-
ដំណើរចាកចេញ ១៧:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ មើល! ខ្ញុំនឹងឈរនៅមុខអ្នកលើថ្មភ្នំហូរែប។ អ្នកត្រូវវាយថ្មនោះ រួចទឹកនឹងចេញមក ដើម្បីឲ្យបណ្ដាជនផឹក»។+ ម៉ូសេក៏ធ្វើដូច្នោះនៅខាងមុខពួកបុរសចាស់ទុំអ៊ីស្រាអែល។
-
-
ជំរឿនបណ្ដាជន ២០:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ និយាយរួច ម៉ូសេបានលើកដំបងឡើង ហើយវាយផ្ទាំងថ្មនោះអស់ពីរដង ស្រាប់តែមានទឹកយ៉ាងច្រើនហូរចេញមក ហើយពួកជំនុំនិងហ្វូងសត្វក៏បានផឹកទឹកនោះទៅ។+
-
-
ការបំភ្លឺច្បាប់ ៨:១៤, ១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ នោះត្រូវប្រយ័ត្នក្រែងលោចិត្តរបស់អ្នករាល់គ្នាទៅជាមានអំណួត+ ហើយភ្លេចព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ជាព្រះដែលបានរំដោះអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីបជាស្រុកដែលអ្នករាល់គ្នាធ្លាប់ធ្វើជាខ្ញុំបម្រើ។+ ១៥ គឺលោកហើយដែលបាននាំអ្នករាល់គ្នាឆ្លងកាត់តំបន់ស្ងាត់ជ្រងំធំៗនិងគួរឲ្យស្ញែងខ្លាច+ ដែលមានពស់មានពិសនិងខ្យាដំរី ជាវាលហួតហែងគ្មានទឹកទាល់តែសោះ។ លោកបានធ្វើឲ្យទឹកហូរចេញពីផ្ទាំងថ្ម+
-
-
ចម្រៀងសរសើរព្រះ ១០៧:៣៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៥ លោកធ្វើឲ្យតំបន់ស្ងាត់ជ្រងំក្លាយជាបឹងបួ
ហើយធ្វើឲ្យដីប្រេះក្រហែង ប្រែជាប្រភពទឹកវិញ។+
-