-
ប្រវត្តិហេតុទី២ ១៨:១២-១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ពេលនោះ អ្នកនាំសារដែលបានត្រូវចាត់ឲ្យទៅហៅមីកាយ៉ា បាននិយាយទៅកាន់គាត់ថា៖ «មើល! ពួកអ្នកប្រកាសទំនាយសុទ្ធតែនិយាយរឿងល្អៗជម្រាបស្ដេច។ ដូច្នេះ សូមអ្នកនិយាយរឿងល្អជម្រាបស្ដេចដូចពួកគេចុះ»។+ ១៣ ប៉ុន្តែ មីកាយ៉ាបានតបទៅវិញថា៖ «ខ្ញុំស្បថដោយនូវនាមព្រះយេហូវ៉ាជាព្រះដែលមានជីវិតរស់នៅថា បើលោកមានប្រសាសន៍មកកាន់ខ្ញុំយ៉ាងណា ខ្ញុំនឹងប្រាប់យ៉ាងនោះ»។+ ១៤ រួចមក គាត់ក៏ចូលទៅជួបស្ដេច ហើយស្ដេចបានសួរគាត់ថា៖ «មីកាយ៉ា តើយើងគួរទៅច្បាំងដណ្ដើមយករ៉ាម៉ូតគីលាត ឬមិនគួរ?»។ ភ្លាមនោះ គាត់ឆ្លើយតបថា៖ «សូមលោកទៅចុះ លោកនឹងទទួលជ័យជម្នះ។ ព្រះនឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃលោកពុំខាន»។ ១៥ ពេលនោះ ស្ដេចបាននិយាយទៅកាន់គាត់ថា៖ «តើខ្ញុំត្រូវប្រាប់អ្នកឲ្យស្បថប៉ុន្មានដងទៀតថា អ្នកត្រូវប្រាប់ខ្ញុំតែពាក្យពិតក្នុងនាមព្រះយេហូវ៉ា?»។ ១៦ ដូច្នេះ គាត់បាននិយាយថា៖ «ខ្ញុំឃើញជនជាតិអ៊ីស្រាអែលរត់ខ្ចាត់ខ្ចាយនៅលើភ្នំ ប្រៀបដូចជាហ្វូងចៀមគ្មានគង្វាល។+ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ ‹ពួកគេលែងមានម្ចាស់ទៀតហើយ។ ចូរឲ្យគ្រប់គ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនដោយសុខសាន្តចុះ›»។
-