បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី១ ២២:១៩-២៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ រួច​មីកាយ៉ា​បាន​និយាយ​ថា​៖ ​«​ដូច្នេះ សូម​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។ ខ្ញុំ​បាន​ឃើញ​ព្រះ​យេហូវ៉ា​អង្គុយ​លើ​បល្ល័ង្ក​របស់​លោក+ ដោយ​មាន​បណ្ដា​កង​ទ័ព​នៅ​ស្ថាន​សួគ៌​ឈរ​នៅ​ខាង​ឆ្វេង​និង​ខាង​ស្ដាំ​លោក។+ ២០ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ‹តើ​អ្នក​ណា​នឹង​ទៅ​បញ្ឆោត​អាហាប់​ឲ្យ​ឡើង​ទៅ​ច្បាំង​នៅ​ឯ​រ៉ាម៉ូតគីលាត ដើម្បី​ឲ្យ​គាត់​ស្លាប់​នៅ​ទី​នោះ?›។ មាន​ទេវតា​មួយ​រូប​ឆ្លើយ​យ៉ាង​នេះ មួយ​រូប​ឆ្លើយ​យ៉ាង​នោះ។ ២១ រួច​មក មាន​ទេវតា​មួយ​រូប+ចេញ​មក​ឈរ​នៅ​មុខ​ព្រះ​យេហូវ៉ា ហើយ​និយាយ​ថា​៖ ‹ខ្ញុំ​នឹង​ទៅ​បញ្ឆោត​គាត់›។ ព្រះ​យេហូវ៉ា​បាន​សួរ​ទេវតា​នោះ​ថា​៖ ‹តើ​អ្នក​នឹង​បញ្ឆោត​គាត់​យ៉ាង​ដូច​ម្ដេច?›។ ២២ ទេវតា​នោះ​បាន​ឆ្លើយ​ថា​៖ ‹ខ្ញុំ​នឹង​ទៅ​ដាក់​ពាក្យ​បញ្ឆោត​នៅ​ក្នុង​មាត់​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ទាំង​អស់​របស់​អាហាប់›។+ ដូច្នេះ ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ទៅ​ធ្វើ​ដូច្នោះ​ចុះ អ្នក​នឹង​បញ្ឆោត​បាន​មែន›។ ២៣ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​បុគ្គល​វិញ្ញាណ​នោះ ទៅ​ធ្វើ​ឲ្យ​ពួក​អ្នក​ប្រកាស​ទំនាយ​ប្រាប់​ពាក្យ​កុហក​ដល់​លោក។+ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ប្រកាស​ថា​លោក​នឹង​ជួប​អន្តរាយ​មិន​ខាន​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក