-
ដើមកំណើត ៤:១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ពេលអ្នកភ្ជួររាស់ ដីនឹងមិនបង្កើតផលឲ្យអ្នកទេ។ អ្នកនឹងក្លាយទៅជាមនុស្សសាត់ព្រាត់ ហើយគេចខ្លួនពីកន្លែងមួយទៅកន្លែងមួយនៅផែនដី»។
-
-
ចម្រៀងសរសើរព្រះ ១០៩:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ សូមឲ្យកូន*របស់គាត់ដើរចុះឡើងសុំទានគេ
ពួកគេត្រូវរកអាហារទាំងត្រដាបត្រដួស ហើយរស់នៅក្នុងផ្ទះបាក់បែក។
-
-
ដានីយ៉ែល ៤:២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ ស្ដេចជាម្ចាស់នឹងត្រូវបណ្ដេញចេញពីចំណោមមនុស្សជាតិ ឲ្យទៅរស់នៅជាមួយនឹងសត្វនៅឯវាល។ លោកនឹងបរិភោគរុក្ខជាតិជាអាហារដូចជាសត្វគោ ហើយខ្លួនលោកត្រូវទទឹកដោយសន្សើមពីលើមេឃ+ រហូតដល់គម្រប់៧គ្រា+ ទាល់តែស្ដេចជាម្ចាស់ទទួលស្គាល់ថាព្រះដ៏ខ្ពស់បំផុតជាអ្នកគ្រប់គ្រងលើរាជាណាចក្រមនុស្សជាតិ ហើយទទួលស្គាល់ថាព្រះអាចឲ្យអំណាចគ្រប់គ្រងដល់អ្នកណាក៏បានតាមតែចិត្តលោក។+
-