-
បណ្ដាស្ដេចទី១ ២២:១៣-១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ពេលនោះ អ្នកនាំសារដែលបានត្រូវចាត់ឲ្យទៅហៅមីកាយ៉ា បាននិយាយទៅកាន់គាត់ថា៖ «មើល! ពួកអ្នកប្រកាសទំនាយទាំងអស់សុទ្ធតែនិយាយរឿងល្អៗជម្រាបស្ដេច។ ដូច្នេះ សូមអ្នកនិយាយរឿងល្អជម្រាបស្ដេចដូចពួកគេចុះ»។+ ១៤ ប៉ុន្តែ មីកាយ៉ាបានតបទៅវិញថា៖ «ខ្ញុំស្បថដោយនូវនាមព្រះយេហូវ៉ាជាព្រះដែលមានជីវិតរស់នៅថា បើព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំយ៉ាងណា ខ្ញុំនឹងប្រាប់យ៉ាងនោះ»។ ១៥ រួចមក គាត់ក៏ចូលទៅជួបស្ដេច ហើយស្ដេចបានសួរគាត់ថា៖ «មីកាយ៉ា តើយើងគួរទៅច្បាំងដណ្ដើមយករ៉ាម៉ូតគីលាត ឬមិនគួរ?»។ ភ្លាមនោះ គាត់ឆ្លើយថា៖ «សូមលោកទៅចុះ លោកនឹងទទួលជ័យជម្នះពុំខាន។ ព្រះយេហូវ៉ានឹងជួយលោកដណ្ដើមយកទឹកដីនោះមកវិញ»។ ១៦ ពេលនោះ ស្ដេចបាននិយាយទៅគាត់ថា៖ «តើខ្ញុំត្រូវប្រាប់អ្នកឲ្យស្បថប៉ុន្មានដងទៀតថា អ្នកត្រូវប្រាប់ខ្ញុំតែពាក្យពិតក្នុងនាមព្រះយេហូវ៉ា?»។ ១៧ ដូច្នេះ គាត់បាននិយាយថា៖ «ខ្ញុំឃើញជនជាតិអ៊ីស្រាអែលរត់ខ្ចាត់ខ្ចាយនៅលើភ្នំ+ ប្រៀបដូចជាហ្វូងចៀមគ្មានគង្វាល។ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ ‹ពួកគេលែងមានម្ចាស់ទៀតហើយ។ ចូរអ្នករាល់គ្នាត្រឡប់ទៅផ្ទះរៀងខ្លួនដោយសុខសាន្តចុះ›»។
-
-
អេសាយ ៣០:៩, ១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី