បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី២ ១៨:២៨-៣២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៨ ដូច្នេះ ស្ដេច​ស្រុក​អ៊ីស្រាអែល​និង​យេហូសាផាត​ជា​ស្ដេច​ស្រុក​យូដា បាន​ឡើង​ទៅ​ឯ​រ៉ាម៉ូតគីលាត។+ ២៩ ពេល​នោះ ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​និយាយ​ទៅ​កាន់​យេហូសាផាត​ថា​៖ ​«​ខ្ញុំ​នឹង​បន្លំ​ខ្លួន​ចូល​ទៅ​ច្បាំង។ ចំណែក​លោក​វិញ សូម​លោក​ស្លៀក​សម្លៀក​បំពាក់​ស្ដេច​ចុះ​»។ ដូច្នេះ ស្ដេច​ស្រុក​អ៊ីស្រាអែល​ក៏​បន្លំ​ខ្លួន ហើយ​ចូល​ច្បាំង​ទៅ។ ៣០ រីឯ​ស្ដេច​ស្រុក​ស៊ីរី​វិញ គាត់​បាន​បង្គាប់​ពួក​មេ​ទ័ព​រទេះ​ចម្បាំង​របស់​គាត់​ថា​៖ ​«​កុំ​ប្រយុទ្ធ​នឹង​អ្នក​ណា​ឡើយ ទោះ​ជា​កូន​ទាហាន​ឬ​មេ​ទាហាន*ក្ដី។ ចូរ​ប្រយុទ្ធ​តែ​ជា​មួយ​ស្ដេច​ស្រុក​អ៊ីស្រាអែល​ប៉ុណ្ណោះ​»។ ៣១ ពេល​ដែល​ពួក​មេ​ទ័ព​រទេះ​ចម្បាំង​បាន​ឃើញ​យេហូសាផាត ភ្លាម​នោះ​ពួក​គេ​បាន​គិត​ថា​៖ ​«​នោះ​ច្បាស់​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ហើយ​»។ ដូច្នេះ ពួក​គេ​បាន​បែរ​ទៅ​ប្រយុទ្ធ​នឹង​យេហូសាផាត​វិញ ហើយ​យេហូសាផាត​បាន​ស្រែក​សុំ​ជំនួយ។+ ពេល​នោះ ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់ ហើយ​បង្វែរ​ពួក​សត្រូវ​ចេញ​ពី​គាត់​ភ្លាម។ ៣២ កាល​ដែល​ពួក​មេ​ទ័ព​រទេះ​ចម្បាំង​បាន​ឃើញ​ថា​អ្នក​ដែល​ពួក​គេ​កំពុង​តាម​មិន​មែន​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ទេ ភ្លាម​នោះ​ពួក​គេ​ក៏​ឈប់​ដេញ​តាម​ទៅ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក