-
សាំយូអែលទី១ ២:៧, ៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ព្រះយេហូវ៉ាអាចធ្វើឲ្យមនុស្សទៅជាក្រ ហើយលោកក៏អាចធ្វើឲ្យពួកគេទៅជាមានដែរ។+
លោកអាចធ្វើឲ្យពួកគេអាប់ឱន ហើយលោកក៏អាចលើកតម្កើងពួកគេឡើងដែរ។+
៨ លោកលើកមនុស្សទន់ទាបឡើងពីធូលីដី
ហើយលោកលើកមនុស្សក្រីក្រឡើងពីគំនរផេះ*+
ដើម្បីឲ្យពួកគេអង្គុយជាមួយនឹងពួកមានឋានៈខ្ពស់
លោកឲ្យពួកគេអង្គុយនៅកន្លែងកិត្តិយស។
គ្រឹះផែនដីជារបស់ព្រះយេហូវ៉ា+
ហើយលោកដាក់ផែនដីនៅលើគ្រឹះទាំងនោះ។
-
-
យ៉ូប ៣៤:២៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ លោកបំផ្លាញពួកអ្នកមានអំណាច ដោយមិនចាំបាច់ស៊ើបអង្កេត
ហើយលោកដាក់អ្នកឯទៀតជំនួសកន្លែងពួកគេ។+
-
-
យេរេមា ២៧:៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ‹ខ្ញុំនេះហើយជាព្រះដែលបានបង្កើតផែនដី មនុស្សជាតិ និងសត្វទាំងឡាយ ដោយថាមពលនិងឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ខ្ញុំ។ ខ្ញុំបានឲ្យអ្វីៗទាំងនេះដល់អ្នកណាដែលខ្ញុំពេញចិត្ត។+
-
-
អេសេគាល ២១:២៦, ២៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៦ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ចូរដោះឈ្នួតនិងដកមកុដចេញទៅ។+ ព្រោះអ្វីទាំងនេះនឹងមិនដូចពីមុនទេ។+ ចូរតម្កើងអ្នកទន់ទាប+ ហើយបន្ទាបអ្នកខ្ពង់ខ្ពស់។+ ២៧ ខ្ញុំនឹងធ្វើឲ្យមកុដនោះវិនាសហិនហោចខូចបង់ទៅ។ វានឹងលែងជាកម្មសិទ្ធិរបស់អ្នកណាទៀតហើយ ទាល់តែអ្នកដែលមានសិទ្ធិទទួលមកដល់+ ទើបខ្ញុំប្រគល់ដល់គាត់›។+
-
-
ដានីយ៉ែល ៧:១៣, ១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ «ក្នុងការបើកបង្ហាញដែលខ្ញុំឃើញក្នុងគំនិតនៅយប់នោះ ខ្ញុំឃើញបុគ្គលម្នាក់ដូចជាកូនមនុស្ស+ កំពុងមកជាមួយនឹងពពកនៅលើមេឃ។ គាត់បានទទួលការអនុញ្ញាតឲ្យចូលទៅឯព្រះដែលមានជីវិតតាំងពីបុរាណ+ ហើយគេក៏នាំគាត់ចូលទៅខាងមុខលោក។ ១៤ គាត់បានទទួលអំណាចគ្រប់គ្រង+ កិត្តិយស+ និងរាជាណាចក្រមួយ។ ហេតុនេះ មនុស្សទាំងអស់ដែលមកពីគ្រប់ជាតិសាសន៍គ្រប់ភាសាត្រូវបម្រើគាត់។+ អំណាចគ្រប់គ្រងរបស់គាត់នឹងមិនសាបសូន្យទេ គឺនៅស្ថិតស្ថេរជារៀងរហូត ហើយរាជាណាចក្ររបស់គាត់នឹងមិនត្រូវបំផ្លាញឡើយ។+
-