១៦ ប៉ុន្តែ ស្ដេចនោះមិនត្រូវប្រមូលសេះច្រើនសម្រាប់ខ្លួនឡើយ+ ហើយក៏មិនត្រូវចាត់បណ្ដាជនឲ្យទៅស្រុកអេហ្ស៊ីបវិញដើម្បីបានសេះថែមទៀតដែរ+ ព្រោះព្រះយេហូវ៉ាបានប្រាប់អ្នករាល់គ្នាហើយថា៖ ‹អ្នករាល់គ្នាមិនត្រូវត្រឡប់ទៅតាមផ្លូវនេះម្ដងទៀតជាដាច់ខាត›។