-
ប្រវត្តិហេតុទី២ ១៨:២, ៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ លុះប៉ុន្មានឆ្នាំក្រោយមក យេហូសាផាតបានធ្វើដំណើរទៅសួរសុខទុក្ខអាហាប់នៅក្រុងសាម៉ារី។+ ពេលនោះ អាហាប់បានសម្លាប់ចៀមនិងគោជាច្រើន* ដើម្បីទទួលយេហូសាផាត និងអស់អ្នកដែលរួមដំណើរជាមួយគាត់។ ក្រោយមក អាហាប់បានបបួលយេហូសាផាតទៅច្បាំងនឹងក្រុងរ៉ាម៉ូតគីលាត។+ ៣ អាហាប់ស្ដេចស្រុកអ៊ីស្រាអែលបាននិយាយទៅកាន់យេហូសាផាតស្ដេចស្រុកយូដាថា៖ «តើលោកព្រមទៅច្បាំងជាមួយខ្ញុំនៅរ៉ាម៉ូតគីលាតទេ?»។ យេហូសាផាតបានតបទៅវិញថា៖ «ខ្ញុំក៏ដូចជាលោក ហើយរាស្ត្រខ្ញុំក៏ដូចជារាស្ត្ររបស់លោក។ ខ្ញុំនឹងជួយលោកក្នុងចម្បាំងនេះ»។
-