បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី១ ២២:២-៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ នៅ​ឆ្នាំ​ទី​៣ យេហូសាផាត+ស្ដេច​ស្រុក​យូដា បាន​ចុះ​ទៅ​ជួប​ស្ដេច​ស្រុក​អ៊ីស្រាអែល។+ ៣ ពេល​នោះ ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​និយាយ​ទៅ​កាន់​ពួក​អ្នក​បម្រើ​របស់​គាត់​ថា​៖ ​«​អ្នក​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា​រ៉ាម៉ូតគីលាត+ជា​ទឹក​ដី​របស់​យើង មែន​ទេ? ប៉ុន្តែ យើង​បែរ​ជា​មិន​ហ៊ាន​ទៅ​ច្បាំង​ដណ្ដើម​យក​ពី​ស្ដេច​ស្រុក​ស៊ីរី​ទៅ​វិញ​»។ ៤ រួច​មក គាត់​បាន​និយាយ​ទៅ​យេហូសាផាត​ថា​៖ ​«​តើ​លោក​ចង់​ទៅ​ច្បាំង​ជា​មួយ​ខ្ញុំ​នៅ​រ៉ាម៉ូតគីលាត​ទេ?​»។ យេហូសាផាត​បាន​តប​ទៅ​ស្ដេច​ស្រុក​អ៊ីស្រាអែល​វិញ​ថា​៖ ​«​ខ្ញុំ​ក៏​ដូច​ជា​លោក ហើយ​រាស្ត្រ​ខ្ញុំ​ក៏​ដូច​ជា​រាស្ត្រ​របស់​លោក។ ឯ​សេះ​របស់​ខ្ញុំ​ក៏​ដូច​ជា​សេះ​របស់​លោក​ដែរ​»។+

  • ប្រវត្តិហេតុទី២ ១៩:២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ គ្រា​នោះ យេហ៊ូ+ជា​កូន​ហាណាណៃ+ជា​អ្នក​ដែល​បាន​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ បាន​ទៅ​ជួប​ស្ដេច​យេហូសាផាត ហើយ​ប្រាប់​គាត់​ថា​៖ ​«​តើ​ជា​ការ​ត្រឹម​ត្រូវ​ទេ​ដែល​លោក​ទៅ​ជួយ​មនុស្ស​អាក្រក់+ ហើយ​ស្រឡាញ់​អ្នក​ដែល​ស្អប់​ព្រះ​យេហូវ៉ា?+ ការ​នេះ​បណ្ដាល​ឲ្យ​ព្រះ​យេហូវ៉ា​ខឹង​នឹង​លោក​ជា​ខ្លាំង។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក