារ្យ​ណា​មួយ ២ ក្រោយ​មក​សញ្ញា​សម្គាល់​ឬ​ហេតុ​ការណ៍​អស្ចារ្យ​នោះ​បាន​កើត​ឡើង​មែន ហើយ​គាត់​ប្រាប់​អ្នក​រាល់​គ្នា​ថា​៖ ‹ចូរ​យើង​កាន់​តាម​ព្រះ​ឯ​ទៀត› ជា​ព្រះ​ដែល​យើង​មិន​ដែល​ស្គាល់ ‹ហើយ​ចូរ​យើង​បម្រើ​ព្រះ​ទាំង​នោះ​ទៅ› ៣ នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ស្ដាប់​ពាក្យ​របស់​អ្នក​ប្រកាស​ទំនាយ​ឬ​អ្នក​ចេះ​ទាយ​តាម​រយៈ​សុបិន​នោះ​ទេ+ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចង់​ល្បង​មើល​ចិត្ត​អ្នក​រាល់​គ្នា​ថា+ តើ​អ្នក​រាល់​គ្នា​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា​អស់​ពី​ដួង​ចិត្ត​និង​អស់​ពី​កម្លាំង​កាយ​មែន​ឬ​មិន​មែន។+ ៤ អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា គឺ​លោក​តែ​មួយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កោត​ខ្លាច លោក​ប៉ុណ្ណោះ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់ ហើយ​ត្រូវ​បម្រើ​លោក​តែ​មួយ​គត់។ អ្នក​រាល់​គ្នា​ត្រូវ​កាន់​ខ្ជាប់​តាម​បញ្ញត្តិ​របស់​លោក ហើយ​ត្រូវ​នៅ​ជាប់​នឹង​លោក​ជា​និច្ច។+ ៥ ឯ​អ្នក​ប្រកាស​ទំនាយ​ឬ​អ្នក​ចេះ​ទាយ​តាម​រយៈ​សុបិន​នោះ​វិញ អ្នក​រាល់​គ្នា​ត្រូវ​សម្លាប់​ចោល​ទៅ+ ព្រោះ​អ្នក​នោះ​បាន​បំផុស​បំផុល​អ្នក​រាល់​គ្នា​ឲ្យ​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ជា​ព្រះ​ដែល​បាន​រំដោះ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប​ពី​ការ​ធ្វើ​ជា​ខ្ញុំ​បម្រើ។ អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដូច្នោះ ព្រោះ​គាត់​បាន​បំបែរ​អ្នក​រាល់​គ្នា​ចេញ​ពី​ផ្លូវ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់។ ម្ល៉ោះ​ហើយ អ្នក​រាល់​គ្នា​ត្រូវ​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។+

  • ការបំភ្លឺច្បាប់ ១៨:២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ ​«​‹បើ​អ្នក​ប្រកាស​ទំនាយ​ណា​ម្នាក់​ហ៊ាន​ប្រកាស​ទំនាយ​ក្នុង​នាម​ព្រះ​ឯ​ទៀត ឬ​ហ៊ាន​ប្រកាស​ទំនាយ​ក្នុង​នាម​ខ្ញុំ នូវ​អ្វី​ដែល​ខ្ញុំ​មិន​បាន​បង្គាប់ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក