-
ការបំភ្លឺច្បាប់ ១៧:១៥, ១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ នោះអ្នករាល់គ្នាត្រូវតែងតាំងបុគ្គលដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាជ្រើសរើសឲ្យធ្វើជាស្ដេច។+ អ្នករាល់គ្នាត្រូវតែងតាំងស្ដេចពីចំណោមជនរួមជាតិរបស់ខ្លួន មិនត្រូវតែងតាំងជនបរទេសឲ្យគ្រប់គ្រងលើអ្នករាល់គ្នាឡើយ។ ១៦ ប៉ុន្តែ ស្ដេចនោះមិនត្រូវប្រមូលសេះច្រើនសម្រាប់ខ្លួនឡើយ+ ហើយក៏មិនត្រូវចាត់បណ្ដាជនឲ្យទៅស្រុកអេហ្ស៊ីបវិញដើម្បីបានសេះថែមទៀតដែរ+ ព្រោះព្រះយេហូវ៉ាបានប្រាប់អ្នករាល់គ្នាហើយថា៖ ‹អ្នករាល់គ្នាមិនត្រូវត្រឡប់ទៅតាមផ្លូវនេះម្ដងទៀតជាដាច់ខាត›។
-
-
បណ្ដាស្ដេចទី១ ១០:២៤-២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ មនុស្សទាំងឡាយនៅផែនដីចង់មកជួបសាឡូម៉ូន ដើម្បីស្ដាប់សម្ដីរបស់គាត់ដែលប្រកបដោយប្រាជ្ញាពីព្រះ។+ ២៥ រៀងរាល់ឆ្នាំ ពួកគេម្នាក់ៗក៏នាំយកអំណោយមកជូនស្ដេច។ អំណោយទាំងនោះមាន គ្រឿងមាស គ្រឿងប្រាក់ គ្រឿងចម្បាំង សម្លៀកបំពាក់ ប្រេងក្រអូប សេះ និងលា។
២៦ សាឡូម៉ូនបានប្រមូលរទេះចម្បាំងនិងសេះ*ជាច្រើន។ គាត់មានរទេះចម្បាំងចំនួន១.៤០០គ្រឿង និងសេះ*ចំនួន១២.០០០ក្បាល។+ ស្ដេចទុកមួយចំនួននៅក្រុងយេរូសាឡិម និងមួយចំនួនទៀតទុកនៅក្រុងនានាសម្រាប់ដាក់រទេះចម្បាំង។+
-
-
ប្រវត្តិហេតុទី២ ១:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ រទេះចម្បាំងនីមួយៗដែលនាំចូលមកពីស្រុកអេហ្ស៊ីបមានតម្លៃ៦០០កាក់ធ្វើពីប្រាក់ ហើយសេះមួយក្បាលមានតម្លៃ១៥០កាក់ធ្វើពីប្រាក់។ រួចពួកឈ្មួញក៏បានយកសេះនិងរទេះចម្បាំងទៅលក់បន្តឲ្យអ្នកគ្រប់គ្រងទាំងប៉ុន្មាននៃជនជាតិហេត និងអ្នកគ្រប់គ្រងទាំងឡាយនៃស្រុកស៊ីរី។
-