-
បណ្ដាស្ដេចទី១ ២២:៤២, ៤៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤២ ពេលដែលយេហូសាផាតបានក្លាយទៅជាស្ដេច គាត់មានអាយុ៣៥ឆ្នាំ ហើយបានគ្រប់គ្រងអស់រយៈពេល២៥ឆ្នាំ នៅក្រុងយេរូសាឡិម។ ម្ដាយរបស់គាត់ឈ្មោះអាស៊ូបា ជាកូនរបស់ស៊ីលហាយ។ ៤៣ គាត់បានដើរតាមគន្លងរបស់អេសា+ជាឪពុករបស់គាត់ ឥតងាករេឡើយ។ គាត់បានធ្វើអ្វីដែលព្រះយេហូវ៉ាពេញចិត្ត។+ ប៉ុន្តែ ទីខ្ពស់ពិសិដ្ឋមិនបានត្រូវបំបាត់ចោលទេ ហើយបណ្ដាជននៅតែដុតគ្រឿងបូជាឲ្យផ្សែងហុយឡើង នៅលើទីខ្ពស់ៗទាំងនោះ។+
-