បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • យ៉ូស្វេ ២០:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ ចំណែក​ឯ​តំបន់​ទន្លេយ៉ូដាន់​ខាង​កើត​ក្រុង​យេរីខូ​វិញ ពួក​គេ​បាន​យក​ក្រុង​បេសឺ+នៅ​តំបន់​ស្ងាត់​ជ្រងំ ដែល​ស្ថិត​នៅ​តាម​ខ្ពង់​រាប​របស់​កុលសម្ព័ន្ធ​រូបេន និង​ក្រុង​រ៉ាម៉ូត+នៅ​ស្រុក​គីលាត​របស់​កុលសម្ព័ន្ធ​កាដ ព្រម​ទាំង​ក្រុង​កូឡាន+នៅ​តំបន់បាសាន​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ។+

  • បណ្ដាស្ដេចទី១ ២២:២៩-៣៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៩ ដូច្នេះ ស្ដេច​ស្រុក​អ៊ីស្រាអែល​និង​យេហូសាផាត​ជា​ស្ដេច​ស្រុក​យូដា បាន​ឡើង​ទៅ​ឯ​រ៉ាម៉ូតគីលាត។+ ៣០ ពេល​នោះ ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​និយាយ​ទៅ​កាន់​យេហូសាផាត​ថា​៖ ​«​ខ្ញុំ​នឹង​បន្លំ​ខ្លួន រួច​ចូល​ទៅ​ច្បាំង។ ចំណែក​ឯ​ខ្លួន​លោក​វិញ សូម​លោក​ស្លៀក​សម្លៀក​បំពាក់​ស្ដេច​ចុះ​»។ លុះ​និយាយ​ចប់​ហើយ ស្ដេច​ស្រុក​អ៊ីស្រាអែល​ក៏​បន្លំ​ខ្លួន​ចូល​ទៅ​ច្បាំង។+ ៣១ រីឯ​ស្ដេច​ស្រុក​ស៊ីរី​វិញ គាត់​បាន​បង្គាប់​ពួក​មេ​ទ័ព​រទេះ​ចម្បាំង​ទាំង​៣២​នាក់​ថា​៖ +​«​កុំ​ប្រយុទ្ធ​នឹង​អ្នក​ណា​ឡើយ ទោះ​ជា​កូន​ទាហាន​ឬ​មេ​ទាហាន​ក្ដី។ ចូរ​ប្រយុទ្ធ​តែ​ជា​មួយ​ស្ដេច​ស្រុក​អ៊ីស្រាអែល​ប៉ុណ្ណោះ​»។ ៣២ ពេល​ដែល​ពួក​មេ​ទ័ព​រទេះ​ចម្បាំង​បាន​ឃើញ​យេហូសាផាត​ភ្លាម ពួក​គេ​បាន​គិត​ថា​៖ ​«​នោះ​ច្បាស់​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ហើយ​»។ ដូច្នេះ ពួក​គេ​បាន​បែរ​ទៅ​ប្រយុទ្ធ​នឹង​យេហូសាផាត​វិញ ហើយ​យេហូសាផាត​បាន​ស្រែក​សុំ​ជំនួយ។ ៣៣ កាល​ដែល​ពួក​មេ​ទ័ព​រទេះ​ចម្បាំង​បាន​ឃើញ​ថា​អ្នក​ដែល​ពួក​គេ​កំពុង​ដេញ​តាម​មិន​មែន​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ទេ ភ្លាម​នោះ​ពួក​គេ​ក៏​ឈប់​ដេញ​តាម​ទៅ។

  • ប្រវត្តិហេតុទី២ ១៨:២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ លុះ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក យេហូសាផាត​បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​អាហាប់​នៅ​ក្រុង​សាម៉ារី។+ ពេល​នោះ អាហាប់​បាន​សម្លាប់​ចៀម​និង​គោ​ជា​ច្រើន* ដើម្បី​ទទួល​យេហូសាផាត និង​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​គាត់។ ក្រោយ​មក អាហាប់​បាន​បបួល​យេហូសាផាត​ទៅ​ច្បាំង​នឹង​ក្រុង​រ៉ាម៉ូតគីលាត។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក